កំពង់ធំ ៖ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី សណ្តាប់ធ្នាប់ អប់រំ ចិត្តសាស្ត្រ និងយុទ្ធដំណើររបស់កម្លាំង វេរៈសេនាតូចលេខ១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឳវាទចំនួន២២៥នាក់ កាលពីព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៤ ស្ថិតនៅក្នុងភូមិ តាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
លោក វរៈសេនីយ៍ត្រី ថន ស៊ីសក្កា មេបញ្ជាការវេរៈសេនាតូច លេខ១ បានថ្លែងសន្ទរកថាស្វាគមន៍ ដល់ថ្នាក់ដឹកនាំតំបន់សឹក និងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹក ដែលតែងតែយកចិត្តយកទុកដាក់ ចំពោះមន្ត្រីក្រោមឳវាទ ទាំងការរស់នៅរួមគ្នា ប្រមូលផ្តុំជាកម្លាំងសាមគ្គីភាព រួមទាំងការ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង និងបានធ្វើឲ្យកងម្លាំងវេរៈសេនាតូច លេខ១ ក៏ដូចជាវរៈសេនាតូចលេខ២ បានក្លាយទៅជាកងកម្លាំងដ៏រ៉ឹងមាំ មានគុណភាព ទាំងវិន័យនិង សេចក្តីថ្លៃថ្នូរ របស់អង្គភាព ជាពិសេសគឺជាកម្លាំងសម្រាប់ចល័តអន្តរាគមន៍ របស់តំបន់សឹក។
លោក វេរៈសេនីយ៍ទោ សេង សំអុល នាយការិយាល័យហ្វឹកហ្វឺនតំបន់សឹក បានអានផែនការហ្វឹកហ្វឺនយុទ្ធ វិធី សណ្តាប់ធ្នាប់ អប់រំ យុទ្ធសាស្ត្រ និងយុទ្ធដំណើរ ដែលត្រូវបានបង្ហាតើបង្រៀននៅពេលនេះ ដែលមាន រយះពេល៤៥ថ្ងៃ និងមានសិក្ខាមចូលរួម១១០នាក់ និងមានលោកគ្រូយោធាចារ្យ ចំនួន០៨នាក់ និងជំនួយការ០២នាក់ សរុប១២០នាក់ ក្នុងនោះក៏មានយុទ្ធដំណើរទ័ព ០២ថ្ងៃ១យប់ លើកំណាត់ផ្លូវ៣២គីឡូម៉ែត្រ ដែលបានឆ្លងកាត់ ឧបស័គ្គ ជាច្រើនដូចជាឡើងភ្នំ ដើរកាត់ទឹក កាត់វាលលំហរ កាត់ព្រៃ ដើម្បីជាបទពិសោធន៍ ដល់ពលទាហានទាំងអស់។
ក្នុងឳកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានកោតសើរ ចំពោះការយកចិត្តទុកដាក់ របស់ នាយទាហាននិងពលទាហាន វេសានាតូច រួមគ្នាកសាងអង្គភាព និងសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ជំនាញ បង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗ បានជោគជ័យល្អប្រសើរ និងបានផ្តាំផ្ញើរដល់ សិក្ខាមទាំងអស់ យកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ នូវមុខវិជ្ជាដែលសាលាបានដាក់ចេញ គោរពវិន័យ មិនត្រូវផឹកគ្រឿងស្រវឹង និងមានឯកសណ្ឋានឲ្យបានត្រឹមត្រូវមសជាកងកម្លាំង និងមានការលើកទឹកចិត្ត ដល់សិក្ខាមដែលរៀនពូកែ នៅពេលបញ្ចប់វគ្គសិក្សា។
នៃឳកាសនៃពិធី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹក បានបញ្ជាក់ថា ពិធីបើកវគ្គ សិក្សាដល់កងយោធពលខេមរៈភូមិន្ទ ចំណុះឲ្យតំបន់សឹកនេះ ដោយមានការគាំត្រ និងជំរុញឲ្យមានការ បើកវគ្គហ្វឹហ្វឺនដល់កម្លាំងទ័ពពីឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ ជាពិសេសឯកឧត្តម ថ្នាក់ដឹកនាំ អគ្គបញ្ជាការ ក្រសួងការពារជាតិ ដែលបានផ្តល់ថវិការដល់វគ្គសិក្សារៀនសូត្រ និងសូមថ្លែងអំណរគុណ លោក ឧកញ៉ា ឡាយ គឹម ស៊ា នាយកក្រុមហ៊ុន ម៉ែន សារុនគ្រុប ឧបត្ថម្ភអង្ករ២តោន ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាព ឧបត្ថម្ភ ទឹកប្រាក់ ២លានរៀល និងមីក្រហម ចំនួន ១៥កេស ដល់វគ្គហ្វឹកហ្វឺនរៀនសូត្រនេះផងដែរ។