ភ្នំពេញ៖ស្ត្រីម្នាក់តូចចិត្តនិងប្ដីសុំលែងលះនិងវាយគាត់បណ្ដាលឲ្យរងរបួសជាំភ្នែកបានឆ្លេឆ្លាទាំងទឹកភ្នែករលីងរលោងមករកដាក់ពាក្យបណ្ដឹងដើម្បីសុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែជួយអន្តរាគមន៍ដល់រូបគាត់ ប៉ុន្តែ បន្ទាប់ពីស្ត្រីរងគ្រោះ បានគិតវែងឆ្ងាយនិងនៅស្រលាញ់ប្ដីដោយមិនចង់ឲ្យកូនស្រីកំព្រាឪពុកបានសម្រេចចិត្តលែងដាក់ពាក្យប្ដឹងប្ដីរបស់ខ្លួនទៅវិញ ។ស្ត្រីរងគ្រោះបានប្រាប់អ្នកសារព័ត៌មានទាំងអួលដើមកថាស្វាម៉ីរបស់គាត់ដោយខឹងនិងគាត់បានរត់ចេញពីផ្ទះជាច្រើនលើកច្រើនសារមកហើយនិងពេលនេះបានរត់ចេញពីផ្ទះបាត់រយះពេល១ខែកន្លះឯណោះខណៈដែលរូបគាត់មានការអាណិតអាសូដល់ស្វាម៉ីនិងមិនចង់ឲ្យកូនកំព្រាឪពុកបានចំណាយពេលជាច្រើនថ្ងៃដើម្បីស្វែងរកស្វាម៉ីឃើញនៅបន្ទប់ជួល ស្ថិតក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃសៅរ៍ទី១ ខែ មេសា ឆ្នាំ ២០១៦ថ្មីៗនេះ ក៍បានលួងលោមបបួលស្វាម៉ី ឲ្យត្រឡប់មកផ្ទះវិញ លុះមកដល់ព្រឹកថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០១៦បុរសជាប្ដីដោយមិនចោលគំនិតខូចបានទៅទិញស្រាថ្នាំចំនួន២ដបដើម្បីផឹក ក្រោយពីផឹកស្រាថ្នាំ២ដបអស់ ទៅបុរសជាប្ដីមិនអស់ចិត្តបានទៅទិញស្រាបៀរខ្លាខ្មៅបន្ថែមចំនួន៨កំប៉ុងទៀតដើម្បីផឹកឲ្យស្រវឹង បន្ទាប់ពីស្រវឹងស្រា ជោគជាំបុរសជាប្ដីបានបញ្ចេញចរិករករឿងជេប្រមាថនិងវាយស្ត្រីរងគ្រោះជាប្រពន្ធបណ្ដាលឲ្យរងរបួសជាំភ្នែករួចបុរសជាប្ដីបានប្រើពាក្យសុំប្រពន្ធលែងលះគ្នាថែមទៀតផង ទើបបណ្ដាលឲ្យស្ត្រីរងគ្រោះតូចចិត្តនិងប្ដីរបស់ខ្លួនធ្វើបាបជេប្រមាថនិងវាយបណ្ដាលឲ្យរងរបួសបានសម្រេចមករកដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែជួយអន្តរាគមន៍ដល់រូបគាត់ផងដែលត្រូវបានប្ដីវាយធ្វើបាប ប៉ុន្តែបន្ទាប់ពី ស្ត្រីរងគ្រោះបានអង្គុយសញ្ចឹបសញ្ជឹងម្នាក់ឯងគិតវែងឆ្ងាយមានការអាណិតអាសូដល់កូនស្រីដើម្បីកុំឲ្យកំព្រាឪពុក ស្ត្រីរងគ្រោះបានសម្រេចចិត្តឈប់ប្ដឹងប្ដីរបស់ខ្លួននិងវិលត្រឡប់ទៅផ្ទះវិញតែម្ដងទៅ ។
ស្ត្រីរងគ្រោះមានឈ្មោះសុំ ឡាយ អាយុ៤៧ឆ្នាំ មានមុខរបរ ជាអ្នកអនាម័យនៅក្រុមហ៊ុនថ្នាំកសិកម្មដោយ ទទួលបាន ប្រាក់ខែត្រឹមតែ១០០$(មួយរយដុល្លា)ប៉ុណោះក្នុង១ខែ ដើម្បីយកមកចិញ្ចឹមប្ដីនិងកូនស្រី២នាក់រួមនិងម្ដាយចាស់ជរាអាយុ៨៦ឆ្នាំនិងមានជំងឺលើសឈាម រាល់ថ្ងៃរូបគាត់ស្នាក់នៅជាមួយប្ដីឈ្មោះព្រៀម សុវណ្ណា អាយុ៤៣ឆ្នាំមានមុខរបរជាគ្រូបង្ហាត់សិល្បះនៅវប្បធម៌រ៉ូស្ស៉ីនិងមានកូនស្រីម្នាក់ឈ្មោះព្រៀម វិសាខា អាយុទើបតែ៨ឆ្នាំ និងជាសិស្សរៀនថ្នាក់ទី២រួមនិងកូនស្រីម្នាក់ទៀតអាយុ១៣ឆ្នាំ ដែលជាកូនរបស់ស្វាម៉ីមុន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅឯកម្ពុជាក្រោម ។
ស្ត្រីរងគ្រោះបានប្រាប់អ្នកសារព័ត៌មានទៀតថារូបគាត់ជាស្ត្រីមេម៉ាយបានលែងលះជាមួយនិងស្វាម៉ីដើមរយះពេល៧ឆ្នាំមកហើយនិងមានកូនប្រុសស្រីចំនួន៣នាក់ឯណោះក្នុងនោះមាន២នាក់បានរៀបអាពាហ៍ពិពាហ៍រួចរាល់និងបានបែកគ្រួសាររស់នៅរៀងៗខ្លួនចំណែកកូនស្រីម្នាក់ទៀតអាយុទើបតែ១៣ឆ្នាំនិងត្រូវជាកូនរបស់ស្វាម៉ីមុនរបស់គាត់ ។ក្រោយពីលែងលះស្វាម៉ីដើមរយះពេល៧ឆ្នាំ ស្ត្រីរងគ្រោះបានបញ្ជាក់ថាលុះមកដល់ឆ្នាំ២០០៨គាត់បានស្គាល់ចាប់ដៃគ្នាជាប្ដីប្រពន្ធជាមួយស្វាម៉ីបច្ចុប្បន្នឈ្មោះព្រៀម សុវណ្ណា ដោយបានរួមរស់នៅជាមួយគ្នាមកទល់បច្ចប្បន្ននេះរហូតបានកូនស្រីម្នាក់ឈ្មោះ ព្រៀម វិសាខា អាយុទើបតែ៨ឆ្នាំ ប៉ុណ្ណោះ ។ស្ត្រីរងគ្រោះបានបញ្ជាក់ទៀតថា បើរាប់គិតពីថ្ងៃ ទី២៧ខែមករាឆ្នាំ២០០៨មកគឺជាថ្ងៃដែលរូបគាត់បានចាប់ដៃគ្នាជាមួយស្វាម៉ីថ្មីរហូតមកទល់បច្ចប្បន្ននេះរូបគាត់ពុំដែលបានសប្បាយចិត្តឡើយព្រោះត្រូវបានស្វាម៉ីថ្មីធ្វើបាបផ្លូវចិត្តគាត់ដោយក្នុងមួយថ្ងៃៗមួយខែទល់មួយខែប្ដីរបស់គាត់ក្រោយចេញពីធ្វើការគិតតែពីផឹកស្រារករឿងអ្នកនៅក្នុងផ្ទះផ្អើលទាំងអ្នករស់នៅជិតខាងថែមទៀតផងដោយឡែកពេលរូបគាត់ជាប្រពន្ធបានហាស្ដីអោយស្វាម៉ីដែលកំពុងស្រវឹងស្រានោះក៍ត្រូវប្ដីរបស់គាត់ជេប្រមាថមើលងាយសប់គ្រប់បែបយ៉ាងនិងវាយគាត់បណ្ដាលឲ្យរងរបួសជាច្រើនលើកច្រើនសារណាស់មកហើយបន្ទាប់ពីវាយគាត់រួចបុរសជាប្ដីបានរត់ចេញពីផ្ទះនិងបានក្លាយទៅជាទំនៀមទម្លាប់របស់ស្វាម៉ីរបស់គាត់ទៅហើយ។ជាចុងក្រោយស្ត្រីរងគ្រោះសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធអង្ការផ្សេងៗមេត្តាជួយដល់រូបគាត់ផងពីព្រោះរូបគាត់បច្ចប្បន្នត្រូវខិតខំប្រឹងប្រែងធ្វើការងារជាអ្នកអនាម័យទទួលបានប្រាក់ខែត្រឹមតែ១០០$(មួយរយដុល្លា)ប៉ុណ្ណោះក្នុង១ខែដោយចិញ្ចឹមបីបាច់ថែរក្សាម្ដាយចាស់ជរាមានជំងឺនិងចិញ្ចឹមកូនស្រីចំនួន២នាក់ដែលកំពុងសិក្សាដែលមិនអាចទីពឹងស្វាម៉ីបាន ។ពាក់ព័ន្ធករណីហឹង្សាប្ដីវាយប្រពន្ធខាងលើនេះភ្នាក់ងារយកព័ត៌មានមិនអាចសុំការបំភ្លឺពីបុរសជាស្វាម៉ីបាននៅឡើយទេ៕ហាស់ កំសាន្ដ