​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ផ្តល់​កង់​មួយគ្រឿង​ដល់​កុមារី​ក្រីក្រ​រៀន​ពូកែ​

0

​បន្ទាយមានជ័យ​៖ លោក លី សារី សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន កម្ពុជា​ខេត្តបន្ទាយមានជ័យ នឹង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង​សិរីសោភ័ណ​ព្រមទាំង​ក្រុមការងារ នៅ​រសៀល​ថ្ងៃទី​០៥​ខែមេសា​ឆ្នាំ​២០១៦​នេះ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​កុមារី​ម្នាក់ កំព្រា​ឪពុក​រស់នៅ​ជាមួយ​ម្តាយ​ដែលមាន​ជីវភាព​ក្រីក្រ​ក្រោយ​ជួសជុល​ផ្ទះមួយ​ខ្នង​អោយ​រួចរាល់​។​
លោក លី សារី បានអោយដឹងថា​ដោយ​មើលឃើញ​ពី​ការលំបាក​វេទនា​របស់​គ្រួសារ​កុមារី ថូ ចរិយា ដែលមាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​រក​ព្រឹក​ខ្វះ​ល្ងាច​ជ្រក​ក្រោម​ខ្ទម​ប្រក​ស្បូវ​ដាច់​រហែក នោះ​លោក​និង​ក្រុមការងារ​ក៏បាន​សម្រេច ជួយ​ជួសជុល​ដោយ​រុះរើ​ដំបូល​ស្បូវ​ហើយ​ប្រក​មកវិញ​នូវ​ស័ង្កសី​ដើម្បី​សំរួល​ដល់​ការរស់នៅ​បាន​សមរម្យ​។​មួយវិញទៀត​បន្ទាប់ពី​មើលឃើញថា​កុមារី ថូ ចរិយា មានការ​ខិតខំ​ក្នុងការ​រៀនសូត្រ​រហូត​ទទួលបាន​ចំណាត់​លេខ​១​ជា​រៀងរាល់ខែ​ពិសេស​ពិបាក​ដល់​ការធ្វើដំណើរ​ទៅ​សាលារៀន​ផង​នោះ នៅថ្ងៃនេះ​លោក​ក៏បានផ្តល់​កង់​មួយគ្រឿង​បន្ថែមទៀត​ដើម្បី​សំរួល​ដល់​ការរៀនសូត្រ​។​photo_2016-05-06_14-07-48 photo_2016-05-06_14-07-47 photo_2016-05-06_14-07-45
ជាការ​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​កុមារី ថូ ចរិយា រៀន​នៅ​ថ្នាក់​ទី​៦​នៃ​សាលាបឋមសិក្សា ឈូក​ស្ថិតក្នុង​សង្កាត់​ម្កាក់​ក្រុង​សិរីសោភ័ណ​បាន​និយាយ​ទាំង​ក្តុកក្តួល​និង​លាយឡំ​ទឹកភ្នែក​ថា​ខ្ញុំ​តែងតែ​ដើរទៅ​រៀន​រាល់ថ្ងៃ​មិនដែល​មាន​អ្វី​ជិះ​ទេ ពី​ព្រោះតែ​ម្តាយ​ខ្ញុំ​ក្រ​ពេក តែ​ពេលនេះ​ខ្ញុំ​មាន​កង់​ជិះ​នឹង​គេ​ហើយ ខ្ញុំ​អាច​ទៅ​រៀន​បាន​ទាន់ពេលវេលា​និង​អាចជួយ​ការងារ​ម្តាយ​ខ្ញុំ​បាន​។​ដើម្បី​តបស្នង​ចំពោះ​ក្រុមការងារ​ខ្ញុំ​សូម​សន្យា​ខិតខំ​រៀនសូត្រ​និង​រក្សា​ចំណាត់ថ្នាក់​នេះ​គ្រប់​ខែ​និង​គ្រប់​ថ្នាក់​។​