ដេប៉ូ​យីហោ​.​ផេ​ម​ផាត់​.​និង​ដេប៉ូ​ជា​សុ​ភី​បន្ត​ទិញ​ឈើ​ខុសច្បាប់​ដែល​រាជរដ្ឋាភិបាល​និង​អង្គភាព​ប្រឆាំង​ ​អំពើពុករលួយ​គួ​តែ​បើក​ការស៊ើបអង្កេត​

0

​សៀមរាប​៖​ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ខ្ចីលុយ​បរទេស​មក​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​នោះ​បែ​ជា​ថ្នាក់ក្រោម​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នាំគ្នារ​ឃុបឃិត​ជាមួយ​ឈ្មួញ​ឲ្យ​មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​លក់​ដោយ​ខុសច្បាប់​ដោយ​សេរី​។​ ​

ជាពិសេស​លោក​ទា​គឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ត្រូវបាន​មន្ត្រី​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ធ្វើការ​រិះគន់​និង​សង្ស័យថា​អាច​នៅ​ពី​ក្រោយខ្នង​ថៅកែ​ដេប៉ូ​លក់​ឈើ​ទិញ​ឈើ​យីហោ​ផេ​ម​ផាត់​និង​ជា​សុ​ភី​?​ដែលជា​មេក្លោង​ដ៍​ធំជាងគេ​បើកទទួល​ទិញ​ឈើ​ដោយ​ខុសច្បាប់​ប្រចាំ​អាណាចក្រ​ខេត្តសៀមរាប​រាប់សិប​ឆ្នាំ​មកហើយ​។​ ​អ្នក​សៀម​រាបបាន​និយាយថា​ដេប៉ូ​ផេ​ម​ផាត់​និង​ជា​សុ​ភី​គេ​បាន​ប្រកបមុខរប​លក់​ឈើ​ទិញ​ឈើ​ជា​យូ​ឆ្នាំ​មកហើយ​ធ្វើ​ឲ្យ​ជំនួញ​ឈើ​ថៅកែ​ទាំង​ពីនេះ​កំពុង​កាក់កប​ខ្លាំងណាស់​ដែល​នាំ​ឲ្យ​ពួកគេ​ក្លាយខ្លួនជា​អ្នកមាន​ដ៍​ស្ដុក​ស្ដ​ម​មានផ្ទះ​សំណាក់​សណ្ឋាគារ​វីឡា​និង​ជិះ​រថយន្ត​សុទ្ធតែ​សេរី​ទំនើបៗ​មិន​ចាញ់​ឧកញ៉ា​ឡើយ​។​ថៅកែ​ដេប៉ូ​ឈើ​ទាំង​ពីនេះ​គឺ​មិនធម្មតា​ឡើយ​បើ​យើង​ពិ​ព​ណ័​នាពី​ទ្រព្យសម្បត្តិ​ដែល​បានមកពី​ជំនួញ​ឈើ​ប៉ុ​ន្មា​ឆ្នាំ​មកនេះ​។​ ​

ក្រុម​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដើម​ធនធានធម្មជាតិ​បានស្នើ​យ៉ាងទទូច​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​និង​អង្គ​ភា​ប្រឆាំង​អំពើពុករលួយ​ជួយ​បើក​ការស៊ើបអង្កេត​ទៅលើ​ដេ​ប៉​ផេ​ម​ផាត់​និង​ជា​សុ​ភី​ដែលជា​ដើមចម​នាំ​ឲ្យ​បាត់បង់​ព្រៃឈើ​ស្ទើ​តែ​ក្លាយជា​វាល​រហោស្ថាន​នោះ​នាំទៅ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​និង​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​បានមកពី​បំផ្លិចបំផ្លាញ​ព្រៃឈើ​ទុកជា​សម្បត្តិ​រដ្ឋ​និង​បង្ហាញ​ឲ្យ​មហាជន​បានឃើញ​ជា​សា​ធា​រណះ​។​ ​

ចែ​ទូច​ថៅកែ​ដេប៉ូ​យីហោ​ផេ​ម​ផាត់​និង​ថៅកែ​ដេប៉ូ​យីហោ​ជា​សុ​ភី​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជន្លង់​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្តសៀមរាប​នៅតែ​ផ្គើន​មិន​ញញើត​ដៃ​បន្ត​បើកទទួល​ទិញ​ឈើ​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​ដដែល​បើទោះបីជា​ដឹងថា​មុខរប​នេះ​នាំ​ឲ្យ​ហិនហោច​បាត់បង់​ព្រៃឈើ​និង​សម្បត្តិ​ធនធានធម្មជាតិ​យ៉ាងណា​ក៍ដោយ​ក៍​ចែ​ទូច​និង​ជា​សុ​ភី​នៅតែ​មិន​ខ្លាច​ច្បាប់​ព្រៃឈើ​ផ្ដន្ទាទោស​ពួកគាត់​ដែរ​។​

​ក្រុម​អ្នកជំនាញ​ព្រៃឈើ​បាន​អះអាងថា​រាល់​ក្រុមហ៊ុន​ដែល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ដើម្បី​វិនិយោគ​ផ្នែក​ដំណាំ​កសិកម្ម​និង​ក​សិ​ឧស្សា​កម្ម​ហើយ​ហើយ​បាន​កាប់​ឈើ​លក់​នោះ​គឺ​សឹងតែ​ទាំងអស់​បាន​ដឹកឈើ​ពុំ​សូវ​មានច្បាប់​គ្រប់គ្រាន់​នោះទេ​ដោយមាន​ការឃុបឃិត​គ្នារ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័​ន្ទ​ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែលមាន​តួនាទី​ចេញ​ច្បាប់​ប៉េសេ​ឲ្យ​ដឹក​។​ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​បាត់បង់​ថវិការ​យ៉ាងច្រើន​ពី​ផល​និង​អនុផល​ព្រៃឈើ​ដោយសារតែ​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​ដឹកឈើ​បន្លំ​ភ្នែក​រដ្ឋ​។​ ​ជាក់ស្ដែង​ដូចជា​ករណី​ដេប៉ូ​ផេ​ម​ផាត់​និង​ជា​សុ​ភី​កន្លងមក​រហូតដល់​ស​ព្វ​ថ្ងៃ​កំពុងតែ​បើកទទួល​ទិញ​ឈើ​ទាំង​ស្របច្បាប់​និង​ល្មើសច្បាប់​រាល់ថ្ងៃ​ក្នុងនោះ​ត្រូវបាន​គេ​ដឹង​ទៀតថា​រាល់ពេល​ទិញ​ឈើ​ក្រុមហ៊ុន​ណាក៍​ដូច​ក្រុមហ៊ុន​ណា​គឺ​លក្ខ​ណះ​ច្បាប់​ពុំមាន​តម្លាភាព​គ្រប់​ជ្រុងជ្រោយ​នោះឡើយ​។​ ​

តាម​សេចក្ដីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​នៅ​ដើមឆ្នាំ​២០១៣​នេះ​ចែ​ទូច​ម្ចាស់​ដេប៉ូ​ផេ​ម​ផាត់​និង​ម្ចាស់​ដេប៉ូ​ជា​សុ​ភី​បាន​បើកទទួល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​មួយ​ដែល​បាន​ដឹក​មកពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ស្រុក​ស្វាយ​លើ​ដែល​គេ​បានដាក់​ការសង្ស័យថា​ក្រុមហ៊ុន​នោះ​ដឹកឈើ​ពុំមាន​ប៉េសេ​នោះទេ​។​ ​ប៉ុន្តែ​ទោះបីជា​គ្មាន​ប៉េសេ​ក៍ដោយ​ក៍មាន​សមត្ថកិច្ច​ឬ​ជំនាញ​ណា​អាច​បង្ក្រាប​បានឡើយ​ដោយសារតែ​នៅពេល​ធ្វើការ​បង្ក្រាប​រថ​យន្ត​ដឹកឈើ​សង្ស័យ​អត់​ច្បាប់​នោះ​គឺ​ឈ្មួញ​និង​ថៅកែ​ដេប៉ូ​រួមជាមួយ​មេព្រៃ​បាន​ឃុបឃិត​គ្នារ​ធ្វើ​ប៉េសេ​ឲ្យ​រថយន្ត​ដឹកឈើ​គ្មាន​ច្បាប់​ក្លាយទៅជា​មានច្បាប់​គ្រប់គ្រាន់​យ៉ាង​តក់ក្រហល់​បំផុត​ទាំងនេះ​ជា​ល្បិចកល​ក្រុម​មេព្រៃ​នៅ​សៀមរាប​និង​ឈ្មួញ​សព្វថ្ងៃ​។​

​ក្រុមអ្នកតាមដាន​បទ​ល្មើស​ព្រៃឈើ​បាន​និយាយថា​រាល់​ដេប៉ូ​លក់​ឈើ​និង​ទិញ​ឈើ​ក្នុង​ខេត្តសៀមរាប​ទាំងអស់​គឺ​ថៅកែ​នីមួយៗ​បាន​អួត​ប្រាប់​អ្នកកាសែត​ថា​ឈើ​នៅក្នុង​ដេប៉ូ​របស់គេ​សុ​ទ្ទ​តែមាន​ច្បាប់ទម្លាប់​គ្រប់គ្រាន់​ប៉ុន្តែ​នៅពេល​ក្រុម​អន្តរ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ចុះ​ធ្វើ​អធិការកិច្ច​នៅតាម​ដេប៉ូ​ទាំងនោះ​ម្ដងៗ​គឺ​ម្ចាស់​ដេប៉ូ​ដែល​រកស៊ី​ទិញ​ឈើ​និង​លក់​ឈើ​ទាំងអស់​បាននាំគ្នារ​លួច​ដឹកឈើ​ចេញ​ទាំងយប់​យកទៅ​លាក់​តាម​ផ្ទះ​អ្នកស្រុក​ដើម្បី​កុំ​ឲ្យ​មេព្រៃ​ក្រសួង​ឃើញ​ឈើ​របស់​ពួកគេ​ច្រើន​និង​ធ្វើការ​ត្រួតពិនិត្យ​នោះឡើយ​គឺ​ថៅកែ​ដេប៉ូ​បានដឹងខ្លួន​មុនពេល​ក្រសួង​ចុះ​ពិនិត្យ​ប៉េសេ​។​ ​

មតិ​ជាច្រើន​គេ​ឆ្ងល់​ថា​ឋា​នះ​ត្រឹម​ថៅកែ​ដេប៉ូ​លក់​ឈើ​សោះ​ហេតុអ្វី​ដឹង​ក្រសួង​ចុះមក​ត្រួតពិនិត្យ​នៅតាម​ដេប៉ូ​ឬមួយ​ខ្មោច​ស្រុក​ឲ្យ​ដៃ​ទើប​ពួក​ឈ្មួញ​ឈើ​ទាំងនោះ​ដឹងខ្លួន​មុន​។​ផ្ជា​ប់​ជាមួយ​ករណីនេះ​ដូចជា​ដេប៉ូ​ផេ​ម​ផាត់​និង​ដេប៉ូ​ជា​សុ​ភី​ក៍​ជា​អ្នកទទួលខុសត្រូវ​ផងដែរ​ពី​បញ្ហា​នេះ​ព្រោះ​ដេប៉ូ​ទាំង​ពីនេះ​បានក្លាយ​ទៅជា​មេក្លោង​ដ៍​ធំ​នាំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតមាន​មិនចេះចប់​មិនចេះហើយ​នៅ​អាណាចក្រ​ខេត្តសៀមរាប​

​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​មន្ត្រី​ជាច្រើន​ពាក់​ព័​ន្ទ​ទៅ​និង​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងនោះ​មាន​មន្ត្រី​តុលាការ​ប៉ូលិស​និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ដាក់​ក្នុង​គុក​ជា​បន្តបន្ទាប់​ដូចជា​ក​រ​ណី​មន្ត្រី​ធនធានទឹក​ខេត្តកំពង់ធំ​រួមជាមួយ​អ្នក​ពាក់​ព័​ន្ទ​ជាច្រើន​ទៀត​នៅ​ស្រុក​ស្ទោង​ដែល​បាន​ឃុបឃិត​គ្នា​ស៊ីសំណូក​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​ជាច្រើន​ហិកតា​។​

​ក្រោយពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៍​ដូច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើការ​បោសសំអាត​មន្ត្រី​ប្រព្រឹត្ត​ពុករលួយ​នៅ​ស្រុក​ស្ទោង​រួចមក​មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយសារតែ​អ្នក​បំផ្លាញ​ព្រៃ​លិច​ទឹក​ ​ត្រូវបាន​វែកមុខ​និង​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ប្រយោជន៍​ដើម្បី​ទុកជា​គំរូ​ដល់​មន្ត្រី​ផ្សេងទៀត​កុំ​ឲ្យ​ប្រព្រឹត្ត​ដូចខាងលើ​។​ ​ដូច្នេះហើយ​ទើប​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​បានស្នើ​យ៉ាងទទូច​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​បើក​ការស៊ើបអង្កេត​ទៅលើ​ដេប៉ូ​ផេ​ម​ផាត់​និង​ដេប៉ូ​ជា​សុ​ភី​រួមជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែលមាន​ការពាក់​ព័​ន្ទ​ស៊ីសំណូក​គ្នារ​នាំ​ឲ្យ​ធនធានធម្មជាតិ​ព្រៃឈើ​ជួប​នូវ​វិនាស​សកម្ម​យ៉ាងធ្ងន់ធ្ងរ​ក្នុងពេល​ប​ច្ច​ប្បន្ន​នេះ​។​1979144_1420598434879651_6408743384243484867_o 10397013_1420598494879645_1635552630694041908_o 10265578_1420598598212968_3736953507596884804_o