ខេត្តកំពង់ឆ្នាំង៖ ស្ត្រីក្រមុំចាស់ម្នាក់ព្រោះតែភាពក្រីក្របានខិតខំប្រឹងប្រកបមុខរបរឡើងត្នោតដ៏មានគ្រោះថ្នាក់ដើម្បីចិញ្ចឹមជីវិតជាង៣៦ឆ្នាំមកហើយ ដោយសុំដីរបស់គេសង់ខ្ទមស្លឹកនៅក្នុងភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ។ ប៉ុន្តែរយះពេលចុងក្រោយនេះដោ យសារមានជម្ងឺលើសឈាមប្រចាំកាយ គាត់បានខំឡើងត្នោតទាំងត្រដរដែលពេលនេះមិនសូវបានផលនោះទេកំពុងខ្វះខាតជីវភាព ស្នើសុំសប្បុរសជនមេត្តាជួយឧបត្ថម្ភផង។
ជួបជាមួយអ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ស្ត្រីប្រកបមុខរបរឡើងត្នោតរូបនេះបាននិយាយអោយដឹងថា៖ គាត់ឈ្មោះ ម៉ប់ ហួន អាយុ៦២ឆ្នាំ ក្រ មុំចាស់។នៅសម័យប៉ុលពត គាត់ត្រូវបានគេអោយឡើងកាប់ស្លឹកត្នោតធ្វើរោងនៅ ហើយពេលចុះពី
អាពតវិញ គាត់ក៏បានចាប់យកមុខរបរឡើងត្នោតរំងាស់យកស្ករលក់រហូតដល់បច្ចុប្បន្នមានរយះពេលជាង៣៦ឆ្នាំមកហើយ។សព្វថ្ងៃនេះគាត់កំពុងឡើងត្នោតចំនួន១០ដើម ដែល៣ដើមជាដើមត្នោតតស្នួរ ហើយដោយពេលនេះក្តៅពេលទឹកត្នោតមិនសូវចេ ញ ដែលក្នុង១ថ្ងៃៗគាត់អាចរំងាស់យកស្ករបានពី៤ទៅ៥គីឡូតែប៉ុណ្ណោះ និងបើលក់១គីឡូបានថ្លៃ២.៥០០រៀល។
គាត់បានបន្តថា៖ នៅក្នុងរដូវធ្វើស្រែគាត់ដើរស៊ីឈ្នួលដកស្រូងអោយគេ ដល់រដូវឡើងត្នោតគឺគាត់ឡើងត្នោត តែមុខរបរនេះពិតជាមានគ្រោះថ្នាក់ ប៉ុន្តែគាត់គ្មានជម្រើសទេព្រោះតែជីវភាពក្រីក្រ។ សព្វថ្ងៃនេះគាត់សុំដីស្ត្រីឈ្មោះ ហ៊ុល ស្រីម ធ្វើខ្ទមស្លឹកទំហំ២,៥០ម៉ែត្រគុណនិង៤ម៉ែត្រស្នាក់នៅជាង៣០ឆ្នាំហើយ ចំណែកខ្ទមនោះក៏ខូតខាតរយីករយាកអស់ទៅហើយ។
ដោយឡែករយះពេលចុងក្រោយនេះគាត់បានមានជម្ងឺលើសឈាមប្រចាំកាយទៀត ដែលធ្វើអោយជីវភាពរបស់គាត់កាន់តែខ្វះខាតឡើង ហើយគាត់គិតថាប្រហែលជាគាត់មិនអាចឡើង
ត្នោតចិញ្ចឹមជីវិតបានទៀតទេ។ ព្រោះតែហេតុនេះ គាត់សុំលើកដៃសំណូមពរតាមរយះអ្នកកាសែត ស្នើសុំសប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភសង្គ្រោះដល់រូបគាត់ដែលកំពុងជួបការលំបាកដោយក្តីអនុគ្រោះផង។ ចំពោះគាត់គ្មានទូរសព្ទ័ប្រើទេ តែលេខទូរសព្ទ័ ០៩៧ ៤៦៣៣ ២៧៩ នេះគឺជាលេខម្ចាស់ដីដែលគាត់បានសុំគេរស់នៅ៕



































