​បំពា​កើ​ឋា​ន្ត​ន​រស័ក្ក​និង​ប្រកាស​តែងតាំង​មុខងារ​ជូន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​

0

កំពង់ស្ពឺ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដែលមាន​ស្នារ​ដៃ​ក្នុងការ​បំពេញភារកិច្ច បំរើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ត្រូវ បានប្រកាស​ដំឡើង​ឋានន្តរ​ស័ក្ក និង​ប្រកាស​តែងតាំង​ផ្លា​ល់​ប្តូរ​មុខងារ នៅ​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ ក្រោម​អធិប​តិ​យ្យ​ភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប្រាក់ សិទ្ធ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដំណាង​ដ៍៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេ​មរ​:​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​ចាន់ ដា​រា អ​ធិ​បាល​រង​ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ កងកំលាំង​គ្រប់់​ប្រភេទ ។​photo_2016-05-05_16-27-17 photo_2016-05-05_16-27-12 photo_2016-05-05_16-27-07 photo_2016-05-05_16-26-58
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជួ សារុន មេបញ្ជាការ​អាវុធហត្ថ ខេត្តកំពង់ស្ពឺ​បាន​ថ្លែងថា មន្ត្រី​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​ចំនួន ៣៥​នាក់ ដែលមាន​ស្នារ​ដៃ​ក្នុងការ​បំពេញភារកិច្ច​បំរើ​សង្គមជាតិ មាតុភូមិ​នាពេល​កន្លង​ទៅ​ត្រូវបាន​ថ្នាក់លើ​បំពាក់​ឋានន្តរ​ស័ក្ក និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ ។ លោក​បន្តថា មន្ត្រី​អាវុធហត្ថ​ត្រូវបាន​ប្រ កាស​ទាំង ៣៥​នាក់​នោះ​រួមមាន​៖ ត្រូវ​បំពាក់​ឋានន្តរ​ស័ក្ក​ចំនួន ០៤​នាក់ ថ្នាក់​វរ​:​សេនីយ៍​ឯក ០២​នាក់ វរ​:​សេនីយ៍​ទោ ០១​នាក់ និង​វរ​:​សេនីយ៍ ០១​នាក់ និង​ចំនួន ៣១​នាក់​ទៀត ត្រូវបាន​ប្រកាស់​តែងតាំង​ព្រមទាំង​ផ្លាស់ប្តូរ​មុខងារ​ភារកិច្ច ថ្នាក់​មេបញ្ជាការរង ០២​នាក់ នាយ​លេខាធិការដ្ឋាន ០១​នាក់​៩ នាយរង​សេនាធិការ ០៥​នាក់ ប្រធាន​មន្ទីរ ០៣​នាក់ អនុប្រធាន​មន្ទីរ ០១​នាក់​នាយ​កា​រិ​ល័យ ១០​នាក់ មេ​បញ្ជាករ​រង​ក្រុង ស្រុក ០៤​នាក់ ជំនួយការ​ឃ្លាំង ០១​នាក់ បុគ្គលិគ្គ​ឃ្លាំង ០២​នាក់ ។​photo_2016-05-05_16-26-55 photo_2016-05-05_16-27-00
លោក​មរ​បញ្ជ​ការ​បាន​បញ្ជាក់ថា កំលាំង​ទ័ព​ក្នុង​បញ្ជាការដ្ឋាន ខេត្តកំពង់ស្ពឺ​មាន​ចំនួន​សរុប ១៩៧​នាក់ នាយទាហាន ១២២​នាក់ នាយ​ទ​ហាន​រង ៧៥​នាក់ ស្រី ០៤​នាក់ និង​កំលាំង​អនុ​សេនា​ធំ​ចល័ត​ចំនួន ៤៧​នាក់ បេសកម្ម​ជ​មួយអង្គ​ការ​វ៉ា​យ​អេ​ត ០៣​នាក់ ឈឺ​សម្រាក់​នៅផ្ទះ ០២​នាក់ ។ ក្នុងនោះ​ស្នើរ​សុំ​តែងតាំង​ផ្លាស់ប្តូរ​មុខងារ និង​ដំឡើង​ឋានន្តរ​ស័ក្ក​ជួន​នាយ នាយទាហានរង នៃ បញ្ជាការដ្ឋាន ខេត្តកំពង់ស្ពឺ រួមមាន​៖ ស្នើរ​សុំ​តែងតាំង​មុខងារ ១៧​នាក់ ស្នើរ​ដំឡើង​ឋានន្តរ​ស័ក្ក ៤៣​នាក់ និង​ស្នើរ​សុំ​តែងតាំង​ផ្លាស់ប្តូរ ព្រមទាំង​ដំឡើង​ឋានន្តរ​ស័ក្ក ៣៦​នាក់ ។​
លោក​ចាន់ ដា​រា អភិបាលរង ខេត្តកំពង់ស្ពឺ​ថ្លែងថា មន្ត្រី​កង​រាជ អាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែល​ត្រូវបាន​កង​យុទ្ធ​ពល​ខេ​មរ​:​ភូមិន្ទ​ផ្តល់​សេចក្តីទុកចិត្ត និង​សម្រេច​បំពាក់​ឋានន្តរ​:​ស័ក្ក​នា ពេលនេះ ត្រូវតែ​យកចិត្តទុកដាក់​បំរើ​ប្រជាពលរដ្ឋ​គ្រ​ប់ម​ជ្ឈ​ដាន មិនត្រូវ​ប្រើ​តួនាទី​របស់ខ្លួន​ទៅ​ក​ផ​ប​សង្កត់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ឡើយ ។ លោក​បន្តថា នាយទាហាន នាយទាហានរង អាវុធហត្ថ​គ្រប់រូប​ត្រូវគោរព​ភារកិច្ច និង​វិជ្ជាជីវ​:​កងកំលាំងប្រដាប់អាវុធ ត្រូវ​សហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​គ្រប់​ដាប់​ថ្នាក់ និង​កងកំលាំង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ជាពិសេស​រួមសហការ​គ្នា​ដើម្បី​ទប់ស្កាត់​តា​ល់​ការប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ពី​សំណាក់​ជន​ឱកាសនិយម​មួយ​ក្តាប់​តូច ។​
លោក​ឧ​ត្ត​ម​សរ​នី​យ៍​ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មានប្រសាសន៍ថា បញ្ជាការដ្ឋាន ខេត្តកំពង់ស្ពឺ មាន​ភាព​រីកចំរើន​ច្រើន​ទាំង​ការដឹកនាំ​អង្គភាព​ផ្នែក​ហេ​ដ្ឋា​រចនាសម្ព័ន ក្នុង​អង្គភាព និង​ការបង្ក្រាប​រាល់​បទល្មើស​គ្រប់​រូបភាព ។ លោក​បន្តថា ការយឺតយ៉ាវ​ក្នុង​ប្រកាស​តួ​នា ទី​ដល់​កងកំលាំង​អាវុធហត្ថ​យើង​ដោយសារតែ​បញ្ហា​បញ្ចេ​ក​ទេស និង​ការកែសម្រួល​របស់​ថ្នាក់លើ ។
លោក​បន្តថា ការស្នើរ​សុំ​ដំឡើង​ឋានន្តរ​ស័ក្ក និង​តួរ​នាទី​ដល់​កងកំលាំង​កងរាជអាវុធហត្ថ​បច្ចុប្បន្ន​ថ្នាក់លើ​មានការ​តឹងតែង​ខ្លាំង ពាក់ព័ន្ធ​លើ​ឯកសារ ប្រវត្តិរូប​ដូចជា​ការ​ប្រើ​អក្ខរាវិរុទ្ធ​ជាដើម ។​