ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោកជំទាវ​អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​លោកតា​លោកយាយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​

0


​មណ្ឌលគិរី​៖​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ប្រសាសន៍ថា ក្នួ​យៗ​សិស្សានុសិស្ស​គឺជា​ទំពាំង​ស្នង​ឫស្សី ត្រូវតែ​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង ដូច​ឆ្នេះ​ក្មួយៗ​ត្រូវតែ​ជៀស​ឲ្យ​ផុតពី​ការប្រើប្រាស់​សារធាតុ​ញៀន និង​ល្បែងស៊ីសង​ផ្សេងៗ​ដែល​ច្បាប់​បាន​ហាមឃាត់ ឯកឧត្តម​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកតា​លោកយាយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ចំនួន​២៥០​នាក់ នៅ​រសៀល​ថ្ងៃទី​០៧​ខែមេសា​ឆ្នាំ​២០១៦​នេះ នៅ​អន្តេវាសិកដ្ឋាន​ខេត្តមណ្ឌលគិរី​។​photo_2016-05-08_12-09-44 photo_2016-05-08_12-09-51 photo_2016-05-08_12-09-48
​ឯកឧត្តម​បាន​បន្តទៀតថា បច្ចុប្បន្ននេះ​នៅតាម​ក្រុង​ស្រុក​ទូទាំង​ខេត្តមណ្ឌលគិរី សុទ្ធ​តែមាន​វិទ្យាល័យ សម្រាប់​ឲ្យ​ក្នួ​យៗ​ងាយស្រួល​ក្នុងការ​ក្រេបជញ្ជក់​យក​នូវ​ចំណេះវិជ្ជា ទាំងនេះ​គឺជា​ការយកចិត្ត​ទុ​ដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​បន្ទាប់មក​ឯកឧត្តម បាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ដែល​បានរៀបចំ​ពិធី​នេះ​ឡើង ហើយ​ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​ក្មួយៗ​សិស្សានុសិស្ស ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ពេល​បើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ត្រូវ​ចេះ​គោរព​គ្នា​ទៅវិញទៅមក ដើម្បី​អាយុ​ជិវិត​យើងទាំងអស់គ្នា ។​photo_2016-05-08_12-09-58 photo_2016-05-08_12-09-42 photo_2016-05-08_12-09-39 photo_2016-05-08_12-09-34
​នៅក្នុង​ពិធី​សំណេះសំណាល​នោះដែរ ឯកឧត្តម​អភិបាលខេត្ត និង​លោកជំទាវ ព្រមទាំង​លោកជំទាវ​អភិបាលរង​ខេត្ត បានប្រគល់​នូវ​ចានស្រាក់​ដល់​លោកតា លោកយាយ ចំនួន​១០០​នាក់​ក្នុង​មួយ​នាក់​ទទួលបាន​ចាន់ស្រាក់​១ ចំណែក​លោកគ្រូ អ្នកគ្រូ​ចំនួន​១០​នាក់​ក្នុង​មួយ​នាក់​ទទួលបាន​ថវិកា​ចំនួន​៨​ម៉ឺន​រៀល សិស្សានុសិស្ស​ចំនួន​១៥០​នាក់​ក្នុង​មួយ​នាក់​ទទួលបាន​សៀវភៅ​៥​ក្បាល ប៊ិច​ចំនួន​២​ដើម និង​ថវិកា​ចំនួន​៥​ពាន់​រៀល ព្រមទាំង​ពិសារ​បបរ​សាមគ្គី​ផងដែរ​៕​ដោយ​ប៊ូ​ស្រា​