ខឹង​កូនស្រី​យកប្រាក់​២​មុ​ឺ​ន​រៀល​ទៅ​ទិញ​រូប​ស្លៀក ក៏​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​យក​សាំង​មកចាក់​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ខ្ទេច​

0

​ឧ​ត្ត​រ​មានជ័យ​៖.​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ មានរ​ណី​ហឹ​ង្សា​ក្នុង​គ្រួសារ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ខ្ទេច នៅ​ចំណុច​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ជនបង្ករ​ឡើង​ដោយ​ឈ្មោះ​ចាយ សារី ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​មុខរបរ​ធ្វើស្រែ នៅ​ភូមិ ឃុំ ខាងលើ មូលហេតុ​ខឹង​ជាមួយ​កូនស្រី​យកប្រាក់​ចំនួន​២០០០០​រៀល ទៅ​ទិញ​រូប​យកមក​ស្លៀក ក៏​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ឈ្មោះ​មុ​ី គា ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ រហូតដល់​វេលា​ម៉ោង​៥​និង​១០​នាទី​. ថ្ងៃ ខែ ឆ្នាំ​ដ៏​ដែល​ជនសង្ស័យ​ខាងលើ បាន​យក​សាំង​ចាក់​ដុត​ផ្ទះ​ខ្លួនឯង ដែលមាន​ទំហំ​៧​គុណ​១២​ម៉ែត្រ​ថ្ម​ក្រោម​ឈើ​លើ​ប្រក​គ្បឿង​ព្រមទាំង​តូប​លក់ដូរ​ខាងមុខផ្ទះ ដែលមាន​ទំហំ​៥​គុណ​៦​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក​ភី​ហ្វ្រូ ឆេះ​អស់ទាំង​ស្រុង​សម្ភា​រះ​ខូចខាត គិត​ជា​ទឹកប្រាក់​សរុប​៥៥០០០​ដុល្លា បច្ចុប្បន្ន​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​៕IMG_2136 IMG_2135 IMG_2134