​លោក​សំ​ប៊ុណា​រិ​ន​៖​ការធ្វើ​សន្និបាត​សុខាភិបាល​គឺជា​ការលើក​កំពស់​សុខភាព​និង​សុខមាលភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​៖​យាង​ដា​នុត​៖

0

​ខេត្តស្វាយរៀង​÷​លោក សំ ប៊ុណ្ណា​រិ​ន អភិបាលរង​ខេត្តស្វាយរៀង​បាន​លើកឡើងថា សន្និបាត​សុខាភិបាល​គឺជា​ព្រឹ​ត្ត​ការណ៍​នៃ​ការជួប​ជុំគ្នា​ប្រចាំឆ្នាំ​ដ៍​មាន​សារសំខាន់​ដែល​ផ្តល់ឱកាស​អោយ​ថ្នាក់ដឹកនាំ​មន្ទីរ​ស​រុ​ខា​ភិ​បាល​មន្ត្រី​បុគ្គលិក​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ មន្ទីរ​ពាក់​ព​ន្ធ័ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដៃគូ​អភិ​វ​ឌ្ឌ​ន៍ សមាគមវិជ្ជាជីវៈ​សុខាភិបាល​រួមគ្នា​ពិនិត្យ វាយតំ​លៃ​សម​ទ្ធិ​ផល​និង​វ​ឌ្ឌ​ភាព វិស័យ​សុខាភិបាល​ក្នុង​ឆ្នាំ​២០១៥​រួមទាំង​បញ្ហា​ប្រឈម​ចំពោះមុខ​និង​កាលានុវត្តភាព ដែល​អាច​មើលឃើញ​ដើម្បី​បន្ត​លើក​កំពស់​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ទស្ស​នះ​តែមួយ​គឺ​ការលើកកម្ពស់​សុខភាព​និង​សុខមាលភាព​ប្រជា​ពល​រដ្ន​អោយ​កាន់តែ​ប្រសើរ​ទ្បើង​។​លោក​សំ​ប៊ុន​ណ្ណារិន​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជាគ​ណះ​អ​ធីប​តី​ក្នុង​ពិធី​សន្និបាត​បូកសរុប​សមិទ្ធផល​សុខាភិបាល​ខេត្តស្វាយរៀង​ប្រចាំឆ្នាំ​២០១៥​និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៦​នៅ​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៦​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​។​photo_2016-05-07_10-45-35លោក​សំ​ប៊ុន​ណារិន​បានធ្វើ​ការជំរុញអោយ​ម​ន្ត្រី​រាជការ​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្តន៍​អន្តរាគមន៍​សុខាភិបាល​សំខាន់ៗ​ដើម្បី​ជំរុញ​វ​ឌ្ឌ​ន​ភាព​នៅក្នុង​កម្មវិធី សុខភាព​បន្ត​ពូជ មាតា ទារក​និង​កុមារ កម្មវិធី​ប្រយុទ្ធប្រឆាំង​ជម្ងឺរ​ឆ្លង ជម្ងឺរ​មិន​ឆ្លង កម្មវិធី​ពង្រីក និង​ពង្រឹង​សុខាភិបាល​កាន់តែ​រឹងមាំ​ថែមទៀត​។​លោក​សំ​ប៊ុណ្ណា​រិ​ន​បន្តទៀតថា​ត្រូវ​ពង្រឹងគុណភាព​ថែទាំ​សុខភាព ជាពិសេស​សមត្ថភាព​ធ្វើ​រោគវិនិច្ឆ័យ ព្យាបាល និង​ថែទាំ​នៅ​មិនទាន់​ឆ្លើយតប​ទៅ​និង​សេចក្តី​រំពឹងទុក​របស់​អ្នក​ជម្ងឺ​និង​អតិថិជន​នៅ​ទ្បើ​យ​ទាំង​សេវា​សា​ធា​រណះ​និង​ឯកជន​។​photo_2016-05-07_10-45-39 photo_2016-05-07_10-45-37 លោក​សំ​ប៊ុណ្ណា​រិ​ន​ក៏បាន​រំពឹងទុក​ថា​ឈ​លើ​បទពិសោធន៍​នៃ​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ដែង​យើង​ទទួលបាន​ក្នុងការ​អនុវត្តន៍​ផែនការ​ឆ្នាំ​២០១៥​កន្លងមក​លោក​មាន​ទំនុកចិត្ត​ថា​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​របស់​យើង​នឹង​សំរេចបាន​នូវ​សមិទ្ធផល​និង​វ​ឌ្ឌ​ន​ភាព​ថ្មីៗ​ច្រើន​ថែមទៀត​នៅក្នុង​ការអនុវត្ត​ផែនការ​ប្រតិ​ប​ត្ត​ប្រចាំឆ្នាំ​២០១៦​និង​បន្តបន្ទាប់​ទៀត​។​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​នេះដែរ​ក៏មាន​ជូនប​ណ្ណ័​សរសើរ​ដល់​មន្ត្រី​សុខាភិបាល​ផងដែរ​។​