កំពង់ធំ៖ អគ្គីភ័យបានលេបត្របាក់ផ្ទះ១ខ្នង ឆេះខ្ទេចខ្ទីគ្មានសល់ដោយសារម្ចាស់មិននៅផ្ទះ
កាលពីវេលាម៉ោង ២០;៣០ នាទីថ្ងៃទី០៦.មេសា ឆ្នាំ.២០១៦ នៅភូមិអន្លង់ជួរ ឃុំក្រយា មានករណីអគ្គីភ័យ ឆេៈផ្ទៈ ១ខ្នងទំហំ ៦x៨ បណ្ដាលឱ្យខូចខាត ទាំងស្រុងក្នុងហេតុការណ៍នេះត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ចាក់ថាសម្ភារៈនៅក្នុងផ្ទៈត្រូវបានខូចខាតទាំងស្រុង តែមិនទាន់វាយតំលៃនៃទំហំក្នុងការបាត់បង់ទាំងនេះនៅឡើយ ជនរងគ្រោឈ្មោៈ ហឹង ហ៊ែល ជាប្ដី អាយុ ៣៩ឆ្នាំ និងប្រពន្ធឈ្មោៈ ធួន ចាន់ អាយុ ៤៨ឆ្នាំរស់នៅភូមិកើតហេតុ ។បើតាមប្រភពពត័មានបានអោយដឹងថាមុនពេលកើតហេតុម្ចាស់ផ្ទះបានដាំបាយទុកចោល ហើយដើរទៅផ្ទះអ្នកជិតខាងដើម្បីរកបន្លែមកស្លសំរាប់ហូបពេលល្ងាចតែមិនទាន់ទាំងបានត្រឡប់មកវិញផងក៏ត្រូវភ្លើងឆាបឆេះសន្ធសន្ធៅតែម្ដង៕