ខេត្តរតនះគិរី :ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ថង សាវុន អភិបាលប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តរតនគិរី ដែលមានការចូលរួមពីតំណាងតុលាការ ព្រះរាជអាជ្ញា នគរបាល លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តរតនគិរី អភិបាលក្រុង ស្រុក ជុំវិញរដ្ឋបាលខេត្តរតនគិរី។
ក្នុងឱកាសនោះ ទាំងឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងថា បញ្ហាគ្រឿងញៀនមិនមានស្ថានភាពថមថយទេ គឺមានកើនឡើង និងរីករាលដាល ដែលតំរូវអោយយើងទាំងអស់គ្នាត្រូវបន្តសហការគ្នាជាពហុវិស័យបង្ការ ទប់ស្កាត់ ដោះស្រាយបញ្ហាគ្រឿងញៀនដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍសង្គម។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងកោតសសើរដល់ស្នាដៃទាំងឡាយដែលខេត្តបានធ្វើកន្លងមកនិងបានធ្វើការលើកណែនាំ មានអោយបង្កើនការអប់រំផ្សព្វផ្សាយតាមរយ:ការធ្វើវេទិកាសាធារណ: តុលាការពិនិត្យទៅលើការដាក់ទោសទណ្ឌលើពួកគ្រឿងញៀនដោយមិនមានការបន្ធូរបន្ថយទោសតាមរយះបុណ្យជាតិធំៗ ការបញ្ជូនអ្នកញៀនគ្រឿងញៀនអោយទៅទទួលយកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពន្ធនាគារត្រូវញែកអោយដាច់អ្នកទោសគ្រឿងញៀនអោយនៅដាច់ពីគេ ពង្រឹងកិច្ចសហការជាអន្តរជាតិក្នុងការទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែន។ ល។ ជាមួយគ្នានោះយើងត្រូវតែអនុវត្តន៍អោយបាននូវ ១.ពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនតាំងពីថ្នាក់ខេត្ត ស្រុក ឃុំសង្កាត់ ២.អោយបង្កើតនូវអនុគណកម្មាធិការដើម្បីដោះស្រាយមាន អនុគណកម្មការអប់រំផ្សព្វផ្សាយ អនុគណកម្មការអនុវត្តច្បាប់ និងអនុគណកម្មការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ៣.ពង្រឹងយន្តការនិងប្រសិទ្ធភាពការងារការិយាល័យទំនាក់ទំនងព្រំដែនBLO ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំដែន ៤.រៀបចំផែនការនិងហិរញ្ញវត្ថុសម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន៕ ដោយ យក្ស ឡោម