​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​វត្តមាន ឯកឧត្តម នាក់ យុ​ទ្ធា អគ្គ​ ​លេខាធិការ​រង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រ​ឆាំ​គ្រឿងញៀន ​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​

0

 

​មណ្ឌលគិរី​៖ នៅ​ព្រឹ​ថ្ងៃទី​០៦​ខែមេសា​​ឆ្នាំ​២០១៦​នេះ នៅ​សាលប្រជុំ​​រដ្ឋបាលខេត្ត​មណ្ឌលគិរី បាន​កិច្ច​ប្រជុំ ស្តីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​វត្តមាន ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការរង នៃ​អគ្គ​​លេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រឆាំង​គ្រឿងញៀន ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ។​
​យោងតាម​របាយការណ៍​របស់លោក យឹម លុ​ច្ស ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា មុខសញ្ញា​ប្រើប្រាស់​នូវ​សា​ធាតុ​ញៀន​ខុសច្បាប់ ចាប់ពី​អាយុ​១៨​ដល់​អាយុ​៤៥​ឆ្នាំ ច្រើន​ប្រមូលផ្តុំ​នៅក្នុង​ក្រុង​សែន​មនោ​រ្យ ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក ក្នុងនោះ​កម្លាំង​ការិយាល័យ​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៅតាម​មូលដ្ឋាន បានធ្វើការ​ស្រាវ​
​ជ្រាវ និង​បង្ក្រាប បាន​ចំនួន​០៩​លើក គាត់​ខ្លួន​ជនសង្ស័យ​ចំនួន​៣៤​នាក់ ស្រី​៧​នាក់ វត្ថុតាង​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន (ICE)​ចំនួន​០,៩៨​ក្រាម រថយន្ត​ចំនួន​០២​គ្រឿង ម៉ូតូ​មំ​នួន​០៣​គ្រឿង ។​photo_2016-05-06_16-13-24 photo_2016-05-06_16-13-19 photo_2016-05-06_16-13-21 photo_2016-05-06_16-13-30 photo_2016-05-06_16-13-14ឯកឧត្តម​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ប្រសាសន៍ថា ដោយ​ផ្អែកលើ​ការស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កន្លងមកនេះ សកម្មភាព​នៃ​ការជួញដូរ និង​ចែកចាយ​គ្រឿងញៀន នៅក្នុង​ខេត្តមណ្ឌលគិរី មានកំ​រឹត​តិចតួច ហើយ​ពួក​ឈ្មួញ​ដែល​រកស៊ី​ជួញដូរ​គ្រឿងញៀន ច្រើន​នាំចូល​មកពី​ភ្នំពេញ និង​មួយចំនួនទៀត​មកពី​បណ្តា​ខេត្ត​ជិតខាង ហើយ​ប្រភេទ​ពពួក​គ្រឿងញៀន​រួមមាន មេ​តំ​ហ្វេ​តា​មីន​ក្រាម​ម្សៅ​(ICE) ហៅ​ម៉ា​ទឹកកក ចំណែក​ពពួក​គ្រឿងញៀន​ផ្សេងៗ​ពុំ​ឃើញ​មាន​វត្តមាន​នោះទេ​ក្នុង​ខេត្តមណ្ឌលគិរី​។ ឯកឧត្តម​បាន​បន្តទៀតថា ដើម្បី​ពង្រឹង​វិធានការ​នេះ កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចុះបង្ក្រាប់ និង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ប្រជាពលរដ្ឋ ព្រមទាំង​អនុវត្ត​នូវ​ច្បាប់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​០៩​ចំនុច​របស់​រាជរដ្ឋាភិបាល នៅតាម​មូលដ្ឋាន​ក្នុង​ក្រុង​ស្រុក​ទាំង​៥​ទូទាំង​ខេត្តមណ្ឌលគិរី​។
​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រឆាំង​គ្រឿងញៀន បាន​ប្រសាសន៍​ថាបើ​យោងតាម​របាយការណ៍រ​បស់ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តមណ្ឌលគិរី បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ ឃើញថា​ករណី​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មានការ​ថយចុះ ទាំងនេះ​ដោយមាន​ការខិតខំ​ពី​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តមណ្ឌលគិរី ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ចុះបង្ក្រាប់ និង​ធ្វើការ​ផ្សព្វ​ផ្សាយបាន​ទាន់ពេលវេលា ។​ដោយ ប៊ូ ស្រា​