ភ្នំពេញ៖ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ចដឹកនាំ និងគ្រប់គ្រង រាល់ភារកិច្ច សម្របសម្រួល និងធ្វើអធិការកិច្ច លើគ្រប់វិស័យ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា សំដៅប្រឆាំង នឹងអំពើពុក រលួយ ការរំលោភបំពានដោយអំណាច និងបាតុភាពអសកម្មនានានៅក្នុងជួរមន្ដ្រីរាជការ ស្ថាប័ន, ក្រសួង, មន្ទីរ ,អង្គភាពនានា ដើម្បីជំរុញយន្ដការនៃយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល ដោយឈរលើ សសរស្ដម្ភ៤ គឺកំណើន,ការងារ, សមធម៌ និងប្រសិទ្ធភាពឲ្យសម្រេចបានជោគជ័យ លោជំទាវ ម៉ែន សំអន ឧបនាយករដ្ឋ មន្ដ្រីរដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចអគ្គមហាសេនាបត្ដីតេជោ ហ៊ុនសែន បានបញ្ជាក់បែបនេះ ក្នុងឱកាសបើកសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖ ដើម្បីសម្រេច បាននូវបេសកកម្មរបស់ខ្លួន មន្ដ្រីរាជការ នៅក្រសួងអធិការកិច្ច ត្រូវចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លា ថែមទៀតក្នុងការអនុវត្ដន៍តួនាទី ភារកិច្ច គឺត្រូវ ពង្រឹងលណ្ខៈសម្បត្ដិទាំង៤យ៉ាង គឺ ឆន្ទៈ ភក្ដីភាព មនសិការ-វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ឲ្យបានទទួលបានស័ក្ដសមជាអ្នកផ្ដល់សេវាជួនប្រជាពលរដ្ឋ តាមគន្លង នៃអភិបាលកិច្ចល្អ សំដៅលើកកម្ពស់ សមត្ថភាព ស្ថាប័នឲ្យមានភាពរឹងមាំប្រកបដោយនិរន្ដរភាព ។ លោកជំទាវ បន្ដថា៖ ក្នុងរយៈពេលមួយឆមាសកន្លងមកនេះ ក្រសួងបានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់ដូចជា ការងារផ្សព្វផ្សាយច្បាប់ ការងារទទួលពាក្យបណ្តឹង និង អង្កេតស្រាវជ្រាវការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្រសួងអធិការកិច្ច ក្នុងរយៈ ពេល ១ឆមាស កន្លងមកនេះ ក្រសួងទទួល បានពាក្យបណ្ដឹងជាច្រើនករណី ពីស្ថាប័ន អង្គភាពនានា ហើយក្រសួងក៍បានធ្វើការដោះស្រាយ និងធ្វើការសម្របសម្រួលបានមួយចំនួយរួចរាល់ហើយដែរ។ តែនៅមានករណីខ្លះមិនអាចធ្វើការសម្របសម្រួលបានទេ តម្រូវបញ្ជូនដោះស្រាយតាមប្រព័ន្ធតុលាការ និងមានករណីខ្លះបង្កឡើងដោយបុគ្គអ្នកមានអំណាច អ្នកមានលុយកាក់ ឬបុណ្យស័ក្ដិយស ដែលបង្កឲ្យរាំងស្ទះការងារមួយចំនួន។ លោកស្រីបន្ដថា៖ ការងារទទួលពាក្យបណ្ដឹង មានចំនួន១១៣ បណ្ដឹង និងពាក្យបណ្ដឹង បានបញ្ជូនទៅស្ថាបន័ផ្សេងបានចំនួន៣០បណ្ដឹង ពាកកយសម្រេចតម្កល់ទុកមិនបានចាត់ការ២បណ្ដឹង ពាក្យ បណ្ដឹងចុះអង្កេត១៤បណ្ដឹង និងពាក្យបណ្ដឹងដែលបានដោះស្រាយរួចចំនួន៤០បណ្ដឹង ។
កន្លងមក ក៍ដូចជានៅពេលបច្ចុប្បន្ននេះក្រសួងអធិការកិច្ច បានពនិត្យនិងចុះធ្វើអធិការកិច្ច រាល់បណ្ដាក្រុមហ៊ុនមួយចំនួនឃើញថា មានភាពអសកម្មជាច្រើន មិនតែប៉ុណ្ណោះក្រសួងអធិការកិច្ច និងគណៈកម្មាធិការជំនាញ ក៍បានសម្រេច លប់ចោលរាល់សកម្មភាព របស់ក្រុមហ៊ុនមួយចំនួន ទាំងនោះហើយដែរ ដើម្បីបញ្ជៀសកុំឲ្យបង្កភាពអសកម្មទាំងឡាយនោះ ដល់បណ្ដាក្រុមហ៊ុនគេផ្សេងទៀត ដែលគេកំពុងដំណើរការល្អ និងប្រតិបត្ដិការស្រមតាមលក្ខណៈសម្បត្ដិត្រឹមត្រូវតាមច្បាប់ទំលាប់ របស់រាជរដ្ឋាភិបាល ។
លោកជំទា បន្ដថា៖ ក្រោយពីមន្ដ្រីអធិការកិច្ចយើងរួមគ្នាចុះអនុវត្ដន៍ការងារ ដោយប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ រាល់អំពើ ពុករលួយទាំងឡាយ ដែលតែតែងកើតមាននៅក្នុងអង្គភាព ស្ថាប័ននានា កន្លងមក និងត្រូវបានកាត់បន្ថយជាបណ្ដើរៗ ដើម្បីចូលរួមចំណែកលើក កម្ពស់សេដ្ឋកិច្ចសង្គម ៕