​ចូលឆ្នាំ​រួច​ឯកឧត្តម​សួន​បវរ​និង​លោក​ឧកញ៉ា​ហង្ស​ស៉ី​ផា​នឹង​ដង្ហែ​រូប​ជ័យ​វរ្ម័នទី​៧​យកមក​ដាក់​កន្លែង​ដើម​វិញ​ដែលជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​។​

0

(​ខេត្តបន្ទាយមានជ័យ​): ​តាម​សំណូមពរ​យ៉ាងទទូចរ​បស់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ដែល​រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​បើ​រដ្ឋាភិបាល​បានធ្វើ​ការដោះដូរ​អភិបាលខេត្ត​ថ្មី​នោះ​ប្រជាពលរដ្ឋ​បានធ្វើការ​សំណូមពរ​ឲ្យ​ឯកឧត្តម អភិបាលខេត្ត​ថ្មី​ធ្វើការ​ដង្ហែ​រូប​ជ័យ​វរ្ម័នទី​៧​ដែល​ឯកឧត្តម​អភិបាលខេត្ត​ចាស់​គាស់​រូប​ជ័យ​វរ្ម័នទី​៧​នេះ​យកទៅដាក់​ហាលថ្ងៃ​ហាលភ្លៀង​នៅក្នុង​វត្ត​ជ័យ​ឧ​ត្ត​ម​ភ្នំស្រុក​ឲ្យ​ដង្ហែ​យកមក​ដាក់​កន្លែង​ដើម​វិញ​ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​។​ដោយមាន​ការស្រុះស្រួល​មូលមតិ​គ្នា​ជា​ឯក​ច្ឆ័​ន​រវាង​ឯកឧត្តម សួន បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី និង​មន្ត្រី​សាលាខេត្ត​ជាច្រើន​នាក់​ទៀត និង​លោក​ឧកញ៉ា​ហង្ស​ស៉ី​ផា​ផង​នោះបាន​សម្រេច​ថា​នៅ​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៦​ខាងមុខនេះ​និង​ធ្វើ​ពិធីបុណ្យ​យ៉ាង​ធំ​មួយ​នៅ​កន្លែង​ទី​តម្កល់​រូប​ជ័យ​វរ្ម័នទី​៧​ស្ថិតក្នុង​វេទិការ​ខេត្តបន្ទាយមានជ័យ​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ដើម្បី​ដាក់​រូប​ជ័យវរ្ម័ន​នោះ​នៅ​កន្លែង​ដើម​វិញ​។​គួរបញ្ជាក់​ផងដែរ​ថា​កន្លងមក​រូ​ប​ជ័យ​វរ្ម័នទី​៧​ដែល ឯកឧត្តម​អភិបាលខេត្ត​មុន​យកមក​ដាក់​តម្កល់​នៅ​វេទិការ​នេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ជំនឿ​យ៉ាងខ្លាំង​ទៅលើ​រូប​ជ័យ​វរ្ម័នទី​៧​នេះ​ថា​មាន​រិ​ទ្ធ​បារមី​ខ្លាំង​ពិសេស​បាន​ជួយ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឲ្យ​បាន​សេចក្តីសុខ​និង​សេចក្តីចំរើន​គ្រប់គ្នា​ផងដែរ​។​ក្រោយពេល ឯកឧត្តម គោ​ស៊ុ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឡើងមក​កាន់កាប់​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​មិនបាន​ប៉ុន្មាន​ខែ​ផង​ស្រាប់តែ​ឯកឧត្តម​អភិបាលខេត្ត​គោ​ស៊ុ​សារឿ​ត​បាន​បញ្ជា​ឲ្យ​កូនចៅ​គាស់​រូបសំណាក​ជ័យ​វរ្ម័នទី​៧​នេះ​យកទៅដាក់​នៅ​វត្ត​ជ័យ​ឧ​ត្ត​ម​ស្រុក​ភ្នុំស្រុក​ទៅវិញ​ព្រោះ​ឯកឧត្តម​សំអាងថា​រូប​ជ័យ​វ​រ្ន័​នទី​៧​នេះ​ខុស​រចនាបទ​ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​មានការ​ថ្នាំងថ្នាក់​និង ឯកឧត្តម គោ​ស៊ុ សារឿ​ត​ជាពិសេស​គឺ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំស្រុក​នេះ​តែម្តង​ព្រោះ​សំអាងថា​ស្រុក​របស់​ពួកគាត់​ជួប​និង​គ្រោះធម្មជាតិ​ពេលដែល ឯកឧត្តម គោ​ស៊ុ សារឿ​ត​បាន យក​រូប​ជ័យ​វរ្ម័នទី​៧​នេះ​យកមក​ដាក់​ក្នុង​វត្តភ្នំ​ស្រុក​របស់គាត់​នោះ​។​photo_2016-05-07_12-40-07លោក ឧកញ៉ា ហង្ស​ស៉ី​ផា​បាន​មានប្រសាសន៍ថា​ក្រោយពេល​លោក​បាន​ដង្ហែ​រូប​ជ័យ​វ​រ្ម័​យ​ទី​៧​យកមក​ដាក់​កន្លែង​ដើម​វិញ​នោះ​លោក​និង​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តី​យ៉ាង​ធំ​មួយ​នៅ​កន្លែង​តម្កល់​មាន​លេងភ្លេង​ពិ​ណ្យ​ពាធ លោក​ឧកញ៉ា​ហង្ស​ស៉ី​ផា​សូម​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ​ដើម្បី​សុំ​សេចក្តីសុខ​ឲ្យ​មាន​ដល់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ចេះ​រួបរួមសាមគ្គី​គ្នា​ចេះ​យោគយល់​គ្នា​ទៅវិញទៅមក​ដើម្បី​កសាង​ខេត្ត​ឲ្យ​មានការ​រីកចំរើន​ទៅ​ថ្ងៃមុខ​ផងដែរ​៕​​ហួត​សុខុម​