​ស្រវឹងស្រា​ឡើង​ជោក បើករថយន្ត​លឿន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​រង​ការខូចខាត​

0

​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​ការខូចខាត ហើយ​រថយន្ត​បង្ក​បាន​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​ទៅមុខ​លេង​រួច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​មន្ទី​ពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត​(​ហៅ​ពេទ្យ​រុស្សី​ុ​) តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​បើតាម​សាក្សី​ដែល​ឃើញ​ហេតុ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​រថយន្ត​បង្ក​ម៉ាក កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A.3053 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​និង​ស្រវឹងស្រា​ឡើង​ជោកជាំ បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​ការខូចខាត តែ​សំណាងល្អ​ដែល​មិន​បណ្ដាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងរបួស ចំណែកឯ​រថយន្ត​បង្ក​បាន​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង មិនអាច​បន្តទៅ​មុខ​បាន ។​photo_2016-05-08_07-27-33 photo_2016-05-08_07-27-25
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​​និង​មន្ត្រី​ជំនាញ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​ធ្វើការ​វាស់វែង រួច​ស្ទួ​ច​រថយន្ត​បង្ក​និង​នាំ​ម្ចាស់ ទៅកាន់​ស្នងការ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​តាម​ក្រោយ​។ ដោយ​:​ជី​ម ភា​រ៉ា​