បន្ទាយមានជ័យ: សម្ភារះនិងសង្ហារឹម ជាទ្រព្យសម្បាត្តិក្នុងបញ្ជីសារពើរភ័ណ្ឌ ក្នុងអតីត:មន្ទីរ ឧស្សាហ៍កម្មរ៉ែនិងថាមពល ខេត្តបន្ទាយមានជ័យ ចំនួន ៤០មុខ និង១១៤គ្រឿង ត្រូវបានបើកកិច្ចប្រជុំជម្រះបញ្ជីសារពើព័ន្ធ បែងចែក និងលុបចោលតាមការស្នើរសុំមន្ទីរឧស្សាហកម្ម និងមន្ទីរ៉ែនិងថាមពលនាល្ងាចថ្ងៃទី ៧ មេសា ២០១៦។លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរឧស្សាហកម្ម និងមន្ទីរ៉ែនិងថាមពល មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកគណះកម្មការបញ្ជីរសាពើរភ័ណ្ឌនៃរដ្ឋបាលខេត្តចូលរួម។
លោក នូ យត សមាជិកគណះកម្មការបញ្ជីរសាពើរភ័ណ្ឌនៃរដ្ឋបាលខេត្ត កិច្ចប្រជុំធ្វើក្នុងគោលបំណង: ទី១ជំរះបញ្ជី សារពើភ័ណ្ឌ១ទ្រព្យសម្បាត្តិរដ្ឋនៃមន្ទីរឧស្សាហកម្ម និងមន្ទីរ៉ែនិងថាមពលទី២ បែងចែកសម្ភារះនិងសង្ហារឹម ដល់មន្ទីរទាំង២ ដែលប្រើនៅប្រើប្រាស់បាន និងលុបចោល សម្ភារ:ឬសង្ហារឹមដែលខូចខាត ប្រើប្រាស់លែងបាន។
ក្នុងកិច្ចប្រជុំបានសម្រេចទ្រព្យសម្បាត្តិក្នុងបញ្ជីសារពើរភ័ណ្ឌ ប្រើប្រាស់បានសម្រាប់មន្ទីរឧស្សាហកម្មមានចំនួន៧៨ក្នុងនោះត្រូវបានស្នើរសុំលុបចោល២៧មុខ និងមន្ទីរ៉ែនិងថាមពលមានចំនួន ៣៦មុខ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ទ្រព្យសម្បាត្តិក្នុងបញ្ជីរ សារពើរភ័ណ្ឌ ប្រធានមន្ទីរសាមីុត្រូវទទួលខុសត្រូវ ទោះជាសម្ភារះនិងសង្ហារឹមត្រូវបានបាត់បង់ ឬអស់លទ្ធភាពជួសជល។ ហើយក៍ត្រូវធ្វើរបាយការជាក់លាក់រាយការណ៍ជូនគណះអភិបាលដើម្បីវាយតម្លៃសម្រេច៕ដោយ:ឃិន គន្ធា