​សត្វ​ព្រើស​មួយ​ក្បាល​ទម្ងន់​ជាង​១០០​គីឡូក្រាម​ត្រូវគេ​សម្លាប់​នៅ​ស្រុក​អូរ​ជុំ​

0


​ខេត្តរតនគិរី​៖ សត្វ​ព្រើស​ទម្ងន់​ជាង​១០០​គីឡូក្រាម​ត្រូវគេ​សម្លាប់​យកសា​ច់មក​លក់ និង​ធ្វើ​គ្រឿងក្លែម​ក្នុងផ្ទះ​លោក​លី​នៅវេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃទី​០៧​ខែមេសា​ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ​ភូមិ​កាឡៃ​3 ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

បើតាម​មន្ត្រី​យោធា​ម្នាក់​សូម​មិន​ញ្ចេ​ញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​៦​ខែមេសា​នេះ​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​ចំនួន​៤​គ្រាប់​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​គេ​ដឹក​សត្វ​ព្រើស​នោះ​កាត់មុខ​បន្ទាយ​តែម្តង​។

​ចំណែក​លោក​លី​ដែលជា​អ្នក​កាប់សាច់​ព្រើស​លក់ ១​គីឡូ តម្លៃ ៣០០០០​រៀល​និង​ធ្វើ​គ្រឿងក្លែម​ស្រវឹង​ពេញ​ភូមិ​នោះ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​៧​ខែមេសា​នេះ​ថា​សត្វ​ព្រើស​ដ៏​ធំ​ខាងលើនេះ​ជាប់អន្ទាក់​គាត់​ក្នុង​ចំការ​ដំឡូង​មិនមែន​បាញ់​ទេ​ដែល​ផ្ទុយ​ព៏​ការអះអាង របស់​មន្ត្រី​យោធា​ខាងលើ​។​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​បាន​ខ្សឹប​ប្រាប់ថា​សត្វ​ព្រើស​មួយ​ក្បាល​ដែល​គេ​សំលាប់​កាប់យ​កសាច់​លក់​និង​ចែកគ្នា​ក្លែម​នេះ​គឺជា​សត្វ​ដែល​រស់នៅក្នុង​តំបន់​ព្រៃ​សហគមន៍​ហើយ​គេ​តែងតែ​ឃើញ​វា​ដើរ​ឆ្លងកាត់​ផ្លូវ​ស្ទើរ​រាល់​យប់ ។​

ហើយ​ពួកគាត់​បាន​បន្តថា​អ្នក​បាន​សត្វ​ព្រើស​ខាងលើ​គឺជា​ព្រានព្រៃ​ដែល​ដើរ​ប្រ​ម៉ាញ់​រាល់​យប់​ដោយ​មិន​ខ្លាច​ច្បាប់​ឡើយ​ព្រោះ​អាង​មាន​អ្នកធំ​នៅ​ពីក្រោយ​ខ្នង​៕ ដោយ យក្ស ឡោម​

photo_2016-04-08_10-53-14 photo_2016-04-08_10-43-11 photo_2016-04-08_10-43-04