ប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តជួបសំណេះសំណាលជាមួយបងប្អូនស្ត្រីទើបនឹងសម្រាលកូន ក្រីក្រ និង ងាយរងគ្រោះ

0

ខេត្តសៀមរាប៖ គណៈប្រតិភូ កាកបាទក្រហមខេត្តសៀមរាប ដឹកនាំដោយលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត និង ជាប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើមី្បសន្តិភាពនិងអភិវឌ្ឍន៍ខេត្តសៀមរាប លោកស្រី ទោម ចន្ថា សមាជិកាកិត្តិយស20160406_090807កាកបាទក្រហមកម្ពុជាខេត្ត រួមទាំងលោកជំទាវ អស់លោក លោកស្រីជា សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អាជ្ញាធរស្រុកបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូន បងប្អូនប្រជាពលរដ្ឋ ដែលមានស្ត្រីទើបសម្រាលកូនតូច ចាស់ជរាគ្មានទីពឹង ពិការ ក្រីក្រ ចំនួន៣៤គ្រួសារ កាលពីព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៦ នៅមណ្ឌលសុខភាព ស្វាយស ឃុំ ស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើង ទទួលសាទរថ្ងៃបុណ្យចូល ឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ និង ជាគោលបំណងលើកកម្ពស់ យកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និង កុមារ ។តាមសេចក្តីរាយការណ៍របស់លោក នាក់ និរ៉ុន អភិបាលស្រុកវ៉ារិន បានឲ្យដឹងថា ប្រជាពលរដ្ឋជាស្ត្រីក្រីក្រ និង ងាយរងគ្រោះ ព្រមទាំងស្ត្រីដែលទើបសម្រាលកូន មកពីបណ្តាឃុំទាំង០៤របស់ស្រុកវ៉ារិន ។ក្នុងនោះដែរលោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា បានបញ្ជាក់ពីប្រភពនៃអំណោយ និង មតិចំណាប់អារម្មណ៍របស់លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តរួចមក មានប្រសាសន៍សំណេះសំណាលនោះ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ក្នុងនាមឯ.ឧបណ្ឌិត ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងបានធ្វើការណែនាំផងដែរ ចំពោះបងប្អូនជាស្ត្រី និង ចាស់ជរា ពិការ សំខាន់ស្ត្រីដែលទើបសម្រាលកូនតូច ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងម្តាយ និង កូន ដោយត្រូវនាំកូន របស់ខ្លួនមកមណ្ឌលសុខភាព ដើមី្បទទួលការចាក់ថ្នាំបង្កាការពារជម្ងឺ និងត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយត្រូវចេះធ្វើអនាម័យ បរិស្ថានក្នុងភូមិដ្ឋាន គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត ។ ដោយកត្តាទាំង នេះហើយទើបកាកបាទក្រហមកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់អំពីសុខភាព អនាម័យ នៅគ្រប់បណ្តាមូលដ្ឋាន ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ គ្រឹះនៃចលនាកាកបាទក្រហមកម្ពុជាដែលផ្តោតជាសំខាន់លើមនុស្សធម៌ ។ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង បានធ្វើការបញ្ជាក់ថា ការសង្រ្គោះជីវិតមាតា ទារកនិងកុមារ គឺជាសកម្មភាពមនុស្សធម៌ និងជាការកសាងសង្គមគ្រួសារ សង្គមជាតិ សម្រាប់ ជំនាន់បច្ចុប្បន្នផងនិងជំនាន់បន្ទាប់ផង បើមាតាមានសុខភាពល្អ បុត្រា បុត្រីក៏មានសុខភាពល្អ និង បន្តទៅកូនចៅជំនាន់ក្រោយមានសុខភាពរឹងមាំ ។ ក្នុងនោះដែរលោកជំទាវក៏បានធ្វើការអំពាវនាវ ដល់ស្ត្រីគ្រប់រូប ទាំងអស់ ត្រូវធ្វើការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការថែទាំសុខភាពឲ្យបានគ្រប់ពេលវេលា ពីព្រោះថា សុខភាពជា បញ្ហាចំបងរបស់មនុស្សជាតិយើងគ្រប់គ្នា ។ លោកជំទាវក៏បានធ្វើការណែនាំមួយចំនួន ក្នុងការជំរុញដល់មាតាទាំងអស់ ត្រូវ នាំកូនទៅចាក់ថ្នាំបង្កាឲ្យបានជាប្រចាំ និង នាំកូនទើបកើតទៅចុះបញ្ជីកំណើតនៅតាមសាលាឃុំ និង ត្រូវទៅធ្វើអត្តញ្ញាណបណ្ណ័គំរូថ្មីឲ្យបានគ្រប់ៗគ្នា ត្រូវនាំគ្នាមកទទួលសេវាព្យាបាលនៅតាមមណ្ឌលសុខភាពដែលនៅជិតខ្លួន ។ ម៉្យាងទៀតអំណោយដែលនាំយកមកចែកបងប្អូននាពេលនេះ ក្នុងឱកាសដែលប្រជាពលរដ្ឋខែ្មរយើង ទទួលសាទរ ថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលនឹងចូលមកដល់នៅពេលខាងមុខផងដែរ ។ក្នុងនោះគណៈប្រតិភូបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនជាស្ត្រី ដែលទើបសម្រាលកូន ចាស់ជរា ពិការ និង ក្រីក្រ ដោយមួយគ្រួសារទទួលបាន សារុង០១ , ក្រមា០១, សាប៊ូលុច្ស ០១ដុំ , ច្រាសដុសធ្មេញ ០១ , ថ្នាំដុសធ្មេញ ០១ទីប , នំ០១ធុង , សាប៊ូម្សៅ ០១កញ្ចប់ , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ទឹកដោះគោ ១កំប៉ុង , អំបិល ០១គក្រ, ប្រេងឆា ០១ , ប៊ីចេង ១កញ្ចប់ , អង្ករ ២៥គក្រ និង ថវិកា ៤ម៉ឺនរៀល ៕20160406_091335 20160406_090807 20160406_084709