​ស្នងការ​ខេត្តបន្ទាយមានជ័យ​ចាត់វិធានការ​តឹងរឹង​លុបបំបាត់​ការ​គុប​ទឹក​ក្នុង​បុណ្យចូលឆ្នាំថ្មី​

0

​បន្ទាយ​មាន​ជ័​យះ​ដើម្បី​លុបបំបាត់​ទំលាប់​អាក្រក​ខុសពី​ប្រពៃណី​របស់​អ្នក​បន្ទាយមានជ័យ​មួយចំនួន​ដែល​ពេល​ចូលឆ្នាំ​តែង​ច្រក​ទឹក​ដាក់​ក្នុង​កូន​ថង​គុប​បង្ក​អោយ​គ្រោះថ្នាក់​និង​ខូច​សណ្តាប់​ផ្នា​ប់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាក់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​បានដាក់​វិធានការ​តឹងរឹង​លុបបំបាត់​មិនអោយ​មានការ​គុប​ទឹក​ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​។​
លោក​បាន​បន្តទៀតថា​ការ​គុប​ទឹក​វា​មិនមែនជា​ប្រពៃណី​របស់​អ្នក​ខេត្តបន្ទាយមានជ័យ​ទេ​តែ​វា​ជា​ទំលាប់​អាក្រក​របស់​យុវជន​មួយចំនួន​បាន​ប្រ​ព្រឹ​ត​តៗ​មក​ធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុង​និង​ក្រៅ​ខេត្ត​ដែល​ដើរ​កំសាន្ត​តាម​តំបន់​រមណី​ដ្ឋា​ន​នីមួយៗ​ជួប​ទៅ​និង​ការ​គុប​ទឹក​នេះ​បង្ក​ការគ្រោះថ្នាក់​ដូចជា​អ្នកជិះ​មូ​៉​តូ​ពេលខ្លះ​ត្រូវគេ​គុប​បណ្តាលអោយ​ដួល​ម៉ូតូ​ឬ​ឈឺខ្លួន​និង​បែកក្បាល​ក៍មាន​។​ចំណែក​អ្នកមាន​រថយន្ត​ខ្លះ​ត្រូវ​បែក​កញ្ចក់​។​IMG_8736 IMG_8737 IMG_8735
ដូចនេះ​ដើម្បី​ជាស់វាង​ការគ្រោះថ្នាក់​និង​ប​ជ្ឈ​ប់​នៅ​សកម្មភាព​គុប​ទឹក​នេះ​លោកស្នងការ​បាន​ចាត់​អោយ​ខាង​នគរបាល​ចរាចរ​និង​សណ្តាប់​ផ្នា​ប់​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​និង​ដាក់​ប៉ាណូ​បង្ហាញ​ពី​ការ​មិនអោយ​គុប​ទឹក​តាម​ទីតាំង​មួយចំនួន​ដែល​តែងតែ​គុប​ទឹក​ព្រមទាំង​អោយ​ចុះ​ណែនាំ​អាជីវករ​អោយចូល​រួម​ទប់ស្កាត់​ដោយ​មិនអោយ​ដាក់លក់​ផង​តូចៗ​នៅតាម​ទី​ផ្សាយ​។​ក្រៅពី​វិធាន​ការបង្ក​ការ​នៅ​នៅមាន​ការបែងចែក​កំលាំង​ប្រចាំ​តាម​គោលដៅ​នានា​តាម​ស្រុក​ក្រុង​និង​ទី​រួម​ខេត្ត​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ត្រៀម​ហាមឃាត់​និង​បង្ក្រាប់​។​និយាយ​រួម​ធ្វើយ៉ាងណា​មិនអោយ​មានការ​គុប​ទឹក​។​
ជាមួយគ្នា​នោះ​លោក​ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យុវវ័យ​ចូលរួម​ថែរក្សា​ប្រពៃណី​ដោយ​មិន​លេង​គុប​ទឹក​ដោយ​ងាក​មកលេង​ល្បែង​ប្រជាប្រិយ៍​វិញ​ហើយក៍​សុំអោយ​បើកបរ​ទៅតាម​ច្បាប់​កំណត់​មានការ​យោគយល់​គ្នា​ជាសវាង​គ្រិះ​ថ្នាក់​ចរាចរ​។​