​លោក ជា ពិសី ពាំ​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​ ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​២០​គ្រួសារ​

0

 

​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី​០៦ ខែ មេសា ឆ្នាំ ២០១៦​នេះ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ​លោក ជា ពិសី និង​ជា​អនុប្រធាន អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មាន​ការរួម​ដំណើរ​ពី​លោក មូល វិ​រៈ ចៅសង្កាត់​ឫស្សីកែវ រួម​និង​ក្រុមយុវជន​សមាគម​សិស្ស និស្សិត​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​(​អ​.​ម​.​ត​)​បាន​ពាំ​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​តំណាង​ឲ្យ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា​ពិការភាព​ងាយ​រងគ្រោះ​នៅ​សាលាសង្កាត់​ឫស្សីកែវ​ចំនួន​២០​គ្រួសារ​ដែល​មកពី​បណ្ដា​ភូមិ​នាៗ​ក្នុង​សង្កាត់​ឫស្សីកែវ​រួមមាន​ភូមិ​ឃ្លាំង​សាំង​ចំនួន​៨​គ្រួសារ ភូមិ​សាមគ្គី​១​គ្រួសារ ភូមិ​មិត្តភាព​ចំនួន​១១​គ្រួសារ​សរុប​ស្មើ​និង​២០​គ្រួសារ​ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​៖​អង្ករ ៣០​គីឡូក្រាម ម៊ី​១​កេះ ត្រីខ​១​យួរ​ស្មើ​១០​កំប៉ុង បំពង់​ទឹក​ក្តៅ​១ ឃី​ត​១​កញ្ចប់ មាន​មុង​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ និង​ថវិកា​ចំនួន ៣០.០០០​រៀល​ផងដែរ ។​photo_2016-05-07_06-19-47

​ជា​ចុងបញ្ចប់ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​បាន មានមតិ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ ឲ្យ​ខិតខំ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ហើយ​បើ​មាន​បញ្ហា​ជួបនឹង​កង្វះខាត​ជីវភាព​សូម​រាយការណ៍​ជូន​មក​លោក​ចៅសង្កាត់​ដើម្បី​ធ្វើការ​ចុះជួយ​ជាបន្ទាន់ ហើយក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតមានឡើង​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ និង​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជួបប្រទះ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​: អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ។​ហាស់ កំសាន្ដ​photo_2016-05-07_06-19-36 photo_2016-05-07_06-19-34 photo_2016-05-07_06-19-32