ភ្នំពេញ: លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ នៅយប់ថ្ងៃទី ៥ មេសា ២០១៦ វេលាម៉ោង ៩និង៣០នាទីយប់ បានដឹកនាំកំលាំងចុះបង្ក្រាបសប្បុកក្រុមចោរគាស់ផ្ទះប្រជាពលរដ្ធនៅពេលយប់ និងក្រុមជួញដូរ ប្រើប្រាស់ថ្នាំញៀនបានចំនួន ៨នាក់ ស្រី៣នាក់ នៅចំណុចផ្ទះបន្ទប់ជួល ភូមិត្រពាំងក្រសាំង ហៅភូមិ៤ហាត់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។មុនពេលឈានដល់ចុះប្រត្តិបត្តិការណ៍ ដោយមានការរាយការណ៍ពីប្រជាពលរដ្ធនៅចំណុចភូមិខាងលើឧស្សាហ៍មានចោរគាស់ផ្ទះយករបស់របរ និងក្រុមជួញដូរប្រើប្រាស់ថ្នាំញៀនជាច្រើននាក់ស្នាក់នៅបន្ទប់ជួលមួយកន្លែងនៅភូមិត្រពាំងក្រសាំង ហៅភូមិ៤ហាត់ ទើបលោកអធិការបានដាក់កំលាំងសើុបនិង រហូតកំណត់មុខសញ្ញា ឈានទៅដល់បំបែកបានទាំងសប្បុកតែម្តង។
ជាកស្តែងកំលាំងបានឃាត់បានមនុស្ស៨ ក្នុងនោះស្រី៣នាក់ និងដកហូតបានម៉ូតូសង់សេ១២៥ ស៊េរី០១៥ មួយគ្រឿង ឧបករណ៍សំរាប់គាស់សោរផ្ទះឧបករណ៍សំរាប់ប្រើប្រាស់ ថង់ច្រកថ្នាំញៀនមួយចំនួនធំ ។ជនសង្ស័យដែលឃាត់បានរួមមានឈ្មោះទី១ ច័ន្ទ ចំរើន ភេទ ប្រុស អាយុ ២២ មុខរបរកម្មកររោងចក្រទី២ នួន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ អ្នកចាក់សាំងទី៣ វី សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សទី៤ មូ៉ រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខកម្មកររោងចក្រទី៥ ប៉ែន តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះទី៦ ខន ចាន់ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះទី៧ កែវ ស្រីល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រទី៨ គោក លីណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។បច្ចុបន្បជនសង្ស័យទាំង៨នាក់រួមជាមួយវត្ថុតាង ត្រូវបានកំលាំងឃាត់ខ្លួនបញ្ជូនមកផ្នែកជំនាញព្រហ្មទ័ន្ឌខណ្ឌ ដើម្បីកសាងសំណុំរឿង ឡើងតុលាការចាក់ការតាមនិតិវិធី ច្បាប់។ ដោយ៖ជីម ភារ៉ា