ភ្នំពេញ:បុរសជាជនជាតិកូរ៉េម្នាក់ បានបើករថយន្តម៉ាក Nissan Navara ហើយសង្ស័យស្រវឹងស្រាបើកបរក្នុងល្បឿនលឿនទប់ចង្កូតមិនជាប់ រ៉េទៅបុក ដំុថ្មទំងន់ជាង២០គីឡូ ផ្អៀងរថយន្តជ្រុលទៅបុកគំនរលូរ មួយតង់ទៀត ក្រឡាប់១ជុំ សំណាងល្អអ្នកបើកបរមិនរងរបួស ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី ៧ មេសា ២០១៦ នៅតាមផ្លូវបេតុង១០៥ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។តាមប្រភពពត៍មានពីបុរសម្នាក់ដែលធ្វើការសំណង់នៅជិតកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានងើប បត់ជើងតូច ខណៈពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក Nissan Navara ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T.8040 បានបើកមកយ៉ាងលឿន តាមបណ្តោយផ្លូវបេតុង១០៥ ទិសដៅពីត្បូងទៅជើង ស្រាប់រថយន្តបាន រ៉េខុសផ្លូវមកខាងឆ្វេងដៃ ទៅបុកនឹងដុំថ្ម ដែលគេដាក់បាំងគំរបលូ
នៅមុខផ្ទះ ទាំងកំរោល បន្ទាប់មកទៀតរថយន្តបានបែកកង់១គ្រាប់ ផ្អៀងរ៉េមកខាងស្តាំដៃវិញទៅបុកគំនរលូរមួយតង់ទៀត បែកអស់៥លូ ហើយរថយន្តបានក្រឡាប់១ជុំ ដាច់ក្រឡេកង់ទាំង៤និងខូចខាតផ្នែកខាងមុខទាំងស្រុង ទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានវាស់វែង ស្ទួចយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយ ៕ដោយ៖ជីម ភារ៉ា