​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្រោយ​វាយ​ប្លន់​ជនរងគ្រោះ យក​ម៉ូតូ​មួយគ្រឿង​

0

 

(​ភ្នំពេញ​)៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក នៅ​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ខណៈ​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន ក្រោយ​វាយ​ជនរងគ្រោះ​ដោយ​ដុំឥដ្ឋ នៅមុខ​សាលាបឋមសិក្សា អនុវត្តន៍​តាមផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ដើម្បី​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​។ ជនសង្ស័យ​ទាំង​៣​នាក់ បាន​ប្លន់​ម៉ូតូ​កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ពី​ជនរងគ្រោះ​មានឈ្មោះ ប៉ោ លី​ហៀ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​លេខ​១ ផ្លូវ​២៧៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​ជនសង្ស័យ​៣​នាក់ បាន​គប់​នឹង​ដុំឥដ្ឋ និង​បាន​លួច​យក​ម៉ូតូ​មួយគ្រឿង​គេច​ទៅ​បាត់​។ ជនសង្ស័យ​ទី​១ មានឈ្មោះ ឌឿ​ន ឆៃ​យា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ស្រុកកំណើត​នៅ​ភូមិ​អូរ​ព្រៀល ឃុំ​អូរ​ព្រៀល ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ជនសង្ស័យ​ទី​២ មានឈ្មោះ​សៀ ជា ភេទ​ប្រុស មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ម្ដុំ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ជនរងគ្រោះ​បានចេញ​ពី​ក្លឹប ជូន​មិត្តភក្តិ​ទៅផ្ទះ ពេលទៅដល់​ហើយ ក៏បាន​នាំគ្នា​អង្គុយ​លើ​បង់​បាន​មួយសន្ទុះ​ស្រាប់តែ មាន​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​មក ក៏បាន​នាំគ្នា​គប់​ដុំឥដ្ឋ និង​ចុះ​ដេញ​វាយយក​ម៉ូតូ​ម៉ាក់​C125 ពាក់​ស្លាក​លេខ ភ្នំពេញ​1R-6777 ហើយក៏​គេចខ្លួន​បាត់ទៅ​។ លុះដល់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ជនរងគ្រោះ ប៉ោ លី​ហៀ​ង បាន​ប្រទះឃើញ​ជនសង្ស័យ​នៅមុខ​សាលាបឋមសិក្សា​អនុវត្តន៍ រួច​រាយការណ៍​ប្រាប់​កម្លាំង​យើងខ្ញុំ​ឲ្យ​បានដឹង ហើយ​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង និង​ដកហូត​បាន​ម៉ូតូ​ម៉ាក់​សេ​២១០០ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1B-2238 និង​ទូរស័ព្ទ​១​គ្រឿង​៕​ហាស់ កំសាន្ដ​photo_2016-05-07_06-20-29 photo_2016-05-07_06-20-27