​ខេត្តកំពង់ឆ្នាំង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​តាម​ទីសាធារណៈ​ក្នុង​ក្រុង​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​​ប្រពៃណីជាតិ​និង​សម្រួល​ចរាចរណ៍​ពេលយប់​

0

​ខេត្តកំពង់ឆ្នាំង​៖ ដើម្បី​អបអរសាទរ​ស្វាគមន៍​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ និង​សម្រួល​ចរាចរណ៍​ពេលយប់​ផងដែរ​នោះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ផែនការ​អោយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត សហកា​ជាមួយ​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត ធ្វើ​ការរៀប ចំ​ដាក់​បង្គោល​អគ្គីសនី​បំភ្លឺ​តាម​ដងផ្លូវ​សាធារណៈ​មួយចំនួន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ជាពិសេស​នៅតាម​ជុំវិញ​សួនច្បារ​វិមានឯករាជ្យ​ខេត្ត ដែលជា​កន្លែង​អង្គុយលេង​កំសាន្ត​របស់​ប្រជាពលរដ្ឋ​។​
​ដោយឡែក​នៅ​យប់ ថៃ្ង​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ លោក​អភិបាលខេត្ត បាន​ចុះ​ពិនិត្យមើល​ការដាក់​បង្គោល​ភ្លើង​បំភ្លឺ​នៅ​សួនច្បារ​វិមានឯករាជ្យ ដោយមាន​ការចូលរួម​ពី​លោក អ៊ុក រស់ ប្រធាន មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត , លោក​នាយករង​រដ្ឋបាល​សាលាខេត្ត និង​មន្ត្រី​មន្ទីរ​សាធារណៈការ​ខេត្ត​ផងដែរ​។​
​ ​លោក អ៊ុក រស់ ប្រធាន មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត បានអោយដឹងថា​៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការយកចិត្តទុកដាក់​គិតគូរ របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បានធ្វើអោយ​ទីក្រុង​កំពង់ឆ្នាំង កំពុងមាន​សោភ័ណ​ភាពល្អ ដោយ​ការអភិវឌ្ឍន៍ នៅ​គ្រប់​ទីកន្លែង​ទាំង​ផ្លូវថ្នល់ សួនច្បារ ទីផ្សារ មាត់ទន្លេ ហើយ​នៅពេលនេះ​ក៏​កំពុង​រៀបចំ​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ក្នុងពេល​រាត្រី តាម​ទីសាធារណៈ ដើម្បី​សម្រួល​ចរាចរណ៍​ពេលយប់ និង​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​ផងដែរ​។ d4 d2 d1
លោក អ៊ុក រស់ បាន​អោយដឹងទៀតថា​៖ ក្រោយពី​មានការ​ឯកភាព​ពី​លោក​អភិបាល​នៃ​គណៈ​អភិ បាល​ខេត្តកំពង់ឆ្នាំង នៅក្នុងពេល​ថ្មីៗ​នេះ​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ចំណាយ​ថវិកា​អោយ​ក្រុមហ៊ុនអគ្គីសនី​ក្នុង​ខេត្ត​រៀបចំ​បង្គោល​ដងគោម​អគ្គីសនី​បំភ្លឺ តាមផ្លូវ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ចំនួន​៣​ខ្សែ​គឺ​៖ ខ្សែ​ទី​១​ចេញ​ពីមុខ​សាលាខេត្ត​ទៅ​ផ្សារ​ក្រោម ខ្សែ​ទី​២​ពី​ចេញ​មន្ទីរ​បរិស្ថាន​ខេត្ត​ត្រង់​ទៅដល់​ក្រោយ​ឃ្លាំង​សូ​រ៉ា​ប៉ា​ខេត្ត មុខ​វត្ត​អា​ញ្ញ ខ្សែ​ទី​៣​ចេញពី​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទៈ​ត្រពាំង​គង​ទៅលើ​ផ្សារ​ដើម​គរ ចុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ បត់​ទៅលើ​ផ្លូវជាតិ​លេខ​៥​ចំណុច​ផ្ទះសំណាក់​ផ្កាយព្រឹក ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង និង​ជាពិសេស​ជុំវិញ សួនច្បារ​វិមានឯករាជ្យ សួនច្បារ​មុខ​មន្ទីរពេទ្យ សួនច្បារ​មុខ​សាលាខេត្ត សួនច្បារ​មាត់ទន្លេ​ផ្សារ​ក្រោម និង​សួនច្បារ​ឆ្នាំង​មាស​ដំរី​ស​។
​ការដាក់​បង្គោល​ភ្លើង​នៅតាម​ទីសាធារណៈ​ទាំងអស់នេះ ជា​ប្រយោជន៍​កែប្រែ​សោភ័ណភាព​ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​បំភ្លឺ​ដល់​ភ្ញៀវ​ទេសចរណ៍​និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មកលេង​កំសាន្ត និង​ស​ម្រួ​
​ល​ដល់​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ពេលយប់ និង​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ក្នុងពេល​ខាងមុខនេះ​៕