​តំបន់​ទឹកធ្លាក់​ស្រែអំពិល​ក្នុងស្រុក​ទឹកផុស​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ ​ជា​កន្លែង​មុជទឹក​លេង​កំសាន្ត​នៅពេល​ខាងមុខនេះ​

0

ខេត្តកំពង់ឆ្នាំង៖ តំបន់ទឹកធ្លាក់ស្រែអំពិលស្ថិតនៅជើងភ្នំឱរាល់ក្នុងភូមិក្តុល ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទឹកជ្រោះហូរធ្លាក់ពីលើចង្កេះភ្នំ ហូរតាមជ្រលងជើងភ្នំរាប់គីឡូម៉ែ ត្រគ្របដណ្តប់ដោយម្លប់ឈើព្រៃភ្នំដ៏ត្រជាក់ចិត្ត ដែលពេលនេះអាជ្ញាធរខេត្ត និងមន្ទីរទេសចរ ណ៍ខេត្តកំពុងសិក្សាបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ សំរាប់ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅក្នុងពេលខាងមុខនេះ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានអោយដឹងនៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះថា៖ តំបន់ទឹកធ្លាក់ស្រែអំពិលខាងលើនេះ ស្ថិតនៅខាងលិចទីរួម
ខេត្តកំពង់ឆ្នាំងដែលមានចម្ងាយប្រមាណ៦៤គីឡូម៉ែត្រ។នៅក្នុងតំបន់នេះមានទឹកធ្លាក់ជាច្រើនកន្លែង និងមានទឹកហូរតាមជ្រោះរាប់គីឡូម៉ែត្រ ដែលអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិនិងជាកន្លែងមុជទឹកលេងកំសាន្តយ៉ាងសប្បាយរីករាយ។ DSC05502 5 4 1
បច្ចុប្បន្ននៅតំបន់នេះក្នុងរដូវប្រាំងពុំមានទឹកច្រើនសំរាប់លេងកំសាន្តនោះទេដោយសារតែសហគមន៍ទេសចរណ៍ទឹកធ្លាក់ភ្នំយោក ខេត្តពោធិសាត់បានបិតទំនប់នៅព្រុំប្រទល់លើភ្នំជាប់ ប៉ុន្តែនៅពេលខេត្តកំពង់ឆ្នាំងបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលបាន សហគមន៍
និងសហគមន៍ គេអាចសម្របសម្រួលបើកទឹកទំនប់ខាងលើនេះបាន ដែលអាចធ្វើអោយតំបន់
ទឹកធ្លាក់ស្រែអំពិលអាចមានទឹកច្រើន មុជលេងកំសាន្តបានទាំងខែប្រាំង និងខែវស្សា។
លោក សេង សាលី បានបញ្ជាក់អោយដឹងទៀតថា៖ ដោយសារតំបន់ខាងលើនេះមាន
សក្តានុពលលើវិស័យទេសចរណ៍ ដែលអាចធ្វើអោយប្រជាពលរដ្ឋរកចំណូលលើកស្ទួយជីវភា
ពរស់នៅបាន ថ្មីៗនេះឯកឧត្តអភិបាលខេត្តកំពង់ឆ្នាំងបានឯកភាពអោយក្រុមការងារចំរុះខេត្តចុះសិក្សាគំរោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលខាងលើនេះ។ ជំហានទី១ ក្រុមកា
រងារបានចុះវាស់ដីក្នុងតំបន់ខាងលើនេះមានទំហំ៣៦០ហិកតា ដើម្បីស្នើសុំទៅថ្នាក់លើឃ្វាលចេញពីដែនបរិស្ថានជំរកសត្វព្រៃភ្នំឱរាល់ បង្កើតជាតំបន់ទេសចរណ៍។ ជំហាន២ មន្ទីរទេសចរ
ណ៍ខេត្ត និងសិក្សារកដៃគូវិនិយោគ សហការជាមួយសហគមន៍ទេសចរណ៍នៅក្នុងមូលដ្ឋាន។
ដោយឡែកចំពោះផ្លូវធ្វើដំណើរទៅកាន់តំបន់ទឹកធ្លាក់ស្រែអំពិលវិញ លោក សេង សាលី
បានអោយដឹងថា សព្វថ្ងៃនេះរថយន្តខ្ពស់ៗ អាចធ្វើដំណើរទៅលេងបាន ប៉ុន្តែនៅមានការលំ បាកដោយអន្លើៗប្រមាណ៤គីឡូម៉ែត្រតែប៉ុណ្ណោះ។ ចំណែកផ្លូវប្រវែង១៤គីឡូម៉ែត្រចេញពីផ្សារក្តុលទៅដល់ទឹកធ្លាក់ស្រែអំពិល ខាងមុខនេះក្រោយពីមានការឯកភាពពីថ្នាក់លើមន្ទីរសាធារណៈការខេត្តនិងកសាងហើយ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋយើង ទៅលេងកំសាន្តក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលក្នុងពេលខាងមុខនេះ៕