​​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​​តំណាង​ដ៏​ខ្ពង់ខ្ពស់​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​

0

​​លោកជំទាវ ម៉ែន សំអន ថ្លែង​ក្នុង​ពិធី​ផ្ទេរ​និង​ចូលកាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០១៦​សូម​ក្រាបថ្វាយបង្គំ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរព​សក្ការៈ​!​សូម​ថ្វាយបង្គំ សម្តេចព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​!​សូម​ថ្វាយបង្គំ​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្តេច ព្រះសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​!
សូម​ថ្វាយបង្គំ​សម្តេច​ព្រះសង្ឃ​នាយករង សម្តេច ព្រះ​មហាថេរ ព្រះ​រាជាគណៈ ព្រះ​មេគណ ព្រះ​អនុគណ ព្រះ​ថេរានុត្ថេរៈ គ្រប់ ព្រះអង្គ​!​ឯកឧត្តម​ទេសរដ្ឋមន្ត្រី មិន ឃិន​
​ឯកឧត្តម​ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​លោក លោកស្រី ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ ក្រសួង​ធម្មការ និង​សាសនា​តាងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយបាន​ចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ពិធី​ផ្ទេរ​-​ប្រគល់​តំណែង​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា នាពេលនេះ​។ការផ្ទេរ​តំណែង ឬ​ការរុះរើ photo_2016-05-06_13-51-25កែសម្រួល​គណៈរដ្ឋមន្ត្រី​នេះ គឺធ្វើឡើង​ចំពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដំណើរការ​ពាក់កណ្តាល​អាណ​ត្តិ ក្រោយពី​ការបោះឆ្នោត ជ្រើសតាំង​រដ្ឋសភា នីតិកាល​ទី​៥​នេះ ដើម្បី​បន្តការងារ​ឆ្ពោះទៅ​អណ​ត្តិ​ក្រោយៗ​ទៀត​។​ការផ្ទេរ​តំណែង​នេះ គឺជា​កិច្ចការ​ធម្មតា​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​កិច្ចការ​កំណែ​ទំរង់រដ្ឋបាល និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលពី​៣ របស់ខ្លួន​។​​ឯកឧត្តម​លោកជំទាវ លោក លោកស្រី​ជាទី​មេត្រី​វិស័យ​ធម្មការ និង​សាសនា ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​អភិវឌ្ឍ​ន៍ស​ង្គ​ម​កម្ពុជា ព្រោះ​ប្រជាជន​កម្ពុជា​ទាំងមូល មាន ជំនឿ​សាសនា​តាម​ការនិយម​ប្រតិបត្តិ និង​តាម​ប្រពៃណី​របស់ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​របស់​ជាតិ​យើង​។​​photo_2016-05-06_13-51-40មាត្រា​៤៣ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់​យើង បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​ទាំង​ពីរភេទ មាន សិទ្ធ​ពេញទី​ខាង​ជំនឿ​។ សេរីភាព​ខាង​ជំនឿ និង​ការប្រតិបត្តិ ខាង​ផ្លូវ សាសនា​ត្រូវបាន​រដ្ឋ​ធានា​ក្នុង​លក្ខខណ្ឌ ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដទៃទៀត និង​ដល់​សណ្តាប់ធ្នាប់ និង សន្តិសុខ​សាធារណៈ​។ ដោយហេតុនេះ ចាប់ពី​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ មកទល់​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​យើងទាំងអស់គ្នា​មាន​សិទ្ធិ​និង​សេរីភាព​គ្រប់បែបយ៉ាង​ហើយ​សេរីភាព​នៃ​ជំនឿ​សាសនា​ក៏បាន​កកើត​ឡើងវិញ និង​រីកចំរើន​ជា​លំដាប់​។​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មានឱកាស និង​សិទ្ធិ​ពេញ បរិបូរណ៍ ក្នុងការ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជំនឿ​សាសនា​រៀងៗ​ខ្លួន ។​photo_2016-05-06_13-51-21
​ដូច្នេះ​ក្រសួង​ធម្មការ និង​សាសនា ដែលជា​សេនាធិការ របស់ រាជរដ្ឋាភិបាល​ពិត​ជាមាន​តួនាទី​ស្នូល ក្នុងការ​គ្រប់គ្រង សម្របសម្រួល និង​អភិវឌ្ឍន៍​វិស័យ​ធម្មការ និង​សាសនា ដើម្បី​រួមចំណែក​កសាង​ប្រទេសជាតិ​យើង​។​
​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍន៍​វិស័យ ធម្មការ​និង​សាសនា ជាពិសេស ព្រះពុទ្ធសាសនា ដែលជា សាសនា របស់​រដ្ឋ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រួមចំណែក​ពង្រឹង​សាមគ្គីភាព ការលើកកម្ពស់​វប្បធម៌​នៃ​ការយោគយល់​គ្នា​ក្នុង ចំណោម​ពុទ្ធសាសនិក ក៏ដូចជា​ប្រជាជន​កម្ពុជា​របស់​យើង​ទាំងអស់ នៅពេល​អនាគត​។ ក្រៅពី​ព្រះពុទ្ធសាសនា រាជរដ្ឋាភិបាល​ក៏បាន​យកចិត្តទុកដាក់ និង អនុញ្ញាតិ​ឲ្យ​ប្រជាពលរដ្ឋ​យើង​គោរព​សាសនា​ដ៏ទៃទៀត​ដូចជា ឥស្លាម សាសនា គ្រឹ​ស្ត​សាសនា និង​សាសនា​ដ៏ទៃទៀត និង​ត្រូវ​ធានាថា សាសនា​ទាំងអស់​នឹងមិន​បង្កទំនាស់ និង​គំរាមកំហែង​ដល់​ស្ថិរភាព​និង​សន្តិសុខ​ជាតិ​ជាដាច់ខាត​។​
ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​កោតសរសើ ដល់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី មិន ឃិន ដែល​បាន​បំពេញការងារ​ជា​រដ្ឋមន្ត្រី​ដឹកនាំ​ក្រសួង​មួយ​នេះ​ប្រកបដោយ​ជោគជ័យ ជំនះបាន​ឧបសគ្គ​និង​ការ​ប្រឈម​ជាច្រើន និង​ទទួលបាន សមិទ្ធិផល​ធំៗ ដូចដែល​បាន​រៀបរាប់​ក្នុង​របាយការណ៍​។ ខ្ញុំ​ក៏​សូម​ធ្វើ ការវាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​និង​រដ្ឋបាល​ទាំងអស់ នៃ​ក្រសួង ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​តាម​តួនាទី​របស់ខ្លួន​។​photo_2016-05-06_13-51-35
សម្តេច ឯកឧត្តម​លោកជំទាវ លោក លោកស្រី​
ពេលនេះ ទោះជា​មានការ​ផ្ទេរតំណែង​រដ្ឋមន្ត្រី​ថ្មី ក៏ដោយ ក៏​ក្រសួង​ធម្មការ និង​សាសនា នឹង​នៅតែ​បន្ត​ដំណើរការ​ដោយ​រលូន ដោយ​គ្មាន​ការផ្លាស់ប្តូ​រចនាសម្ព័ន្ធ​។ ម្យ៉ាងទៀត ក្រសួង​នេះ ពិតជា​មាន សំណាង ដោយបាន​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រី​ថ្មី ដែល​បន្ត​តំណែង គឺជា​ឥស្សរជន​ជើងចាស់​មួយរូប​មាន​សមត្ថភាព និង​បទពិសោធន៍​ក្នុង ការងារ​ដឹកនាំ និង​គ្រប់គ្រង ព្រោះ​គាត់​ធ្លាប់​ធ្វើជា​រដ្ឋ​ម​​ន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ខ្ញុំ​សង្ឃឹមថា​ឯកឧត្តម​ពិត​ជាមាន​សមត្ថភាព ដឹកនាំ​ក្រសួង​នេះ​ដោយ​ការខិតខំ​បំពេញការងារ បន្ត​កិច្ចសហការ រក្សាបាន​និរន្តរភាព ដើម្បី​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ជូន​រាជរដ្ឋាភិបាល និង​មិន​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ខកបំណង​ឡើយ​។​ខ្ញុំ​ពិតជា​ជឿជាក់ថា មន្ត្រីរាជការ​ទាំងអស់ ក្រោម​ឱវាទ​ក្រសួង នឹង​នៅ​ចងចាំ និង​នឹករលឹក​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី មិន ឃិន និង​គ្រួសារ ជាពិសេស​ចំពោះ​អំពើ​ល្អ និង​សមិទ្ធផល​នានា​ដែល​ឯកឧត្តម​បាន​ខិតខំ​កសាង ក្នុង​រយៈ​ពេលដែល​ឯកឧត្តម​បាន​ដឹកនាំ​ជា​រដ្ឋមន្ត្រីក្រសួង​នេះ​។ ម្យ៉ាងទៀត ខ្ញុំ​ក៏​ស​ង្ឈឹ​ម​ថា ដើម្បី​ធានា​និរន្តរភាព​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ប្រាកដជា​ខិតខំ អនុវត្ត​បន្ត​នូវ​ការងារ​និង​គំរោង​ទាំងឡាយ ដែល​មិនទាន់​បានបញ្ចប់ និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ធម្មការ និង​សាសនា​។
ដើម្បី​ឲ្យ​ការរីកចំរើន​នេះ​មាន​ចីរភាព​ខ្ញុំ​សូម​ស្នើ​ដល់ ថ្នាក់ដឹកនាំ​ថ្មី ត្រូវ​៖
១.​ពង្រឹងកម្លាំង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដោយ​មិន​ប្រកាន់​ខ្សែស្រឡាយ​អ្នកថ្មី ឬ​ចាស់ គ្រួសារនិយម និង​បន្ត​កិច្ចសហប្រតិបត្តិការ​ឲ្យ​បានល្អ​ជាមួយ ស្ថាប័ន​នានា​ជាពិសេស ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​សម្រេច​ផែនការ និង​យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​។​
២.​ស្តាប់​មតិ​មន្ត្រីរាជការ​ក្រោម​ឱ​វ៉ាទ ឲ្យ​បាន​ច្រើន វិភាគ​សភាពការណ៍រ​ក​ឬ​សគល់​នៃ​បញ្ហា ឲ្យ​បាន​ស៊ីជម្រៅ និង​ធ្វើ​សុភ​វិនិច្ឆ័យ​យ៉ាង​ល្អិតល្អន់​មុន​នឹងធ្វើ​សេចក្តីសម្រេច​អ្វីមួយ​។
៣.​ប្រកាន់​ឥរិយាបទ​សុភាពរាបសារ ទន់ភ្លន់ តែ​ម៉ឺងម៉ាត់ ក្នុង​ការងារ​ដឹកនាំ ដើម្បី​ធ្វើ​ឲ្យ​បុគ្គលិក មន្ត្រីរាជការ​ក្រោម​ឱ​វ៉ាទ​គោរព​ស្រឡាញ់ និង​រួមគ្នា​ធ្វើការ​ក្រោម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​។​
៤.​រួមសហការ​ជាមួយ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​ដោះស្រាយ ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​បញ្ហា​ប្រឈម និង​បញ្ហា​សេសសល់​ទាំងឡាយ ក្នុង​វិស័យ​ទទួលខុសត្រូវ​របស់​ក្រសួង​ឲ្យ​បានល្អ​ប្រសើរ​។
ជាថ្មី​ម្តងទៀត តាងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី មិន ឃិន ក្នុងការ​បំពេញការងា​រ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ ក្នុង​រយៈពេល​កន្លងមក និង​ជូនពរ​ដល់​ឯកឧត្តម​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុង​ការងារ​ថ្មី​នាពេល​អនាគត​។
ខ្ញុំ​ក៏​សូម​សំដែង​នូវ​ការអបអរសាទរ និង​ប្រសិទ្ធពរ​បវរ​ប្រសើរ​ជូន​ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី សូម​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ថ្មី​នេះ​។​
ជា​ចុងក្រោយ​ខ្ញុំ​សូម​ប្រសិទ្ធពរ​ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ដែលមាន​វត្តមាន ក្នុង​ពេលនេះ សូម​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​នាពេលខាងមុខ និង​សូម​ប្រកបដោយ​ពុទ្ធពរ​បួន​ប្រការ​គឺ​អាយុ​វណ្ណៈ​សុ​ខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​