​អភិបាលខេត្ត​បន្ទាយមានជ័យ​នាំ​អំណោយ​ចែកជូន​វ​រះ​កា​ពារ​ព្រំដែន​៥០៥

0

បន្ទាយមានជ័យ: ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្ពៃណីជាតិឆ្នាំវក អជ្ជស័កព.ស២៥៦០ដែលនិងឈានចូលនាពេលខាងមុខឆាប់ៗនេះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំប្រតិភូចុះសួសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគបរិភោគ បរិក្ខារនិង ថវិការចែកជូនកងទ័ពវរះការពារព្រំដែ(ធ្លក)នៃប្រតិបត្រការសិករងខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិធ្លកឃុំបន្ទាយឆ្មារ ស្រុកថ្មពរពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ៧ មេសា ២០១៦។
លោក វរះសេនីយ៍ត្រី ប៊ុន ឌឿម មេបញ្ជាការវរះការពារព្រំដែន៥០៥(ធ្លក) រាយការណ៍ថា: វរះការពារព្រំដែន៥០៥ កន្លងមក ចងសម្ព័ន្ធរដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកថ្មពួក មន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ ក្រៅពីការងារការពារបូរណ:ភាពដែនដី កងកម្លាំងយើងបាន ចុះជួយក៍សាងលំនៅដ្ឋានជូនពលរដ្ឋរងគ្រោះ ធម្មជាតិផ្សេងៗដូចជាខ្យល់ព្យុះកន្ត្រាក់ ចុះជួយចែកអំណោយជូនពលរដ្ឋក្រីក្រ ចាសជរា កុមារកុំព្រាជាដើម។photo_2016-05-07_19-43-48
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក្នុងដំណើចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនវរះកាពារព្រំដែន៥០៥ (ធ្លក)មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសសើរដល់វរ:កងកម្លាំងជួរមុខ ពិសេសវរ:ការពាព្រំដែន ៥០៥នៃប្រតិបត្រការសិករងខេត្តដែលបានយកអស់នូវកម្លាំងកាយចិត្ត ការពារបូរណ:ភាពទឹកដី រួចផុតពីការឈ្លានពាន ផ្សេងៗ។
ជាមួយគ្នានេះ លោក សួន បវរ ដើម្បីចូលរួមអបអរសាទ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំវក អជ្ជស័កព.ស២៥៦០ បាននាំយកអំណោយរួមមាន គ្រឿងបរិភោគ ឧបភោគ និងថវិការ១២ លានរៀលជូនកងទ័ពវរះការពារព្រំដែ(ធ្លក)នៃប្រតិបត្រការ សិករងខេត្តបន្ទាយមានជ័យ ដើម្បីបានចូលរួមសប្បាយរីករាយក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ៕ដោយ :ឃិន គន្ធាphoto_2016-05-07_19-43-58 photo_2016-05-07_19-43-51 photo_2016-05-07_19-43-48 photo_2016-05-07_19-43-45 photo_2016-05-07_19-43-42