បូហ្គោតា៖ កុមារចំនួ៣១នាក់ និងក្មេងពេញវ័យ១នាក់ត្រូវបានស្លាប់ក្នុងការឆេះរថយន្តក្រុងនៅក្នុងប្រទេសកូឡុំប៊ី កាលពីថ្ងៃអាទិត្យ នៅពេលដែលប្រេងឥន្ធនៈបានផ្ទុះនៅក្នុងរថយន្ដក្រុង ក្រោយវិលត្រឡប់មកពីព្រឹត្តិការណ៍សាសនាមួយ ។ នេះបើតាមវេបសាយបរទេសឆាយណាដេលី ផ្សាយ
កាលពីថ្ងៃចន្ទ។
យោងតាមប្រភពដដែលនេះ នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០១៤ បានរាយការណ៍ថា លោក Major Eduardo Velez, អ្នកសម្របសម្រួលការឆ្លើយតបកិច្ចសង្គ្រោះបន្ទាន់ខេត្តមេកដាលីណា (coordinator of Magdalena province's emergency response corps) បានថ្លែងថា ករណីហេតុការណ៍ រថយន្តក្រុងឆេះ បណ្តាលឲ្យកុមារស្លាប់៣១នាក់ និងមនុស្សពេញវ័យ១នាក់ ព្រមទាំង១៨នាក់ផ្សេងទៀត រួចពីសេចក្តីស្លាប់ ដោយខ្លះបានរត់រួច និងខ្លះទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ផងដែរ។
គាត់បាននិយាយថា អគ្គិភ័យនេះបានចាប់ផ្តើមបន្ទាប់ពីកម្មវិធីបញ្ជាដែលបានព្យាយាម ចាប់ផ្តើមរថយន្តក្រុងមានកំហុស ដោយការហូរប្រេងចូលទៅក្នុងម៉ាស៊ីនតាមរយៈការជាន់ នៃ ប្រព័ន្ធនេះ។" ភ្លើង បានរីករាលដាលយ៉ាងលឿន ដោយសារមានធុងប្រេងនៅខាងក្នុងរថយន្តនោះ” លោកបានបន្ថែម។
សូមបញ្ជាក់ថា រថយន្តក្រុងអាចផ្ទុកចំនួនមនុស្សបានត្រឹមតែ ៣៨នាក់ប៉ុណ្ណោះ ប៉ុន្តែរថយន្តក្រុង ខាងលើ បែរជាដឹកលើសចំណុះ រហូតដល់ទៅ ៥០នាក់ ពេលរថយន្ដ នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយ និងត្រូវបានប្រើក្នុងអំឡុងពេល ដើម្បីយកកូនៗទៅនិងមកពីសាលា៕