ខេត្តព្រះសីហនុ៖មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ សួស អង្គារអគ្គស្នការរងនគរបាលជាតិ បានបន្ដជម្រុញឲ្យមន្ដ្រីក្រោមឱវាទ បន្ដការផ្សព្វផ្សាយធ្វើរដ្ឋបាលពង្រឹងសុវត្ថភាពសន្ដិសុខការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការគ្រប់គ្រងជនបរទេស និង ផ្តល់ជំនឿទុកចិត្តលើការបំរើសេវាសាធារណះជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ការថ្លែងបែបនេះលោកឧត្តមសេនីយ៍ សួស អង្គារអគ្គស្នការរងនគរបាលជាតិ បានមានប្រសាសន៏ នៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលកិច្ចប្រតិបតិ្ដការរក្សាសន្ខិសុខសណ្ដាប់ធ្នាប់សង្គមឆ្នាំ២០១៥ និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០១៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ខែមេសា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ។ដោយលោកឧត្តមសេនីយ៍បានសង្កត់ធ្ងនទៅលើ ការិយាល័យចំនួន០៣រួមមាន សណ្ដាប់ធ្នាប់ចរាចរណ៍ ប្រយុទ្ធប្រឆាំគ្រឿងញៀននិងការិយាល័យអន្ដោប្រវេសន៍ ត្រូវបញ្ជ្រាប់ការផ្សព្វផ្សាយព័ត៌មានស្ដីពីការអនុវត្ដច្បាប់ឲ្យបានទូលំទូលាយដែលអាចធ្វើទៅបាន និងបន្ដធ្វើរដ្ឋាបាលគ្រប់ទីកន្លែងដើម្បីរក្សាបាននូវសុវត្ថភាពសន្ដិសុខសណ្ដាប់ធ្នាប់ល្អ ព្រោះមន្ត្រីនគរគឺជាឆ្អឹងខ្នង ដ៏រឹងមាំរបស់អគ្គស្នងការនគរបាលជាតិ និងសម្រាប់សង្គមជាតិ ទាំងមូលផងដែរ។ ដោយឡែកលើបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ មន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ឋទាំងអស់ត្រូវបង្កើនល្បឿនជូនពួកគាត់អោយបានគ្រប់ៗគ្នា ដាច់ខាតមិនត្រូវបង្អាក់បង្តុច ក្នុងការចុះឈ្មោះធ្វើអត្តសញ្ញាណដោយគៀងគររកលាភស្ការៈអំពីពួកគាត់ជាដាច់ខាត។
ក្នុងឪកាសនោះដែរលោកឧត្ដមសេនីយ៍ បានមានប្រសាសន៍បន្ដថា នៅឆ្នាំ២០១៥កន្លងមកនេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសជាច្រើនទាំងបទល្មើសព្រហ្មទណ្ឌបទល្មើសការជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាដើម។គឺកំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបង្ក្រាប បានទាន់ពេលវេលាដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋអ្នកវិនិយោគគិនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានមកលេងកំសាន្ត និង ធ្វើការបណ្តាប់ទុករកស៊ីនៅក្នុងខេត្តព្រះសីហនុនិងរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាព និងទទួលបានជោគជ័យដែលថ្នាក់លើប្រគល់ជូន។
លោកឧត្តមសេនីយ៍បានមានប្រសាសន៍បន្ថែមទៅដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទាំងអស់ សូមជូនពរឆ្នាំថ្មី សេរីសួស្ដីជ័យមង្គល និងត្រូវចេះគោរពស្រឡាញ់រួបរួមគ្នារក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋយើង។ លោកឧត្តមសេនីយ៍ក៏បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីកិច្ចប្រជុំនេះចប់ នឹងកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់នូវអាគារថ្មី ការិយាល័យនគរបាលការពារនិងអន្ដរាគមន៍ ហើយពិសារអាហារសាមគ្គី រាំកម្សាន្ដ ដើម្បីអបអរសាទរ និងជូនពរឆ្នាំថ្មីឆ្នាំវក ដែលនឹងឈានចូលមកដល់ឆាបៗនេះ។