​ស​ម្ដេ​ច‌​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ ​ព្រឹ​ទ្ទ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​នឹង​ចូល​ ​គាល់​ថ្វាយព្រះពរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ថ្វាយ​ព្រះ​ ​ករុណា​សម្ដេច​ព្រះបាទ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

0

(​រាជ​ធា​ន‌ី​ភ្ន‌ំ​ពេញ​ ¶​នៅ​រសៀល​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦ នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​នឹង​ចូលគាល់​ថ្វាយព្រះពរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ថ្វាយ​ព្រះករុណា​ព្រះបាទ​​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា​។​ពិធី​ថ្វាយព្រះពរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​
​ចក្រ​កម្ពុជា​គឺ​ដើម្បី​បង្ហាញ​ពី​សេចក្តី​គោរព​ស្រឡាញ់​និង​ដឹងគុណ​ចំពោះ​ព្រះរាជ​
​គុណូបការៈ​ដ៏​ថ្លៃថ្លារ​បំផុត​របស់​ព្រះមហាក្សត្រ​ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល​និង​ព្រះ​បញ្ញាញាណ​ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ​និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​ប្រជា​រា​ស្ត​ទូទាំងប្រទេស​សូម​ក្រាប​ថ្វាយព្រះពរ​​ជ័យ​ដល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ព្រះអង្គ​
​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរ​និង​ព្រះជន្ម​យឺនយូរ​ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​បំផុត​សម្រាប់​ប្រជារាស្ត្រ​ទូទាំងប្រទេស​៕វ​គឹមហុង​photo_2016-05-07_19-41-19