​ជិះ​ម៉ូតូ​ឌុ​ម​គ្នា​លើផ្លូវ​ជាតិ​ម៉ូតូ​មួយគ្រឿង​ទៀត​ឡើង​ជែង​ប៉ះ​ដៃចង្កូត​ដួល​របួសធ្ងន់​ពី​នាក់​នគរបាល​ថា​ជិះ​ដួល​ខ្លួនឯង​

0

 

​ខេត្តពោធិ៍សាត់​៖​បុរស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់​ដោយ​ក្នុងចំណោម​ម្នាក់ទៀត​បាន​រងរបួស​បែក​ឈាម​ពេញ​លើ​ផ្ទៃមុខ​ហូ​ជោគ​ខ្លួន​ត្រូវបាន​គេ​បញ្ជូន​សង្គ្រោះបន្ទាន់​ទៅកាន់​មន្ទី​ពេទ្យ​ខេត្ត​ដោយ​សមត្ថកិច្ច​និ​យ​យាយ​ថា​ដួល​ខ្លួនឯង តែ​ជនរងគ្រោះ​អះអាង​គឺមាន​អ្នកជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ ជែង​ស្រប​ទិស​ប៉ះ​ដៃចង្កូត​។​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​៧​នឹង​៥៧​នាទី​ព្រឹក​ថ្ងៃទី​០៥​ខែមេសា ឆ្នាំ​២០១៦​ស្ថិតក្នុង​ភួ​មិ​អណ្ដូង​ក្រសាំង​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​ខេត្តពោធិ៍សាត់​។​​មន្ត្រីនគរបាល​រដ្ឋបាល​មូលដ្ឋាន​ប៉ុ​ស្ត៍​ស្នាម​ព្រះ​នៅ​កន្លែងកើតហេតុ​បាន​និយាយថា​៖ មាន​បុរស​ពី​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​នៅក្នុង​ហេតុ​កា​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​លើផ្លូវ​ជាតិ​លេខ​៥​ដោយ​ជនរងគ្រោះ​ទាំងពីរ​បាក់​នោះ​ទីមួយ​ឈ្មោះ មឿ​ន សា​មា​៉​ន់​អាយុ​៣០​ឆ្នាំ នៅ​ភួ​មិ​ព្រះ​អំ​ពឹ​ល​ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន​ខេត្តពោធិ៍សាត់​។​ដោយ​ឌុប​បុរស​ម្នាក់​ម្នាក់ទៀត​របួស​ដូចគ្នា​ឈ្មោះ ញឹក លឺ​ម អា​៦៦​ឆ្នាំ​នៅ​ភួ​មិ​កោះ​កែវ ឃុំ​ត្រពាំង​ជង​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​ca45d3c7489ed72743ed195d833858db 9147549424898b2ff1a354101852b3cb

​មន្ត្រី​ដដែល​បន្តថា​មុនពេល​កើតហេតុ​អ្នក​ទាំងពី​បាន​ជិះ​ម៉ូតូឌុប​គ្នា​ប្រភេទ​c125​ព័​ណ៍​ក្រហម ពាក់​ស្លាក់​លេខ​ពោធិ៍សាត់​1F .94-33 បាន​ចរាចរណ៍​ឌុប​គ្នា​ទិសដៅ​ពី​លិចទៅ​កើត​លើផ្លូវ​ជាតិ​លេខ​០៥​ក្នុង​ល្បឿន​លឿន​គួ​សម ភ្លាមនោះ​ក៍បាន​មកដល់​ចំនុច​គឺ​ឡូ​មែ​៉​ត​លេខ​២០៧​នឹង​២០៨​ចំនុច​ខាងលើ​ក៍បាន​វេ​ចង្កូត​ដួល​ខ្លួនឯង​របួស​ធ្ងន់ធ្ងរ​ទាំ​ង​ពី​អ្នក​តែម្ដង​ដោយ​ក្នុងនោះ​បុរស​អ្នក​ឌុប​បាន​រងរបួស​ហូ​ឈាម​ផ្ទៃមុខ​ពេញ​ខ្លួន​ត្រូវ​ដឹក​ទៅកាន់​មន្ទី​ពេទ្យ​សង្គ្រោះ​តែម្ដង​។​

ក្នុង​ឧប្បហេតុ​នេះ​បុរស​ម្នាក់​ជា​សាច់ញ្ញាតិ​ជនរងគ្រោះ​ដែល​ទៅកាន់​មន្ទី​ពេទ្យ​ឈ្មោះ ញឹ​ុ​ក​ត្រូវ​ជនរងគ្រោះ​នោះ​ប្រាប់ថា​ពួកគាត់​មិនបាន​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង ដូច​នគរបាល​និយាយ​ទេ​គឺ​ពេលដែល​ពួកគាត់​ជិះ​ឌុប​គ្នា​ដល់​ចំនុច​ខាងលើ​នោះ​ត្រូវបាន​អ្នកជិះ​ម៉ូតូ​មួយគ្រឿង​បាន​បើក​ជែង​ពីក្រោយ​ទៅ​បាត់​ប៉ះ​ត្រូវ​ដៃចង្កូត​ម៉ូតូ​គាត់​ធ្វើ​ឲ្យ​មាន​ឧប្បហេតុ​តែម្ដង​៕