​អ្នក​ដែល​ត្រូវគេ​រំលោភ​និង​អ្នករំលោភ​គេ​ស្លាប់​ទាំង​2​នាក់​នៅ​ស្រុក​កោះ​ញែក​

0

​មណ្ឌលគិរី​៖ ក្មេងស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ នៅ​ស្រុក​កោះ​ញែក​ត្រូវបាន​ជនសង្ស័យ​រំលោភ​រួច​អា ក សម្លាប់ចោល​បន្ទាប់មក​ជន​​សង្ស័យ​ធ្វើអត្តឃាត​ខ្លួនឯង​ដែរ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៧ នឹង​៣០​នាទី ព្រឹក​ថ្ងៃទី​០៤​មេសា​ឆ្នាំ​២០១៦ ត្រង់​ខ្ទម​ស្រែ​មួយកន្លែង ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​
លោក សូ សុវណ្ណ​ស្នងការរង​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​04.04.2016​ថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្មេង ស្រី​ជនជាតិ​វៀតណាម រងគ្រោះ​កំពុង​ចាំផ្ទះ​និង​ចាំ​ស្រះ​ត្រី​មួយកន្លែង​ខាងក្រោយ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក​ផ្ទះ​និង​ស្រះ​ត្រី​ខាងលើនេះ​គឺជា​កម្ម​សឹ​ទ្ធ​របស់លោក ហួត សូ​នី​អភិបាលរង​ស្រុក​កោះ​ញែក​ដែល​លោក​អភិបាល​រូបនោះ ជួល​
​គ្រួសារ​វៀតណាម​ឲ្យ​មក​ចាំ​ដី​។​លោក​ស្នងការរង​បាន​បន្តថា ជនសង្ស័យ​ស្របពេល​ដែលមាន​ឱកាស់​ល្អ​បាន​បបួល​ក្មេងស្រី​​ទៅលេង​ខ្ទម​ចាំចម្ការ​របស់ខ្លួន​ដែល​នៅក្បែរនោះ​ដើម្បី​រំលោភ​បានសម្រេច បន្ទាប់ពី​រំលោភ​រួច​អា ក សម្លាប់ចោល​នៅក្នុង​ខ្ទម​​នោះ​តែម្តង​ហើយ​ជនសង្ស័យ​ខាងលើ​ក៍បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ឡើង​ចងក សម្លាប់ខ្លួន​នៅ​ខ្ទម​របស់ខ្លួន​បញ្ចប់ជីវិត​ជា​
​មួយ​ក្មេងស្រី​នោះដែរ​។​លោក ស្នងការរង​បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ង្វៀង ជី​វ៉ាង អាយុ​12​ឆ្នាំ​ជនជាតិ​វៀតណាម​​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ចាំ​ដី​ផ្ទះ​ស្រះ​ចឹ​ញ្ចឹ​ម​ត្រី​អោយ​លោក ហួត សូ​នី អភិបាលស្រុក​កោះ​ញែក រីឯ​ជនសង្ស័យ​ឈ្មោះ ត្រែ​ក ខ្វាក់​អាយុ​27​ឆ្នាំ​ជនជាតិ​ព្នង​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​តែ​បច្ចុប្បន្ន​ធ្វើអត្តឃាត​ចងក សម្លាប់ខ្លួន​នៅក្បែរ​សព​ក្មេង​
​ស្រី​។ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​រួមទាំង​នគរបាល​រួមគ្នា​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​ទាំង​ក្មេងស្រី​ដែល​ត្រូវ​ជនសង្ស័យ​រំលោភ និង​ជនសង្ស័យ​រំលោភ​ក្មេង ត្រូវបាន​សមត្ថកិច្ច​អះអាងថា ពិតជា​មានការ​រំលោភ​បានសម្រេច​និង​អាក​សម្លាប់​ពិតមែន ចំណែក​​ជនសង្ស័យ​បន្ទាប់ពី​រំលោភ​រួច​ពិ​ជា​បាន​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ បច្ចុប្បន្ន​សព​ទាំង​2​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ចាត់​
​ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន ។​photo_2016-05-05_16-28-35 photo_2016-05-05_16-28-31 photo_2016-05-05_16-28-28 photo_2016-05-05_16-28-25 photo_2016-05-05_16-28-22