​សា​លាម​ត្តេ​យ្យ​សិ​ស្សា​សហគមន៍​ចំនួន​៣៣​ខ្មង​ដាច់ដោយឡែក​ពីគ្នា​ជំនួយ​ពី​អង្គការ​ភ្លែ​ន នៅ​ស្រុក​អណ្តូង​មាស​

0

ខេត្តរតនគិរី​៖ លោក ថង សាវុន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​ឯកឧត្តម George Edgar​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អុ​ឺ​រ៉ុ​ប​ប្រចាំ​នៅ​ប្រទេស​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​០៥​ខែមេសា​ឆ្នាំ​២០១៦​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សា​លាម​ត្តេ​យ្យ​សិក្សា​សហគម​ន៏​ចំនួន​៣៣​ខ្នង ស្ថិតនៅ​ក្នុងស្រុក​អណ្តូង​មាស ស្រុក​តា​វែង និង​ស្រុក​វើ​ន​សៃ នៃ​ខេត្តរតនគិរី​។​

ដែល​ពិធី​សម្ពោធ​នេះ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ។​
គម្រោង​ម​ត្តេ​យ្យ​សិក្សា​សហគម​ន៏​នេះ​មានការ​គាំទ្រ​ថវិការ​ដោយ​សហភាព​អុ​ឺ​រ៉ុ​ប​ដោយមាន​កិច្ច​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​គម្រោង​ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​លើកកម្ពស់​ម​ត្តេ​យ្យ​សិក្សា​សំរាប់​កុមារ​ជនជាតិដើម​ភាគតិច​នៃ​តំបន់​ភូមិភាគ​ឦសាន ខេត្តរតនគិរី​។​

បាន​ចូលរៀន​នៅ​ថ្នាក់​ម​ត្តេ​យ្យ​លើកកម្ពស់​សិទ្ធិ​ទទួលបាន​ការអប់រំរ​បស់​កុមារ​តូច​កាត់បន្ថយ​អត្រា​សិស្ស​បោះបង់​ការសិក្សា​នៅ​ថ្នាក់បឋមសិក្សា បណ្តុះ​ស្មារតី​ដល់​មាតាបិតា​អាណាព្យាបាល​និង​សិស្សានុសិស្ស​ឲ្យ​ស្រលាញ់​ការសិក្សា​រៀនសូត្រ ។

លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​មាន​ប្រសា​ស​ន៏​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​គម្រោង​ម​ត្តេ​យ្យ​សិក្សា​សហគម​ន៏​នេះ​ដែល​ទាំងនេះ​គឺជា​ការចូលរួម​មិនអាច​ខ្វះ​បាន​ពី​ដៃគូរ​អភិវឌ្ឍ​ន៏​នានា​ដើម្បី​លើកកម្ពស់​វិ័​យ​អប់រំ​នៅ​កម្ពុជា​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹងគុណភាព​អប់រំ ។

ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ស្នើរ​ឲ្យ​មាតា បិតា អាណាព្យាបាល ទាំងអស់​ត្រូវបញ្ជូន​កូន​ចូល​សាលារៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា​និង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​សេវា​ដែលមាន​ចូលរួម​ជាមួយ​អាជ្ញាធរ បុគ្គលិក​សិក្សាអប់រំ ក្នុងការ​ថែរក្សា​នូវ​សមិទ្ធិផល​ទាំងនេះ សម្រាប់​កូនចៅ​យើង​បាន​សិក្សា​រៀនសូត្រ​បានយូរ​អង្វែង ៕​ដោយ យក្ស ឡោម​

photo_2016-04-05_20-38-59 photo_2016-04-05_20-38-51 photo_2016-04-05_20-38-48 photo_2016-04-05_20-38-44 photo_2016-04-05_20-38-38