​កាំភ្លើង​ច្រើន​ប្រភេទ​ចំនួន​៣០​ដើម​លួច បង្កប់​តាម​រថយន្ត​ដឹកទំនិញFuso នាំចូល​ពី​ប្រទេស​ថៃ

0

ប​ន្ទាយមានជ័យ​៖​កាំភ្លើង​ច្រើន​ប្រភេទ​ចំនួន​៣០​ដើម​លួច បង្កប់​តាម​រថយន្ត​ដឹកទំនិញ ម៉ាក Fuso នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ បាន មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ កាលពី​រាត្រី​ថ្ងៃទី​៥​មេសា​២០១៦​ឈានចូល​ថ្ងៃទី​៦ ខែមេសា ធ្វើការ​ប​ង្រា​ប​បានជា​លើក​ទី​២​។​
យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​រាជធានី​ភ្នុំពេញ​កាលពី​ថ្ងៃទី​៦​មេសា​២០១៦​បានអោយដឹងថា​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ម៉ាក Fuso ពាក់​ស្លាក​លេខ​តាកែវ 3A-1599​ត្រូវបាន​ឃាត់​ធ្វើការ​ត្រួ​ក​ពិនិត្យ​រកឃើញ​លួច​នាំចូល​កាំភ្លើង ប្រើ​ហ្គាស​ចំនួន​៣០​ដើម ក្នុងនោះ​មាន កាំភ្លើង​ខ្លីម៉ាក រ៉ូឡូ​ចំនួន​១៣​ដើម កាំភ្លើងខ្លី​ម៉ាក​ផ្សេងទៀត​មាន​១៧​ដើម បំព​ងើ​ហ្គាស​២០​ប្រអប់​ស្មើ​១០០០​បំពង់ គ្រាប់​ប្រភេទ​៤.៥​មី​លី​ម៉ែត្រ​ចំនួន​១០​ប្រអប់​ស្មើ​និង​២៥០០០​គ្រាប់ បង់គ្រាប់​បម្រុង សម្រាប់​កាំភ្លើង រ៉ូឡូ​មាន​៣៧​បង់ ឡត​គ្រាប់កាំភ្លើង​រ៉ូឡូ​មាន​៣៣៦​គ្រាប់​។​នេះ​ជា​លើក​ទី​២ ក្នុងអំឡុងពេល​ប្រមាណ​តែ​១១​ថ្ងៃ​សោះ ដែល​ឈ្មួញ​ខិលខូច​មិន​ខ្លាចរអា​ច្បាប់​ទាំងនោះ ជាការ​ប៉ុនប៉ង​នាំ​ទំនិញ​ហាមឃាត់​ដាច់ខាត ចូលក្នុង​ទឹកដី​កម្ពុជា​។​
ការបង្ក្រាប​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ការពង្រឹង​អភិបាលកិច្ច​ល្អ​របស់​គយ​ក្នុងការ​ទប់ស្កាត់​ការ​គេចវេះ​ពន្ធអាករ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​ថវិការ​ជាតិ​ក៍​ដូចជា​ទប់ស្កាត់​ការប៉ុនប៉ង​នាំ​ទំនិញ​ខុស​ច្បា​បើ​និង​ហាមឃាត់​ដាច់​ខាត់​នានា​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុ​វត្តិភាព​និង របស់​ពលរដ្ឋ​និង​សង្គមជាតិ​ទាំងមូល​សន្តិសុខ​។​FullSizeRender FullSizeRender (2) FullSizeRender (1)
បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​កំពុង​ប្រមូល​ភ​ស្ថុ​តាង​និង​កសាង​សំណុំ​ឯកសារ​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​នាំខ្លួន​ជន​ប្រព្រឹត្តល្មើស​ពាក់ព័ន្ធ​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​។​