សឹ្ទងត្រែង៖យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នបានគៀរជាមួយគោយន្តកន្ត្រៃដឹកឈើបណ្តាលអោយដួល ត្រូវបានរថយន្តមិនស្គាល់ម៉ាក កិនបែកមួកសុវត្តិភាព បែកទាំងក្បាលចេញខួរ បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង កើតហេតុកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី០៦ខែមេសាឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៧Aស្ថិតក្នុងភូមិរាជានុកូលសង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចចរាចរបានឲ្យដឹងថាជនរងគ្រោះស្លាប់ក្នុងករណីគ្រោះថ្នាក់រាចរនេះមានឈ្មោះអុយប៊ុនទី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅម្តុំចម្ការម៉ៃសាក់ ស្ថិតនៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។ចំណែករថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានបើករត់គេចបាត់ស្រម៉ោល។
សមត្ថកិច្ចបន្តថានៅមុនកើតហេតុជនរគ្រោះបានជិះម៉ូតូអឹមអេសអិច(MSX) ពណ៍ស លាយខ្មៅគ្មានស្លាកបើកបរពីជើងទៅត្បូង ជិះម្នាក់ឯងទៅយកបងស្រីរបស់គេ នៅភូមិអូរច្រឡង់ ស្រាប់តែមកដល់ចំណុចកើតហេតុ គេបានជិះម៉ូតូគៀរជាមួយគោយន្តដឹកឈើ ស្របទិសគ្នាបណ្តាលអោយដួល ខណៈនោះក៏មានរថយន្ត១គ្រឿងទៀត មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងល្បឿនលឿន មកពីក្រោយពីជើងទៅត្បូងស្របទិសគ្នា បានកិនបែកមួកសុវត្តិភាព បែកទាំងក្បាលបណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
នគរបាលចរាចរណ៍បាននិយាយថា តាមការសនិដ្ឋានគ្រោះថ្នាក់ចរាចណ៍ខាងលើនេះ មកពីកត្តាបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈវ៉ាគោយន្តដឹកឈើ ដៃចង្កូតម៉ូតូបានគៀរជាមួយគោយន្ត ធ្វើឲ្យដួលហើយរថយន្តមកជាន់ពីលើ ទើបបណ្តាលឲ្យបែកក្បាលលលាដ៏ក្បាលស្លាប់បែបនេះ។
បច្ចុប្បន្នគោយន្តដឹកឈើនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកមករក្សាទុកនៅកន្លែងស្នងការដ្ឋាននៃនគរបាលខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ។ចំណែកសពត្រូវបានរថយ ន្ត សង្គ្រោះប៉ូលិសចរាចរណ៍ផ្លូវគោកខេត្ត ដឹកយកមកគេហដ្ឋានប្រគល់ក្រុមគ្រួសារ ជនរងគ្រោះ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕