​កងទ័ព​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​រអិល​ ​ធ្លាក់​ជ្រោះ​ក្បែរ​ច្រក​អានសេះ​រងរបួស​ធ្ងន់​

0

​ខេត្តព្រះវិហារ​ សេចក្តីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​បានអោយ​ដឹងថា​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤​មេសា​២០១៦​មាន​មន្ត្រី​កងទ័ព​០២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្លាក់​ជ្រោះ​ក្បែរផ្លូវ​ទ្បើង​ទៅកាន់​ច្រកទ្វារ​អានសេះ​ស្ថិតក្នុង​ឃុំ​ឈើទាល​គង​ស្រុក​ជាំ​ក្សាន្ត​ជាប់​ព្រំដែន​ថៃ​ខ​ណះ​ពេល​ចុះ​បំពេញការងារ​។​
​ហេតុការណ៍​នេះ​បង្ក​អោយ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​មូលដ្ឋាន​ហើយ​បាននាំគ្នា​ចុះទៅ​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​ផងដែរ​។​មន្ត្រី​កងទ័ព​២​នាក់​នោះ​សង្ស័យ​បំរើកា​រងារ​ក្នុង​អង្គ​ភាពវរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៥​ប្រចាំ​ច្រក​អានសេះ​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​។​k3
​ប្រភពព័ត៌មាន​បានអោយ​ដឹងថា​ហេតុការណ៍​ធ្លាក់​ជ្រោះ​នោះ​អាច​សង្ស័យ​បណ្តាលមកពី​រអិល​កង់​ម៉ូតូ​ហើយ​ជាន់​ហ្វ្រាំង​មិនជា​ប់ក៍​រអិល​ធ្លាក់ចូល​ជ្រោះ​ទាំង​មនុស្ស​និង​ម៉ូតូ​តែម្តង​ប៉ុន្តែ​សំណាងល្អ​មន្ត្រី​កងទ័ព​ទាំង​០២​នាក់​ដែល​ជួប​ហេតុការណ៍​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​k4
​អាជ្ញាធរ​មូលដ្ឋាន​បានអោយដឹង​នៅថ្ងៃនេះ​ថា​ទីតាំង​ជ្រោះ​ដែល​ជនរងគ្រោះ​ជា​កងទ័ព​ធ្លាក់ចូល​នោះ​មាន​ជម្រៅ​ប្រមាណ​១៧​ម៉ែត្រ​បណ្តាលអោយ​រងរ​បួស​ធ្ងន់​ត្រូវបាន​អាជ្ញាធរ​នាំគ្នា​ស្ទូច​ជនរងគ្រោះ​ទាំង​២​នាក់​ចេញពី​ជ្រោះ​ហើយ​ប្រញាប់​ដឹកយក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្តេច​តេ​ជោ​១៧៩​ស្រអែម​បាន​ទាន់ពេលវេលា​។​រីឯ​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​២​នាក់​មិន​ត្រូវបាន​សមត្ថកិច្ច​ប្រាប់​ឈ្មោះ​អោយដឹង​នោះទេ​៕
​មង្គល​