ខេត្តព្រះសីហនុ៖ កំណាត់ផ្លូវមួយខ្សែតំបន់ឆ្នេរអូឈើទាល(ឆ្នេរអារីស្តុន)ប៉ុន្មានថ្ងៃនេះ ត្រូវបានមន្ត្រី ជំនាញ របស់ អាជ្ញាធរក្រុង ខេត្តព្រះសីហនុចាប់ផ្តើមធ្វើការឈុសឆាយនឹងបើក ផ្លូវជាបណ្តើរៗហើយ ដើម្បីឲ្យមហាជនទូទៅអាចចេញចូលលេងកម្សាន្ត ឆ្នេរសមុទ្រតំបន់នេះជាសាធរណៈ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតឈានមកដល់នាពេលខាងមុខ។ប៉ុន្តែរការធ្វើផ្លូវខាងលើនេះត្រូវបាន ប្រជាពលរដ្ឋចោទថាអនុវត្តន៏ផ្ទុយពីរខ្លឹមសារចរាចរណ៏នែនាំលេខ០១របស់រាជរដ្ឋាភិបាល ស្តីពីរការ គ្រប់ គ្រង នឹងអភិវឌ្ឍន៏តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងស្រុងហើយ។.លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ ដែលបានចុះសម្របសម្រួល នាឧកាសនោះ បានថ្លែងថាក្រោយពីមានការសម្រេចរបស់រាជរដ្ឋាភិបាលមកឯកឧត្តមអភិបាលខេត្ត បានដាក់បទ បញ្ជាអោយមន្ត្រីក្រោមឪវាទ ចុះធ្វើការបន្ទាន់ដោយជំហ៊ានទីមួយគឺធ្វើការឈុសឆាយផ្លូវ មួយខ្សែរ ប្រ៉បមាត់សមុទ្រ ចម្ងាយ១០១៥ម៉ែត្រ តភ្ជាប់ពីវិថីឆ្នេរអូឈើទាលទៅកាន់ឆ្នេរដំណាក់ស្តេច អោយហើយរួចរាល់នៅមុននៃពិធីបុណ្យចូលឆ្នាំខ្មែរឈានចូលមកដល់ នាពេលខាងមុខ ប៉ុន្តែត្រង់ថា ផ្លូវនេះមានទំហំប៉ុន្មាន ហើយស្ថាបនាជាផ្លូវកៅស៊ូ រឺ បេតុង លោកពុំទាន់ដឹងនៅឡើយទេ គឺសំខាន់ធ្វើយ៉ាងណា ឲ្យតែមានផ្លូវចេញចូលសំរាប់ភ្ញៀវទេសចរណ៍ក៏ដូចជាមហាជនទូទៅក្នុងឧកាស បុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខជាមុខសិន ហើយរឿងកែលំអរយ៉ាងណានោះ ជាដំណាក់ ការ ក្រោយៗបន្ត។ហើយសំរាប់ផ្លូវឆ្នេរឯករាជក៏ដូចគ្នា ដោយ ផ្លូវតំបន់នោះកំពង់ត្រូវបានមន្ត្រីជំនាញ ខាងផ្នែក ធ្វើផ្លូវថ្នល់ ធ្វើការឈុសឆាយពង្រីក នឹងកែលំអរសោភណ្ណ័ភាពឆ្នេរ ឲ្យបានល្អប្រសើរ ផងដែរ។
.ដោយឡែក លោក ណុប ហេង ប្រធានមន្ទី សាធារណះការណ៏និង ដឹកជញ្ជូន ខេត្តព្រះសីហនុ គូសបញ្ជាក់ថា កំណាត់ផ្លូវតំបន់ចុងអូរឈើទាលនេះមានប្រវែង១០១៥ម៉ែត្រ ទំហំ៨ម៉ែត្រ ចំណីផ្លូវម្ខាង៣ម៉ែត្រ សំរាប់ថ្មើជើង ស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូ។ដោយផ្លូវនេះ ធ្វើការសាងសង់ថ្មី ខាង ក្រោមផ្លូវចាស់ដែលមានស្រាប់បន្តិច គឺធ្វើទៅតាមតែការ វាស់វែង របស់ មន្ត្រីជំនាញសុរិយោដី ប៉ុណ្ណោះ។ចំពោះថវិការក្នុងការចំណាយស្ថាបនាផ្លូវនេះ គឺជាបន្ទុករបស់ អាជ្ញាធរ ឬជាបន្ទុក របស់ក្រុមហ៊ុន សុខាអូតែលយ៉ាងណានោះ លោកមិនបានដឹងច្បាស់នៅឡើយទេ។ ហើយការ ស្ថាបនានេះ ក៏ពុំ ទាន់ ដឹងថាអស់ទឹកប្រាក់ប៉ុន្មានទេ គឺរងចាំពិភាក្សាឡើងវិញម្តងទៀតជាមួយស្ថាប័ណពាក់ព័ន្ឋ។
.មន្ត្រីជំនាញសុរិយោដីខេត្តព្រះសីហនុ ដែលចុះធ្វើការវាស់វែង ដីផ្លូវនឹងដីចំណីឆ្នេរតំបន់អូរ ឈើទាល(ខាងមុខក្រុមហ៊ុន សុខា)ខាងលើនេះបានធ្វើការបញ្ជាក់ថាដីឆ្នេរនេះតាមបទបញ្ជាររបស់ថ្នាក់ ដឹក នាំខេត្តតម្រូវឲ្យធ្វើការវាស់វែង ដីចំណីឆ្នេរ ប្រវែង៥០ម៉ែត្រ ហើយផ្លូវប្រ៉បម៉ាត់សមុទ្រដែលមន្ត្រី ជំនាញសាធារណៈការណ៍កំពង់តែធ្វើនេះគឺធ្វើលើដីចំណីឆ្នេរតែម្តងគឺទទឹងទំហំ១៤ម៉ែត្រ ដូចនេះ ដី ចំណីឆ្នេរ នៅ សល់ពិតប្រាកដ ប្រវែងតែជាង៣០ម៉ែត្រប៉ុណ្ណោះ មិនមែន៥០ម៉ែត្រនោះទេ។
.ជាមួយគ្នានឹងការបើកផ្លូវនឹងការកែលំអរឆ្នេរខាងលើនេះប្រជាពលរដ្ឋខេត្តព្រះសីហនុប្រជាពលរដ្ឋខេត្តព្រះសីហនុ បានធ្វើការិះគន់ថា ការឈុសឆាយ បើកផ្លូវស្រប់ម៉ាតសមុទ្រតំបន់ខាងលើនេះគួរ តែធ្វើលើផ្លូវចាស់ ដែលមានស្រាប់តាំងពីរសង្គមរាជនិយម គឺមិនគួរធ្វើផ្លូវថ្មីបង្ករផលប៉ះពាល់លើដី ចំនីឆ្នេរ នោះទេ ពីព្រោះការធ្វើប៉ែបនេះជាទង្វើផ្ទុយ ពីរខ្លឹមសារនែចរាចរណ៍ណែនាំលេខ០១របស់ រាជរដ្ឋា ភិបាលស្តីពីរការគ្រប់គ្រងនឹងអភិវឌ្ឍន៏តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបានកំណត់ថា ដីឆ្នេរខ្សាច់ ត្រូវទុកកំន្លាតពីរទឹកសមុទ្រ (គិតទឹកនាច)ចាប់ពីរ២០ទៅ៣០ម៉ែត្រ នឹងដីចំណីឆ្នេរ៥០ម៉ែត្រ បន្ទាប់ មកដីផ្លូវ១៥ម៉ែត្រ សងខាងសរុប៣០ម៉ែត្រ។ ប៉ុន្តែសំរាប់ ដីឆ្នេរសមុទ្រតំបន់អូរឈើទាលខាងលើនេះ មានប្រវែងតែប្រមាណ៣០ជាម៉ែត្រតែប៉ុណ្ណោះ។ជុំវិញបញ្ហានេះប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត នឹងធ្វើការពិនិត្យឡើងវិញចំពោះផ្លូវខាងលើនេះ បើមិនអញ្ជឹងទេយ៉ាប់ហើយ គ្មានវាចារនិងថ្លែង នោះទេ៕កោះពស់(រូបភាពឈុសឆាយផ្លូវ)