​អបអរសាទរ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ឆ្នាំវក​អដ្ឋស័ក​ព​.​ស​២៥៦០​គ​.​ស​២០១៦​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​

0

ខេត្តរតនគិរីៈ​ដើម្បី​ត្រៀម​អបអរសាទរ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ឆ្នាំវក​អដ្ឋស័ក​ព​.​ស​២៥៦០​គ​.​ស​២០១៦​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​ក៏ដូចជា​ដើម្បី​សោ​ភ័​ណ្ឌ​ភាព​អនាម័យ​បរិស្ថាន​ស្អាត​នៃ​ក្រុង​បាន​លុង​ខេត្តរតនគិរី​។​​មន្ត្រី​សាលាខេត្ត​ដឹកនាំ​ដោយ​លោក​មួង​មករា​សមាជិក​ស​.​ស​.​យ​.​ក​ខេត្ត​ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​អភិបាលខេត្ត​នៅ​រសៀល​ថ្ងៃ​ទូ​០៧​ខែមេសា​ឆ្នាំ​២០១៦​បានធ្វើ​ពលកម្ម​សំអាត​អនាម័យ​តាម​ដងផ្លូវ​និង​បរវេ​ណ​មុខ​សាលាខេត្ត​រតនគិរី​។​​ក្នុងឱកាស​នោះដែរ​លោក​មួង មករា​បាន​អំពាវនាវ​ដល់​មន្ត្រី​រាជា​ការ​មន្ទីរ​ស្ថាប័ន​ពាក់​ព័​ន្ទ​ជំ​ុ​វិញ​ខេត្ត​ព្រមទាំង​ប្រជ​ពលរដ្ឋ​មេត្តា​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​និង​គេហដ្ឋាន​រៀងៗ​ខ្លួន​ដើម្បី​ទទួល​ពរជ័យ​សិរី​សួស្តី​ឆ្នាំ​ថ្មី​ខាងមុខនេះ​។​photo_2016-05-08_08-05-49 photo_2016-05-08_08-05-51 photo_2016-05-08_08-05-54

​លោក​អ៊ុក​សំអុល​អភិបាលក្រុង​បាន​លុង​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​០៧​នេះ​ថា​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែ​ខាងមុខនេះ​ក្នុងនាម​លោក​ជា​អភិបាលក្រុង​លោក​បានរៀបចំ​កម្លាំង​បញ្ជាការ​ឯកភាព​ទាំង​៣​ឲ្យ​ចុះ​ពង្រឹង​តាម​មូលដ្ឋានរ​ម្មណី​យ៍​ដ្ឋា​ន​ផ្ទះសំណាក់​តាម​ដងផ្លូវ​សា​ធា​រណៈ​ដើម្បី​ការពារ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បានមក​កំសាន្ត​នៅ​ខេត្តរតនគិរី​ឲ្យ​ទទួលបាន​នៅ​សុខសន្តិភាព​ជួន​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​និង​អន្តជាតិ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​៕​ដោយ យក្ស ឡោម​