សៀមរាប៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ស្នើឲ្យពលរដ្ឋខ្មែរ លើកស្ទូយនំផ្លែអាយនិងនំបាយទ្រាប របស់ខ្មែរ ឯកឧត្តម ទៀ ទីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានលើឡើងថា អង្គរសង្ក្រានឆ្នាំនេះមិនមាននំអន្សមយក្យទេ តែជំនួសមកវិញនៅព្រឹតការណ៍នៃក្តីស្រលាញមហាគ្រយសាខ្មែរតែមួយ មានរៀបចំនៅបង្អែមចំនួនពីមុខគឺនំផ្លែអាយនិងនំបាយទ្រាប ដែលមានទីតាំងនៅចំណុចជិតស្ពាន់វត្តព្រះរាជដំណាក់ក្នុងក្រុងសៀមរាប។
ឯកឧត្តមបន្តថា ការរៀបចំបង្អែមទាំងពីរមុខនេះឡើងដើម្បីចង់បង្ហាញឲ្យប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និង ភ្ញៀវជាតិ ជាពិសេសភ្ញៀវអន្តរជាតិឲ្យស្គាល់នំរបស់ខ្មែរយើង បង្អែមទាំងពីមុខចាប់ផ្តើមពីថ្ងៃទី១៣ខែមេសារ ហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ ដោយមិនមានគិតលុយនិងចង់ប្រជាពលរដ្ឋចូលរួមធ្វើនំទាំងពីរមុខនេះនិងភ្លក់រស់ជាតិ របស់សមាគមន៍ចុងភៅនិងក្រុមយុវជនបូកផ្សំមានកម្មវិធិជាច្រើនផ្សេងទៀត។
លោកបានបញ្ជាក់ថា អង្គរសង្ក្រានឆ្នាំនេះក៍មានចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសដូចឆ្នាំមុនដែរ នៅក្នុងនោះដែរក្រុមហ៊ុនតែបៃតងថេនសែយូឈិបានឧបត្ថមតែបៃតងថេនសែយូឈិចំនួន១៩០យួស្មើ២២០០ដបគិតជាថវិកា៩៥០ដុល្លាជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប៕វេហាស៍