​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​បណ្ដាលអោយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខ​ណះ​ដែល​រូបគេ​និង​មិត្ត​ភ័​ក្រ​ម្នាក់ទៀត​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ហើយ​ក្រោយពី​បង្ក​គ្រោះថ្នាក់​រួច​ម៉ូតូ​បង្ក​ជិះ​រត់​គេចខ្លួនបាត់​។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ៤៣២​កែង​ផ្លូវ​លេខ ១៦៣ ស្ថិតក្នុង​សង្កាត់ ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​C125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1J-2204 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៤៣២ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ល្មម ហើយ​បាន​ឆ្លងកាត់​ផ្លូវ​លេខ​១៦៣​។photo_2016-05-08_07-27-59 photo_2016-05-08_07-27-55
ប្រភព​បាន​បន្តថា​នៅពេលដែល​កំពុងតែ​ឆ្លង​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សង់ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្ដាលអោយ​យុវ​ម្នាក់​ដែល​ជិះ​ខាងក្រោយ​បោក​ក្បាល​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ ចំណែក​អ្នកបើក​ម៉ូតូរ​ងរ​បួ​ស្រាល​។
ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពី​បុក​រួច​ម៉ូតូ​បង្ក​បាន​ជ្រុល​ទៅបុក​ជាមួយរ​ទះ​ដែល​នៅលើ​ចិញ្ចើមផ្លូវ​ថែមទៀត​តែ​មិន​បណ្ដាលអោយ​រងរបួស​ឬ​ខូចខាត​អ្វី​ច្រើន​នោះទេ ហើយ​បាន​លើ​ត​ម៉ូតូ​ជិះ​រត់គេចខ្លួន​បាត់ស្រមោល​។
ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវបាន​មិត្ត​ភ័​ក្រ​ជិះ​យកទៅ​ដោយ​ខ្លួនឯង​៕​ដោយៈ​ជី​ម ភា​រ៉ា​