ភ្នំពេញ៖នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវក្រោមការ ដឹកនាំពី លោក ជា ពិសី ជាអភិបាលនៃគណៈអភិបាលខណ្ឌ ប្ញស្សីកែវមានការរួមដំណើរពីក្រុមការងារអនុសាខាកាបាទក្រហមខណ្ឌនិងក្រុមការងារកាកបាទក្រហមកម្ពុជាសង្កាត់ទួលសង្កែរួមទាំង ក្រុមយុវជនកាកបាទក្រហមជាច្រើននាក់ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមកចែក ជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះ ចំនួន២៥ គ្រួសារដែលជាប្រជាពលរដ្ឋរស់នៅតាមបណ្ដាភូមិនានាស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជា ពិសី អនុប្រធានអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌនិងជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានមានប្រសាសន៍អំពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែ យកចិតទុកដាក់ដោះស្រាយបញ្ហារាល់ទុកលំបាកផ្សេងៗដែលកើតមានឡើងទៅលើប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះនូវទូទាំងព្រះរាជាណាចក្រកម្ពុជា ពីព្រោះជាទូទៅគេ សង្កេតឃើញថាទីណាមានប្រជាពលរដ្ឋជួបទុកលំបាកទីនោះជានិច្ចជាកាលតែងតែមានវត្តមានរបស់កាកបាទក្រហមកម្ពុជាជានិច្ចជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបគ្រោះអាសន្នផ្សេងៗដែលកើតមានឡើងជាយថាហេតុ ។លោក ជា ពិសី ក៍បានពាំនាំនូវការផ្ដាំផ្ញើរពីសំណាក់
សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានលើក ទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបានរៀងៗខ្លួន។លោក ជា ពិសី បានបន្តថា បើទោះបីជាយើង មានជីវភាពខ្វះខាតក៏ពិត មែន ក៏ប៉ុន្តែយើងគ្រាន់តែមានការខ្វះខាតក្នុងស្ថានភាពដែល ប្រទេសយើងមានសុខសន្តិភាពនិងគ្មានសង្គ្រាមដូចនេះយើងត្រូវខិតខំតស៊ូរស់បន្តទៀតប្រកបដោយក្ដីសង្ឃឹមជានិច្ច។ពីព្រោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជាលោកបានសន្យាហើយថាមិនអោយប្រជាពលរដ្ឋរបស់លោកណាម្នាក់អត់បាយស្លាប់ឡើយហើយលោកបានបញ្ជាអោយមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ធ្វើយ៉ាងណាយកចិត្តទុកដាក់មើលថែទាំសុខទុក្ខប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុមជ្រោយ ។
សូមញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូន ប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះនាពេលនេះរួមមានមួយគ្រួសារទទួលបាន៖អង្ករ៣០គីឡូក្រាម ម៊ី១កេស ត្រីខ១យួរ (ស្មើរ១០កំប៉ុង)ឃីត១ (មានមុង១ ភួយ១ សារ៉ុង១ ក្រមា១)ក្នុងនោះលោក
ជា ពិសី អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ
បានសហការចូលរួមឧបត្ថម្ភជាថវិការចំនួន៣០,០០០៛ (បីម៉ឺនរៀល)ផងដែរសម្រាប់ក្នុងមួយគ្រួសារ។
ស្ថិតក្នុងបរិយាកាសនេះដែរបងប្អូនប្រជាពលរដ្ឋក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានរួមនិងក្រុមគ្រួសាររបស់សម្ដេច និងក្រុមការងារអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដែលបាននាំយកអំ ណោយដ៍ថ្លៃថ្លារួមទាំងថវិការមកចែកជូនពួកគាត់ដែលកំពុងទីទាល់ក្រនិងកំពុងត្រូវការជាចាំបាច់នូវសម្ភារក៍ដូចជាគ្រឿងឧបភោគបរិភោគនានារួមទាំងថវិការដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ។ជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋទាំង២៥គ្រួសារបានគោរពជូនពរដល់ក្រុមការងារទាំងកាកបាទក្រហមទទួលបាននូវ ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ហាស់ កំសាន្ដ