ក្រុមចោរប្រដាប់អាវុធចំនួន៣នាក់បានបាញ់ប្លន់ផ្ទះលក់ឥវ៉ាន់ចាប់ហួយSophatNews

0

ខេត្តសៀមរាប៖ ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា៣នាក់បានបាញ់ប្លន់ផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែងស្ថិតនៅក្នុងភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ករណីនេះបានកើតឡើងនៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០១៦ដោយក្រុមចោរមានកំាភ្លើង២ដើមImage1កាំភ្លើងAK១ដើមកាំភ្លើងខ្លី១ដើមនិងដែកស្បែង១ដើមបានធ្វើសកម្មភាពបិទមុខចូលគាស់ទ្វាផ្ទះខាងក្រោយ។លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា ម្ចាស់ផ្ទះលក់ឥវ៉ាន់ចាប់ហួយដែលត្រូវចោប្លន់នេះមានឈ្មោះ ម៉ន ម៉ុយ ភេទប្រុស អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ មួន ម៉ាច អាយុ៣៣ឆ្នាំហើយនៅក្នុងហេតុការណ៍នេះក្រុមចោរបានបាញ់មួយគ្រាប់ធ្វើឲ្យក្មួយប្រុសមា្នក់របស់ម្ចាស់ផ្ទះឈ្មោះស៊ូ ភ័ត្រា ភេទប្រុស អាយុ២២ឆ្នាំរងរបួសដោយគ្រាប់កាំភ្លើងចំភ្លៅខាងស្តាំត្រូវបានក្រុមគ្រួសារដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ។លោកបានបញ្ជាក់ថា ករណីចោរប្លន់នេះជនរងគ្រោះបានបាត់បង់ទ្រព្យមាន៖ ប្រាក់បាតចំនួន៣ម៉ឺនបាត, ប្រាក់ខ្មែរចំនួន៣០លានរៀល, ប្រាក់ដុល្លាចំនួន៥ពាន់ដុល្លា, ។ រហូតមកដល់ថ្ងៃទី៧ខែមេសានេះក្រុមសមត្ថកិច្ចចម្រុះបានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវបានមុខសញ្ញាឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសាកសួរ។ដោយ ស៊ាន សុផាតImage1 Image2 Image3 Image4