​បង្ខំចិត្ត​ចាប់​ឈើ​ជាង ៥០​ដុំ ដោយសារ​តែមាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ឆ្កិៈ​ខ្លាំងពេក​

0

​កំពង់ស្ពឺ​=​ការឃុបឃិត​គ្នា​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដែល​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៏​បំផុត​គឺ​បទល្មើស​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​សមត្ថកិច្ច​ជំនាញ​ខ្លួនឯង​ធ្វើ​មិនដឹង​មិន​ឭ ដោយ​មានការ​ត្រូវដង​ត្រូវផ្លែ​ដោយ​សម្ងាត់​តាមរយៈ​ការ​ណាត់គ្នា​តាម​ទូរ​សព្ទ័ ឬ​ផ្ត​ល់ព​ត៏​មាន​ផ្សេងៗ​ដល់​ក្រុម​អ្នករកស៊ី​បន្ថែម​ពីលើ​មិន​បង្ក្រាប​ទៀត​នោះ ។​ហើយ​នៅក្នុង​ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ជា​បន្តុំ​នៃ​ការកើតមាន​បទល្មើស​ព្រៃ​ឈើ​យ៉ាងខ្លាំង ដែលមាន​សមត្ថកិច្ច​ស​ម្រា​ប់​ទប់ស្កាត់​ជាច្រើន​ស្ថាប​ន័ ដូចជា បរិស្ថាន មេព្រៃ ប៉ូលីស​សេដ្ឋកិច្ច ។​ល​។ តែ​ជាក់ស្តែង​សមត្ថកិច្ច​ទាំង​គេ​មិនដែល​បានឃើញ​ចេញ​បង្ក្រាប​នោះទេ ហើយ​ជា​ញឹកញាប់​ក្រុម​ឡាន​ដឹកឈើ និង​គោយន្ត​តែងតែបាន​បង់លុយ​ជា​ថ្នូរ​ទៅ​និង​សុំ​បើកផ្លូវ​ទៅវិញ ។​មិនតែប៉ុណ្ណោះ​ថ្ងៃទី ០៦​ខែមេសា ឆ្នាំ​២០១៦​នេះ​លោក ជា ហ៊ាន ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ប្រចាំខេត្ត​កំពង់ស្ពឺ​រកឃើញ​បទ​ព្រៃឈើ ក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ា​ល់​ដែលមាន​គោយន្ត ចំនួន​១០​គ្រឿង​មាន​ផ្ទុក​ឈើ ៥២​ដុំ នៅ​ចំណុច​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ គ្រា​ដែល​ឈើ​ទាំង​នោះបាន​បោះ​ជំ​ហ៊ាន​ឆ្លង​ផុត​ស្នាក់ការ របស់​មន្ត្រី​បរិស្ថាន​រួច រាល់​ហើយ ។​គ្រានោះ​លោក ជា ហ៊ាន បាន​រាយ​ការ​ណ៏​សុំ​អន្តរា​គម​ន៏​បង្ក្រាប តែមាន​សមត្ថ​កិច្ចខ្លៈ​ហាក់​អល់អែក​មិន​ចង់​បង្ក្រាប​នោះឡើយ ។​ការរារែក​មិន​ចង់​បង្ក្រាប​ត្រូវបាន​លោក ជា ហ៊ាន​ប្រាប់ថា​ម្ចាស់​គោយន្ត​បាន​ប្រាប់​លោក​ថា ពួកគេ​បាន​បងលុយ​ជូន​មន្ត្រី​បរិស្ថាន​រួចហើយ​ដោយ​មួយ​គោយន្ត ៨០០០០ រៀល និង​មេព្រៃ ៧០០០០​រៀល​ក្នុង​មួយ​គោយន្ត​ដូចគ្នា ។IMG-20160407-WA0004 IMG-20160407-WA0003 IMG-20160407-WA0001 ប្រភព​បានបញ្ជាក់​ទៀតថា​ក្នុងនោះ​ក៏មាន​បង់លុយ​ដល់ ប៉ូលីស​សេដ្ឋកិច្ច និង​ប៉េអឹម​ផងដែរ ដែល​ក្នុង​មួយ​គោយន្ត​ម្ចាស់​បាន​ចំណាយ​រាប់លាន​រៀល ទំរាំ​ចេញមក​ដល់ទី​តាំង​ចុងក្រោយ ។​តែ​ទោះជា​បែបណា​គោយន្ត​ទាំង​១០​គ្រឿង​ត្រូវបាន​បង្ក្រាប ដោយ​សរុប​ឈើ ៥២​ដុំ​ស្មើ​និង ១៤,៦៤ មែត្រ​គូប និង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ា​ល់ ។​តាម​លើកឡើង​ពី​ប្រភព​ដដែល បាន​បញ្ជាក់ថា​នៅមាន​គោយន្ត​ជាច្រើន​ផ្សេងទៀត​ត្រូវបាន​គេ​លួច​ទូរ​សព្ទ័​ប្រាប់ ឲ្យ​រត់​ទៅ​លាក់​កន្លែង​ផ្សេង​ការពារ​មន្ត្រី​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​មើលឃើញ ហើយ​ប្រភព​អៈ​អាង​ថា​អ្នក​ដែល​ទូរ​សព្ទ័​ប្រាប់​គឺមាន​អ្នកយាម​ផ្លូវ​សម្រាប់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ទាំងនោះ ដែលមាន​សមត្ថកិច្ច​យាម​តាមផ្លូវ​នោះ​ស្រាប់​ដែរ ។ គួររំលឹកថា​មុខ​ជំនួញ​ឈើ​ទាំង​ស្របច្បាប់​ខ្លៈ និង​មិន​ស្របច្បាប់​ខ្លៈ​ត្រូវបាន​គេ​ដឹងថា​កំពង់​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​ខាងលើ ដែល​ទាំ​ម​ទារ​ឲ្យ​ថ្នាក់ដឹកនាំ​មានការ​គិតគូរ​ពី​ចំណុច​អវិជ្ជមាន​ទាំងនេះ​យ៉ាង​ចាំបាច់ ។ យោងតាម​ច្បាប់​ស្តីពី តំបន់ការពារធម្មជាតិ មាត្រា​៦៤ បាន​ចែងថា មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ឬ ភ្នាក់ងារ​អធិការ ឬ​មន្ត្រី​បរិស្ថាន​រូប​ណា ដែលមាន​ការធ្វេសប្រហែស ខ្វៈ​ការ​ប្រុង​ប្រ​យ​ត្ន័ ឬ​មិន​គោរព​បទ​បញ្ញា​តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិ​ន​យ័​រដ្ឋបាល នឹង​/​ឬ ត្រូវ​ចោទប្រកាន់​ចំពោះមុខ​តុលាការ ។​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ឬ ភ្នាក់ងារ​អធិការ ឬ​មន្ត្រី​បរិស្ថាន​រូប​ណា ដែល​សមគំនិត​និង​អ្នកប្រព្រឹត្ត​បទល្មើស ឬ​ជួយ​សម្រួល​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​នេះ ត្រូវ​ផ្តន្ទាទោស​ដូច​ចារី​ដែរ ៕