​ ​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ទទួល​ជួប​គណៈប្រតិភូ​ខេត្ត​វិញ​ឡុង​សាធារណៈរដ្ឋ​វៀតណាម

0

​កំពង់ស្ពឺ​=​ព្រឹក​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៦ ចំ​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​២០១៦​នេៈ​គណៈប្រតិភូ​ខេត្ត​វិញ​ឡុង ដឹកនាំ​ដោយ​លោក ត្រឹង វ៉ាង់​ទូ អភិបាលរង​ខេត្ត តំណាង​លោក​អភិបាលខេត្ត​វិញ​ឡុង​សាធារណៈរដ្ឋ​វៀតណាម​រួមទាំង​គណៈប្រតិភូ​អមដំណើរ​មួយចំនួន ។​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​អាជ្ញាធរខេត្ត​សូម​សម្តែង​នៅ​ការ​សាទរ​ដល់​ស្មារតី​រាប់អាន​ក្នុងនាម​ប្រទេសជិតខាង ភូមិ​ផង​របង​ជាមួយ ជាពិសេស​សាមគ្គីភាព សហការ​ប្រតិបត្តិការ អន្តរជាតិ​ផងដែរ ។​លោក​អភិបាល​បានលើកឡើង​ទៀតថា ប្រទេស​វៀតណាម និង​កម្ពុ​ជាមាន​ចំណង​សាមគ្គី​ភាពជា​មិត្ត​ធ្លាប់ជួយ​វាយ​ផ្តួលរំលំ​របប​ខ្មែរ​ដែល​បាន​កាប់សម្លាប់​ប្រជាជន​ខ្លួនឯង​យ៉ាង​សាហាវព្រៃផ្សៃ​ក្នុង​ទស្ស​វត្ត​ឆ្នាំ​៧០ ។​
​លោក ត្រឹង វ៉ាង់​ទូ អភិបាលរង​ខេត្ត​វិញ​ឡុង​ប្រទេស​វៀតណាម​បាន​លើកឡើងថា​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​នៃ​ខេត្តកំពង់ស្ពឺ បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ឪ​កាសចូល​ឆ្នាំ​នាពេល​នេៈ ហើយ​ខេត្ត​វិញ​ឡុង​របស់​វៀតណាម និង​ខេត្តកំពង់ស្ពឺ​របស់​កម្ពុ​ជា​និង​បន្ត​សហប្រតិបត្តិការ​ឲ្យ​បានល្អ​ហើយ​ប្រជាជន​នៃ​សាធារណៈរដ្ឋ​វៀតណាម​ព្រមទាំង​ថ្នាក់ដឹកនាំ​វៀតណាម​សូម​ជូនពរ​ដល់​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​ផងដែរ ។​នៅ​ថ្ងៃ​ដដែល​ក្រុម​គណៈប្រតិភូ​វៀត​ណា​នេៈ​បាន​អញ្ជើញ​ចូល​សួរសុខទុក្ខ​នាយ​ទា​ហ៊ាន​នាយ​ទា​ហ៊ាន​រង​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នោៈ​ផងដែរ ។​ចំនុច​ជាច្រើន​ក្នុង​ការងារ​ទំនាក់ទំនង​រវាង​កង​កំលាំង​និង​កងកំលាំង​ជា​ប្រទេសជិតខាង​គ្នា និង​ឈ​លើ​ស្មារតី​សហ​ប្រតប​ត្តិ​ការ ចង់បាន​សន្តិភាព សេរីភាព និង​សុភមង្គល​ជា​បងប្អូន ៕​

photo_2016-04-08_10-43-57 photo_2016-04-08_10-43-46 photo_2016-04-08_10-43-27 photo_2016-04-08_10-43-25 photo_2016-04-08_10-43-22 photo_2016-04-08_10-43-18