កំពង់ធំ៖ គួរំលឹកថាករណីចោរប្លន់ប្រដាប់អាវុធ១ក្រុមសម្រុកចូលប្លន់ផ្ទះដាក់វីងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨.០០នាទី យប់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៦ សរុបទឹកប្រាក់អស់ជា១ម៉ឺនដុល្លា និងសម្ភារះមួយចំនួនទៀត ហើយរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព!
ប្រភពព័ត៌ពីស្ត្រីដែលជាអ្នកដាក់វីង ឈ្មោះ កែ វ៉ាន់ធាង អាយុ៤៤ឆ្នាំ រស់នៅភូមិសាន់គរ(ខ) ឃុំ
សាន់គរ ស្រុកកំពង់ស្វាយ បានឲ្យដឹងថា!ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា៨.០០នាទី យប់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៦ដែលបង្ករឡើងដោយក្រុមចោរមានគ្នា០៣នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ដោយម្នាក់កាន់កាំភ្លើងអាការ១ដើម ម្នាក់កាន់កាំភ្លើងខ្លី១ដើម និងម្នាក់ទៀតកាន់ដែកស្បែងសម្រាប់គាស់ បានធ្វើសកម្មភាពសម្រុកចូលទៅប្លន់ផ្ទះរបស់គាត់តាមរបងខាងក្រោយផ្ទះ ខណះដែលគ្រុមគ្រួសារគាត់មានគ្នាទាំងអស់៨នាក់ កំពង់រៀបចំហូបបាយ ចំណែករូបគាត់ទើបតែងូជទឹករួច!ដោយពួកវាភ្ជុងកាំភ្លើងហើយគំរាមមិនឲ្យស្រែក ពួកវាប្រាប់ថាពួកគេមិនចង់សម្លាប់មនុស្សនោះទេ!យកតែលុយ ពេលនោះក្រុមចោរបានប្រមូលលុយកាត់ និងទ្រព្យសម្បត្តិអស់ចំនួន១៥០០០$ ទូរស័ព្ទដៃចំនួន៨គ្រឿង រួចរត់គេចទៅតាមផ្លូវក្រោយផ្ទះបាត់ទៅ!ជុំវិញករណីខាងលើនេះ កំលាំងកងរាជអាវុធហត្ថ នគរបាលនិងកំលាំងសឹករង បានធ្វើការស្រាវជ្រាវនិងស៊ើបសង្កេតតាមចាប់មុខសញ្ញាយកមកផ្តន្ទាទោសចំពោះមុខច្បាប់! ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ បើយោង តាមការស៊ើបអង្គេតស្រាយជាវយ៉ាងយកចិត្តទុកដាក់ពី សំណាក់សមត្ថកិច្ចជំនាញ ព្រមទាំងអាជ្ញាធរបាន បង្ហើបឲ្យ BTV ដឹងថា!អំពើ ប្លន់ផ្ទះដាក់វីងនេះគឺជាការបើកករណីដោយខ្លួនឯក!បើទោះបីជាម្ចាស់ផ្ទះមិនព្រមទទួលសាភាពក៏ដោយ!ដោយផ្អែកទៅលើការស្រាវជ្រាវសមត្ថកិច្ចរកឃើញថា!នៅយប់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៦ មុនពេលកើតហេតុប្រហែលជា៥នាទីកូនប្រុសរបស់ស្ត្រីដែលជាម្ចាស់ផ្ទះដាក់វីងឈ្មោះ កែ វ៉ាន់ធាង បានចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅផ្ទះ ចំណែកបុរសជាប្តីក៏ចេញក្រៅផ្ទះដែរ មួយសន្ទុះស្រាប់តែអ្នកនៅក្នុងផ្ទះនោះបានស្រែកឆោរឡោឡើងថាចោរប្លន់ៗ ចំណែកប្រជាពលរដ្ឋដែលរស់នៅផ្ទះជិតគ្នាក៏ពួកលោកពុំបានដឹង ហើយសត្វឆ្កែក្នុងភូមិក៏ស្ងាត់ឈឹងគ្មានឮសម្លេងព្រុះអ្វីបន្តិចឡើយ!ទើបទាំង ខាងសមត្ថកិច្ច និងអាជ្ញាធរថាជាការបើកករណីដោយខ្លួនឯងនោះ!ពីព្រោះតែសមត្ថកិច្ចនៅរកឃើញថា!គ្រួសារនេះជំពាក់ប្រាក់គេច្រើនសរុបជិត៥ម៉ឺនដុល្លាឯណោះ!រួមមានទី១.ខ្ចីលុយធនាគារជាង៣ម៉ឺនដុល្លា ជំពាក់លុយថ្លៃទិញដីគេនៅខេត្តរតនៈគិរីចំនួនជាង១៥ម៉ឺនដុល្លា និងជំពាក់លុយបងប្អូនដាក់វីងចូលហ៊ុនគ្នាចំនួន៥០០០$ទៀត!ដោយសារតែគ្មានការសារភាពពីជនសង្ស័យ ទើបខាងសមត្ថកិច្ចក៏នៅទ្រឹងរហូតមកដល់ថ្ងៃនេះចំពោះករណីប្លន់នេះ។