ប្លែកៗ៖ ស្រីស្អាតស្លៀកប៊ីគីនីរាប់ពាន់នាក់បានមកជួបជុំគ្នាដើម្បីស្វាគមន៍ការមកដល់នៃរដូវក្តៅនៅក្វាងចូវ ប្រទេសចិន។ នេះបើតាមវេបសាយបរទេសចិន ឆាយណាដេលី កាលពីថ្ងៃ ចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០១៤។
តាមគេទំព័រនេះ ឧទ្យានទឹក Chimelong Water Park បានចាប់ផ្តើមព្រឹត្តិការណ៍ផ្សព្វផ្សាយមួយដែលមានឈ្មោះថា "Mass Bikini" ដើម្បីអបអររដូវកាលរដូវក្តៅនៅក្នុងក្រុងក្វាងចូវ, ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិននៅថ្ងៃទី 18 ខែឧសភា ឆ្នាំ 2014 ។
ស្រីស្អាតដែលស្លៀកពាក់ឈុតប៊ីគីនីចម្រុះពណ៌ជាងមួយ 1000 នាក់បានមានវត្តមាននាព្រឹត្តិការណ៍នេះ ក្នុងនោះក្មេងស្រីស្លៀកឈុតទាក់ទាញនានាបានបង្កើតឡើងជារូបរាងត្រីផ្សោតដើម្បីជាការអបអរនៅរដូវក្តៅខាងមុខនេះ។ នេះជាព្រឹត្តិការណ៍ទី៧ សម្រាប់ការ រៀបចំបែបនេះកាលពីថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០១៤៕




