​ឪពុកមា​ស្រវឹងស្រា​វាយ​ក្មួយ​លេង​ ​ក្មួយ​លេង​វិញ​3​កាំបិត​

0

​កំពង់ចាម​៖​ឪពុកមា​ស្រវឹងស្រា​ម្នាក់​បានមក​លេង​ផ្ទះ​ក្មួយបង្កើត​ដែល​នៅ​ទល់មុខ​គ្នា​ហើយក៏​វាយ​ក្មួយប្រុស​2-3​ដៃ​លេង​ស្រាប់តែ​ក្មួយប្រុស​ម្នាក់ទៀត​ទាញ​កាំបិត​កាប់​មា​
​របស់ខ្លួន​3​កាំបិត​របួស​ជា​ទម្ងន់​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្ករ​
​អោយមាន​ភាព​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​19​និង​30​នាទី​យប់​ថ្ងៃទី​4​មេសា​2016​ស្ថិតនៅ​ភូមិ​ទី​8​ឃុំ​សំរោង​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម ។​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​​ឃើញ​ឈ្មោះ​ប៉ុ​ស ម៉ៅ ភេទ​ប្រុស​អាយុ​45​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​​បាន​ចេញពី​វង់​ផឹកស៊ី​ត្រឡប់មកផ្ទះ​វិញ​ដោយ​អាកា​រៈ​ស្រវឹងស្រា​យ៉ាងខ្លាំង​។​
​ ​ពេលមកដល់​ផ្ទះ ប៉ុ​ស ម៉ៅ​មិនទាន់​ចូល​ផ្ទះ​ទេ​ក៏​ដើរទៅ​ផ្ទះ​បងប្រុស​បង្កើត​
​របស់ខ្លួន​ដែល​នៅ​ទល់មុខ​គ្នា ។​
​ ​ពេលទៅដល់​ផ្ទះ​បងហើយ​ឈ្មោះ ប៉ុ​ស ម៉ៅIMG-20160405-WA0000 បាន​ប្រឡែង​លេង​ជាមួយ​ក្មួយ​ប្រុ​
​ស​បង្កើត​ខ្លួន​ដែល​នៅ​ទីនោះ​រួចហើយ​ប៉ុ​ស​ម៉ៅ​បាន​វាយ​ក្មួយប្រុស​នោះ​2-3​ដៃ​ស្រាប់​
​តែ​ក្មួយប្រុស​ម្នាក់ទៀត​ឈ្មោះ ប៊ុត ប៊ុន​នី​អាយុ​22​ឆ្នាំ​បាន​ទាញ​កាំបិត​កាប់​ទៅលើ​
​ឈ្មោះ​ប៉ុ​ស​ម៉ៅ​ត្រូវជា​មាបង្កើត​ត្រូវ​គុម្ពត្រចៀក​ខាងឆ្វេង​មួយ​កាំបិត​ចំ​ក្រោយខ្នង​1​កាំបិត​និង​ចំ​ស្លាបប្រចៀវ​1​កាំបិត​បណ្តាលអោយ​រង​របួស​ហើយ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​
​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។​
​ ​លោក ជា​ធា​រិ​ទ្ធ អធិការនគរបាល​ស្រុក​កំពង់សៀម​បានអោយដឹងថា​ក្រោយ​
​កើតហេតុ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់​ពី​មូលដ្ឋាន​ហើយ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​និង​កសាង​សំណុំរឿង​តាម​និតិ​វិធី ។​