​លោក​សេក​សុខុម​ប្រធាន​មន្ទីរ​ព័​ត៏​មាន​និង​លោក​ឈើ​យ​ចាន់ណា​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​ជូនពរ​និង​ផ្ដល់​វ​ត្តុ​អនុ​ស្សាវ​រី​យ៏​ជូន​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្តម​អភិបាលខេត្ត​ក្នង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ

0


(​ខេត្តបន្ទាយមានជ័យ​):​លោក​សេក​សុខុម​ប្រធាន​មន្ទី​រ‌​ព័​ត៌​មា​ន‌​ខេត្តបន្ទាយមានជ័យ​និង​លោក​ឈើ​យ​ចាន់ណា​ប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​និង​ក្រុម​បណ្តាញ​គាំទ្រ​វិស័យ​អប់រំ​ខេត្ត​បាន​ចូលជួប​សម្តែង​ការគួរសម​និង​ជូន​ការដូ​ដល់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​និង​ឯកឧត្តម​សួន​បវរ​អភិបាលខេត្ត​អភិបាលរង​ខេ​ត្ត‌​បន្ទាយមានជ័យ‌​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃ ណី​ជាតិ ខ្មែរ​ឆ្នាំវក អដ្ឋស័ក​ព​.​ស​2559​គ​.​ស​2016​នា​ព្រឹក​ថ្ងៃទី​8​ខែមេសា​ឆ្នាំ​2016​នេះ​ដោយ​ទទួលបាន នូវ​ការ​អនុ​ញ្ញា​ត្ត​ពី​សំណាក់​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្តម​អភិបាលខេត្ត​បន្ទាយមានជ័យ​។​លោក​ប្រធាន​មន្ទីរ​ព័​ត៏​មាន​និង​លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​សេក​សុខុម​ប្រធាន​មន្ទីរ​ព័​ត៏​មាន​និង​លោក​ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​និង ក្រុម​បណ្តាញ​គាំទ្រ​គុណភាព​វិស័យ​អប់រំ​ខេត្តបន្ទាយមានជ័យ​រួមជាមួយ​អង្គការ​ជា​ដៃគូរ​នៅក្នុង​ខេត្ត​បាន​ចូលជួប​សម្តែង​ការ គួរសម​នឹងធ្វើ​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​ការងារ​សម្រេចបាន​រប​ស់ការ​ងារ​ព័​ត៏​មាន​និង​ក្រុម​photo_2016-05-09_08-53-41បណ្តាញ​គាំទ្រ​វិស័យ​អប់រំ​ក្នុងការ​ចូលរួម​សហកា​រ​ជាមួយ​មន្ទីរ​ព័​ត៏​មាន​និង​មន្ទីរអប់រំ ខេត្ត​ដើម្បី​ជំរុញ​ការងារ អភិវឌ្ឍន៍​លើកកម្ពស់​វិស័យ​ព័​ត៏​មាន​និង​អប់រំ បន្ទាប់​មកដល់​កម្មវិធី​ប្រគល់​បាច់ផ្កា និង​កាដូ​អនុ​វ​នុ​ស្សាវ​រី​យ៍​ជូន​ដល់​ឯកឧត្តម អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្តម​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ឯកឧត្តម​អ៊ុ​រាត្រី​អភិបាលរង​ខេត្ត​ប្រកបដោយ​ភាព​ស្និទ​ស្នាល​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​។​បន្ទាប់មក​ឯកឧត្តម​អ៊ុង​អឿន​និង​ឯកឧត្តម​សួន​បវរ​បាន​ថ្លែង​នូវ​អំណរគុណ​ផង​ដែល​ដល់​ក្រុមការងារ​មន្ទីរ​ទាំងពី​រ​ដែល​បាន​ចូល​សវនាការ​ជូនពរ​និង​ប្រគល់​វត្ថុ​អនុ​ស្សាវ​រី​យ៏​ដល់​ថ្នាក់ដឹកនាំ​នា​ឪ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​យើង​នាពេលនេះ​។​​ដោ​យះ​លោក​ហៀ​ង​វិសាល​