អាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​ប្រុស ស្រី​ចំនួន​២០​នាក់​បញ្ចូនទៅ តុលាការ ពី បទ​ជូ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

0


​សៀមរាប​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត បានធ្វើការ​ចុះបង្ក្រាប​ក​រ​ណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅក្នុង​ខេត្តសៀមរាប ដូច​ភ្លៀងរលឹម ឃាត់ខ្លួន​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​បានជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេងគ្នា ខណៈ​ពួកគេ​កំពុង​ជូ​ញ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន តាមផ្លូវ​សាធារណៈ​និង​ក្នុង​ផ្ទះជួល​។ ហេតុ​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន​បានជា​បន្តបន្ទាប់​ធ្វើឡើង​កាលពី​ថ្ងៃទី​៤ ទី​៥ ទី​៦ ខែ​មិនា​ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ខេត្តសៀមរាប​។ IMG-20160307-WA0034
លោក​វរសេនីយទោ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់ថា ដោយមាន​ការចង្អុលបង្ហាញ​ពី លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជា​ឳ្យ​លោក​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​ខេត្តសៀមរាប រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស ស្រី ចំនួន​២០​នាក់​៖​ទី​១/​ឈ្មោះ ហុង លី​គី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រត់​ម៉ូតូឌុប រស់នៅ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​(​ជួញដូរ​)​ទី​២/​ឈ្មោះ សួន ដា​វិត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​នៅផ្ទះ​រស់នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​(​ប្រើប្រាស់​) ទី​៣/​ឈ្មោះ ឌឹ​ម ម៉េង​ហូរ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​រត់​ធុ​កៗ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម (​ជួញដូរ​)​ទី​៤/​ឈ្មោះ សេរី វិទ្យា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​ដឹក​ភ្ញៀវ​ភូមិ​IMG-20160307-WA0038 IMG-20160307-WA0032 IMG-20160307-WA0031ទ្រាំង សង្កាត់​ស្លក្រាម (​ជួញដូរ​)​ទី​៥/​ឈ្មោះ ជឺ គឹម​ស្រេង ភេទ​ប្រុស​អាយុ​២១​ឆ្នាំមាន​មុខរបរ​លាង​រថយន្ត រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​(​ប្រើប្រាស់​)​ទី​៦/​ឈ្មោះ តុង ជុន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​ប៉ះ​កង់​រថយន្ត រស់នៅ​ភូមិ​ត្នោតជុំ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​(​ប្រើប្រាស់​)​ទី​៧/​ឈ្មោះ សិទ្ធ សាន្ត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​បើកបរ​ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​)​ទី​៨/​ឈ្មោះ ឃឹម វិសុទ្ធ ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​មុខរបរ​មិន​ពិត​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​(​ជួញដូរ​)​ទី​៩/​ឈ្មោះ ចេត្រ ភក្តី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ជួ្ញ​ញ​ដូរ​)​ទី​១០/​ឈ្មោះ ជា សំណាង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​បើកបរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពួក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​(​ជួញដូរ​)​ទី​១១/​ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម​(​ប្រើប្រាស់​)​ទី​១២/​ឈ្មោះ អោ ស៊ីនួន ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​មុខរបរ​ខារ៉ាអូខេ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​)​និង​ទី​១៣/​ឈ្មោះ ថុ​ន រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​បើក​ម៉ាស្សា​រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​(​ជួញដូរ​)​ទី​១៤/​ឈ្មោះ មួន រដ្ឋា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​លក់​បន្លែ​រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ជួញដូរ​)​ទី​១៥/​ឈ្មោះ ឃ្លោក សុធា​រ៉ា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​(​ប្រើប្រាស់​) ទី​១៦/​ឈ្មោះ សាន សត្យា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​(​ជួញដូរ​)​ទី​១៧/​ឈ្មោះ យ៉ាង លេង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​(​ប្រើប្រាស់​)​និង​ទី​១៨/​ឈ្មោះ ប៊ុន ចំរើន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​)​ទី​១៩/​ឈ្មោះ ហុង ភក្តី អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​) និង​ទី​២០/​ឈ្មោះ ស៊ា​ង ស្រី​ល័​ក្ខ ភេទ​ស្រី​អាយុ​១៩​ឆ្នាំ មុខរបរ​រៀន​សំអាងការ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន​៖ (​ម្សៅ​គ្រើម​ព៌​ណស​ថ្លា​ម៉ា​ទឹកកក​(​មេ​តំ​ហ្វេ​តា​មីន​)​ចំនួន​៣២​កញ្ចប់​,​ស្មើនឹង​ទម្ងន់​១០.៣៦​ក្រាម​,​ទូរស័ព្ទដៃ​ចំនួន​១៩​គ្រឿង​,​ម៉ូតូ​៦​គ្រឿង​,​និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួនធំ​ផងដែរ​។​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី​ទាំង​២០​នាក់​និង​វត្ថុតាង​ទាំងអស់នេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ដំបូង​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​៧​ខែ​មិនា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ ច័ន្ទ រស្មី​
​ ​