​ពេទ្យ​ឯកជន​ស្ទើរភ្លើង​គ្មាន​ច្បាប់​អនុញ្ញាតិ​បាន​ចាក់​ថ្នាំ​បង្ក​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​មួយ​រំពិច​នៅ​កន្លែង​ព្យាបាល​ក្នុងផ្ទះ​របស់​ខ្ឡួ​ន នៅ​ស្រុក​បារាយ​ណ៏​

0

កំពង់ធំ​= ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​សំរាក​ព្យាបាល​ក្នុងផ្ទះ​លោកគ្រូ​ពេទ្យ​ឯកជន​ស្ទើ​ភ្លើង​ខណៈដែល​ស្ត្រី​រងគ្រោះ​បាន​ជិះ​កង់​ទៅ​ចាក់​ថ្នាំ​នៅផ្ទះ​លោកគ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ ខៀវ សួរ ថៃ កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៏​នេះ នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ជ្រក​ក្រោម​ស្លាក​យីហោ​ពេទ្យឆ្មប​មធ្យម​ឈ្មោះ​ខៀវ​សុ​បិ​ន្ត ជា​កូនបង្កើត​ធ្វើ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ឃុំ ប្រភព​ព័​ត៍​មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​បាន​បង្ហើប​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៦​ស្ត្រី​រងគ្រោះ​ឈ្មោះ​អ៊ុត​ចាន់នី​ន អាយុៈ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ត្រដ​កពង ឃុំ​ពង្រ ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ មាន​អា​ការៈមិន​ស្រួលខ្លួន​បាន​ជិះ​កង់​ទៅ​ចាក់​ថ្នាំ​នៅផ្ទះ​លោកគ្រូ​ពេទ្យ​ឯកជន​ឈ្មោះ ខៀវ សួរ​ថៃ អាយុៈ​៦០​ឆ្នាំ​រស់នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ស្ត្រី​រងគ្រោះ​បាន​ដួល​ប្រកាច់​ស្លាប់​មួយ​រំពិច​នៅក្នុង​ផ្ទះ​ពេទ្យ​ដែលមាន​ស្លាក​យីហោ ខៀវ​សុ​បិ​ន្ត ត្រូវជា​កូនស្រី​បង្កើតជា​មន្ត្រី​ពេទ្យឆ្មប​មណ្ឌល​សុខភាព​ឃុំ ពាក់ព័ន្ធ​លើ​ករណី​ខាងលើនេះ​លោក​ញ៉ែម ពីង ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយ​- សន្ទុក​បានបញ្ជាក់​ប្រាប់​ថា គ្លីនិក ព្យាបាល​អ្នកជំងឺ​១​កន្លែង​នេះ​គ្មាន​ច្បាប់​អនុញ្ញាតិ​ទេ​ព្រោះ​ជា​ពេទ្យ​ឯកជន លួច​បើក​ស្ងាត់ៗ គឺ ខុសច្បាប់​ទាំងស្រុង​! ហើយ​នៅ​ថ្ងៃកើតហេតុ​នោះ​លោក​ក៏បាន​បញ្ជា​ឲ្យ​អនុប្រធាន​មន្ទីរពេទ្យ​ចុះទៅពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​ហើយ​ដែរ ក្រោយពី​ចាក់​ថ្នាំ​រួច ទំនងជា ជនរងគ្រោះ​មាន​ជំងឺលើសឈាម បណ្តាល​ឲ្យ​ដាច់​ស​សៃ​ឈាម​ផ្នែក​ក្បាល​! លោក​បន្តថា​នៅក្នុង​ខេត្តកំពង់ធំ​នៅមាន​ពេទ្យ​ជាច្រើន​ទៀត​ដែល​អត់​ច្បាប់ទម្លាប់ ចំនែក​លោក​អធិការរង​ស្រុក​បារាយ​ណ៏​បាន​និយាយថា ភាគី​ខាង​ជនរងគ្រោះ​មិនបាន​ប្តឹង​ទេ​ព្រោះ​លោក​គ្រួ​ពេទ្យ​ថៃ បានចេញ​លុយ​ធ្វើបុណ្យ​ឲ្យ ព្រោះថា​ស្ត្រី​រងគ្រោះ​នេះ​ត្រូវជា​ក្មួយ​។​ជាមួយគ្នានេះ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា រឿង​គ្រូពេទ្យ​ដែល​ចាក់​ថ្នាំ​បង្ក​ស្លាប់​មនុស្ស​នេះ​លោក​កំពុងតែ​បើក​ការស៊ើបអង្កេត ហើយ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ប៊ុន រិទ្ធី​Image16 Image14 Image13 Image11